07/09/2026
ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ ស្ថិតក្នុងខេត្តកំពង់ស្ពឺ
[English Below] ខេត្តកំពង់ស្ពឺ៖ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសក្រសួង ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានអញ្ជើញចុះទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ ព្រមទាំងបានជួបជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលរួមមាន៖
ខ្សែផ្លូវទី១៖ ផ្លូវល្បាយក្រួស ប្រវែង ៨,៩០គ.ម. តភ្ជាប់ពីភូមិពុទ្រា ត្រង់ចំណុចរមណីយដ្ឋានទេទឹកពុះ ទៅដល់ភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។ ខ្សែផ្លូវនេះ ឆ្លងកាត់ភូមិចំនួន ៥ រួមមាន ភូមិតានិល ភូមិត្រាង ភូមិកោដូនតី ភូមិពុទ្រា និងភូមិចំបក់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៥៥០គ្រួសារ ស្មើនឹង ២ ៣១៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ១៥០គ្រួសារ ស្មើនឹង ៦ ២១០នាក់។
ខ្សែផ្លូវទី២៖ ផ្លូវកៅស៊ូពីរជាន់ មានប្រវែង ៤,០០គ.ម. ទទឹង ៤ម៉ែត្រ ផ្លូវចូលទំនប់តាសាល ចាប់ពីខ្លោងទ្វារវត្តឧត្តមគីរីជលសា ទៅដល់ទំនប់តាសាល ភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។ ខ្សែផ្លូវនេះ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១២០គ្រួសារ ស្មើនឹង ៧៥១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣៥០គ្រួសារ ស្មើនឹង ១ ៩៩០នាក់។
ខ្សែទី៣៖ ការដ្ឋានផ្លូវក្រាលល្បាយក្រួសក្រហម ប្រវែងសរុប ៧,១៥គ.ម. ចាប់ផ្ដើមពីភូមិតាំងបំពង់ ដល់ចង្កេះភ្នំក្លងផ្សារ ត្រង់ផ្សារសហគមន៍ដំណាក់ដំរីដំ ឃុំតាសាល ស្រុកឱរ៉ាល់ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨៥១គ្រួសារ ស្មើនឹង ៣ ៥៣២នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ១ ៧១០គ្រួសារ ស្មើនឹង ៧ ៧៣០នាក់។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយសម្រេចវឌ្ឍនភាពបាន ៤២,៣៨% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៧ ខាងមុខនេះ ។
ខ្សែផ្លូវទី៤: គម្រោងផ្លូវកម្រាលបេតុង ទទឹង ៦ម៉ែត្រ ប្រវែង៣ គីឡូម៉ែត្រ ពីជើងភ្នំខ្នងផ្សាររហូតដល់ខ្នងភ្នំដែលគ្រោងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ។ គម្រោងខ្សែផ្លូវទី៣ និងទី៤ នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងតំបន់ទេសភាព ក្នុងតំបន់ ការពារធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និង បឹងទន្លេសាប។
ក្នុងឱកាសចុះពិនិត្យនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យទីតាំងតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ តំបន់ទំនប់តាសាល និងតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ ព្រមទាំងបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗ ក្នុងគោលបំណងសិក្សា និងស្វែងយល់អំពីសក្តានុពលនៅក្នុងតំបន់ និងតម្រូវការនានា ដើម្បីងាយស្រួលផ្ដល់កិច្ចអន្ដរាគមន៍ចាំបាច់សម្រាប់ការអភិវឌ្ឍ។ គួរជម្រាបជូនផងដែរថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់នៅរបស់បងប្អូនក្នុងសហគមន៍ឱ្យមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមចំណែកតាមរយៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានគុណភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានផងដែរ៕
Kampong Speu Province: On Monday, September 7, 2026—H.E. Chhay Rithisen, Minister of Rural Development, together with ministry level leaders and technical officials, as well as the Kampong Speu Provincial Department of Rural Development, paid on site visits to inspect the actual condition of four rural road corridors and met with community residents in Kampong Speu Province, namely:
Road 1: A gravel mix road, 8.90 km long, connecting from Putra Village at the Te Teuk Pous natural tourist site to Chambak Village, Trapeang Chor Commune, Oral District. This corridor passes through five villages—Taneal, Trang, Kodoun Ti, Putra, and Chambak—and directly benefits 550 households (2,313 people) and indirectly benefits 1,150 households (6,210 people).
Road 2: A DBST road, 4.00 km long and 4 meters wide—the access road to Ta Sal Dam—starting from the gate of Otdom Kiri Cholsar Pagoda to Ta Sal Dam, O Ancha Village, Ta Sal Commune, Oral District. This corridor directly benefits 120 households (751 people) and indirectly benefits 350 households (1,990 people).
Road 3: A gravel mix road under construction, total length 7.15 km, starting from Tang Bompong Village to the Khnong Phsar ridgeline at the Damnak Damrei Dom Community Market, Ta Sal Commune, Oral District. This corridor directly benefits 851 households (3,532 people) and indirectly benefits 1,710 households (7,730 people). Construction began on March 4, 2026, has achieved 42.38% progress, and is planned to be completed in March 2027.
Road 4: A concrete pavement road project, 6 meters wide and 3 kilometers long, from the foot of Khnong Phsar Mountain up to the mountain ridgeline, to be implemented by the Ministry of Rural Development under the Cambodia Sustainable Landscape and Ecotourism Project. Road 3 and 4 aim to improve the management of protected areas, promote opportunities for developing nature based tourism and landscape management within protected areas, and increase the value chains of non timber forest products in the Kravanh mountain range landscapes and the Tonle Sap region.
On this inspection occasion, the Minister and accompanying delegation also visited the Te Teuk Pous natural tourist area, the Ta Sal Dam area, and the Khnong Phsar natural tourist area, and held friendly meetings with residents in each community to study and understand local potential and various needs, so as to facilitate the provision of necessary development interventions.
It should also be noted that, following the high level guidance of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, the Ministry of Rural Development has cooperated with relevant ministries and institutions to conserve and develop indigenous minority communities, with the goal of improving the livelihoods of brothers and sisters in these communities. In this regard, the Ministry contributes through the construction of quality rural road infrastructure, rural clean water and sanitation infrastructure, and the provision of basic skills training.