រដ្ឋបាលស្រុកចន្រ្ទា

រដ្ឋបាលស្រុកចន្រ្ទា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលស្រុកចន្រ្ទា, Government Organization, 3SVR7, Phnom Penh.

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបច...
18/08/2026

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកចន្ទ្រា អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាព លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមរួមមាន:
-ឯកឧត្តម កែវ វ៉ា សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង
-ឯកឧត្តម សុខ សំអ៊ាន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង
-លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកចន្ទ្រា
-លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្រ្ទា
-លោក លោកស្រីអភិបាលរងស្រុក
-លោកនាយក នាយករងរដ្ឋបាលសាលាស្រុកចន្ទ្រា
-លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា
- លោកមេបញ្ជាការរង នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា
-លោកមេបញ្ជាការរងផ្នែកសឹករងស្រុកចន្ទ្រា
-លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុកចន្ទ្រា
-លោក លោកស្រីប្រធានការិយាល័យ អង្គភាពលទ្ធកម្ម ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុកចន្ទ្រា
-លោក លោកស្រីមេឃុំ គ្រប់ឃុំ
-លោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង៤ (មេសរថ្ងក ទួលស្តី ច្រេស ព្រៃគគីរ) នៅសាលប្រជុំសាលាស្រុកចន្រ្ទា។

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្...
13/08/2026

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា និងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពលទ្ធកម្ម ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោក លោកស្រីប្រធានមណ្ឌលសុខភាព(មេសរថ្ងក ទួលស្តី ច្រេស ព្រៃគគីរ) លោកប្រធានមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម លោកនាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនចន្ទ្រា លោក លោកស្រីមេឃុំ ស្មៀនឃុំ ឃុំគ្រប់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គ្រប់ឃុំ លោកប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកទ្វារទ្វេភាគីសំរោង លោកប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនសំរោង ទួលស្តី និងគោកតែក លោកប្រធានប៉ុស្តិ៍យោធាការពារព្រំដែនសំរោង ទួលស្តី នៅសាលប្រជុំសាលាស្រុកចន្ទ្រា។

09/08/2026
នាថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវគ្គផ្សព្វផ្សាយគោលការណ៍អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាសាធារ...
08/08/2026

នាថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវគ្គផ្សព្វផ្សាយគោលការណ៍អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាសាធារណៈ និងបិទវគ្គផ្សព្វផ្សាយ របស់ក្រុមការងារ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួម ក្រោមអធិបតីភាព លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចល្អ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក រាជ បុន សមាជិកក្រុមប្រឹក្សាស្រុកចន្ទ្រា។ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យ មន្ត្រី និងអង្គភាពលទ្ធកម្ម ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកអធិការរង នៃអអិការរដ្ឋាននគរបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ គ្រប់ឃុំ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ គ្រប់ឃុំ។

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវគ្គផ្សព្វផ្សាយគោលការណ៍អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាសាធារណៈ រប...
07/08/2026

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវគ្គផ្សព្វផ្សាយគោលការណ៍អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាសាធារណៈ របស់ក្រុមការងារ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ រយ:ពេល២ថ្ងៃ(គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦) ក្រោមអធិបតីភាព លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចល្អ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា។ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពលទ្ធកម្ម ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកអធិការរង នៃអធិការរដ្ឋាននគរបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ គ្រប់ឃុំ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ គ្រប់ឃុំ។ សរុបវត្តមានចូលរួមចំនួន៣៣នាក់ ស្រី៤នាក់ នៅសាលប្រជុំសាលាស្រុកចន្ទ្រា។

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់បាទី ...
05/08/2026

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត ក្រុមប្រឹក្សាឃុំព្រៃគគីរ ឃុំច្រេស ឃុំចន្ទ្រា នៅសាលាស្រុកចន្ទ្រា ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សារិទ្ធ អនុប្រធានព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងប្រតិភូអមដំណើរ ។ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី:
-លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុកចន្ទ្រា
-លោក ឥន សាឡន សមាជិកក្រុមប្រឹក្សាក្រុងបាវិត
-លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា
-លោក ប៊ឹង លំអង អភិបាលរងស្រុក
-លោក ប៉ែន ភារុណ អភិបាលរងក្រុងបាវិត
-លោកនាយករដ្ឋបាលសាលាស្រុក
-លោកប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុក
- លោក ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់បាទី សង្កាត់ប្រាសាទ លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំព្រៃគគីរ ឃុំច្រេស ឃុំចន្ទ្រា។

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំទួលស្ដី បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ចុះប្រមូលសំរាមតាមដងផ្...
29/07/2026

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំទួលស្ដី បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ចុះប្រមូលសំរាមតាមដងផ្លូវ3SVR7 ក្នុងភូមិសាស្ត្រឃុំទួលស្ដី។
ភូមិ ឃុំស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា@

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃ...
03/07/2026

ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា សហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើន ការថែទាំសុខភាពបឋម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ។
ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណ...
26/06/2026

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ក្រោមអធិបតីភាព លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ។
អង្គវេទិកាប្រារព្ធធ្វើនៅ វត្តសាង្សុម៉ី (ហៅវត្តទួលស្ដី) ស្ថិតក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។វត្តមានអញ្ជើញចូលរួមចំនួន២២៧ នាក់ ស្រី៤៩នាក់។

 #ស្រុកចន្ទ្រា៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប...
24/06/2026

#ស្រុកចន្ទ្រា៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ក្រោមអធិបតីភាព លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក និង លោក ប៊ឹង លំអង អភិបាលរងស្រុក តំណាង លោកថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា នៅវត្តចំបក់ធំ ស្ថិតក្នុងឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ក្នុងអង្គវេទិកានេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការរងនគរបាលស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះរចនាសម្ព័ន្ធសាលាស្រុក ប្រធានមណ្ឌលសុខភាពមេសរថ្ងក ច្រេស ព្រៃគគីរ លោក លោកស្រីមេឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស ស្មៀនឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស លោក លោកស្រីមេភូមិ អនុប្រធានភូមិ ជំនួយការភូមិ ក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស នាយកសាលាគ្រប់ភូមិសិក្សា ក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស លោកប្រធានគណៈកម្មការទ្រទ្រង់សាលាក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស លោកប្រធានអាចារ្យគណៈកម្មការវត្តក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស លោកប្រធាន ឬតំណាងក្រុមហ៊ុនទឹកស្អាតអេស៊ា ស្វាយរៀង វ៉ធើ ឯ.ក តំណាងអគ្គិសនីសាខាជីភូ តំណាងសហគមន៍ក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក ឃុំច្រេស តំណាងអង្គការស្ដារកម្ពុជា និងប្រជាពលរដ្ឋក្នុងឃុំព្រៃគគីរ ឃុំមេសរថ្ងក និងឃុំច្រេសចំនួន សរុបចំនួនអ្នកចូលរួម ២៥០នាក់ ស្រី ៤៩នាក់ ។

ក្នុងអង្គវេទិកានេះដែរ មានសំណួរ សំណើ សំណូមពរ និងបញ្ហាប្រឈមជាច្រើនដែលប្រពលរដ្ឋបានលើកឡើង ហើយត្រូវបានគណៈអធិបតី ប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធ ធ្វើការឆ្លើយតប បំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋយ៉ាងផុលផុស ។

Address

3SVR7
Phnom Penh
2001

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកចន្រ្ទា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share