29/08/2026
ធ្វេីជាមនុស្សស្រីមិនថាជាប្រពន្ធនរណាសង្សារនរណាទេ មិនប្រាកដថាមានក្តីសុខទាំងអស់ទេ!
យេីងប្រហែលជាច្រណែនគេដែលមានសង្សារ ឬប្តីស្រលាញ់ ថ្នាក់ថ្នម យកចិត្ត ចង់បានអ្វីបានហ្នឹង ចង់ដេីរលេង ទិញអីក៏បាន ទំនេរដេីរតែធ្វេីខ្លួន…តែក្រឡេកមកមេីលយេីងវិញជាស្រីហ្នឹងគេដែរបែរជាមិនចេះផ្អែម មិនចេះទន់ភ្លន់ មិនចេះយកចិត្ត ហេីយបេីចង់បានអ្វី ក៏ប្រឹងរកដោយខ្លួនឯងចង់ ធ្វេីអ្វីក៏ប្រឹងប្រែងដោយដៃទាំងគូ ហេីយបេីញេីសមិនស្រក់ដល់ដីទេគ្មានទេលទ្ធផល….
តែយេីងប្រហែលជាមិនបានដឹងទេថាប្រហែលជាមនុស្សស្រីមួយចំនួន ដែលកំពុងតែមានគូ ឬមានគ្រួសារកំពុងតែច្រណែននឹងជីវិតយេីងដូចគ្នាក៏ថាបាន…
កេីតជាមនុស្សស្រីមិនថាជាប្រពន្ធរបស់នរណាទេមិនថា មនុស្សធម្មតា មន្ត្រីឧកញ៉ាសុទ្ធតែមានទុក្ខលំបាករៀងខ្លួន….ព្រោះថា
- ចាយលុយគេមិនដូចជាចាយលុយខ្លួនឯង
- គេបេីកឡេីងជូន មិនស្រួលចិត្តដូចដៃដែលកាន់ចង្កូតឡានដោយខ្លួនឯង
- កាបូបចាស់ដែលមានលុយពេញៗ ស្រួលចិត្តជាងកាបូបប្រេនថ្លៃតែសម្បកក្រៅតែគ្មានលុយជារបស់ខ្លួនឯង
- ប្រេីលុយរបស់ខ្លួនឯងទិញរបស់ខ្លួនឯងស្រលាញ់ មានតម្លៃជាង និងស្រួលចិត្តជាងការដែលលេីកដៃសុំពីគេ
កេីតជាមនុស្សស្រីគ្មាននរណាស្រួលទេ!
#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក