02/09/2026
នារសៀល ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ឋ ស្នងការរងជាតំណាង ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់គ្រប់ប្រភេទ និងសិក្សា ទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងការសាងសង់សំណង់ដែលល្មើសច្បាប់ ក្រោមអធិបតីភាពឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្តាល។