14/09/2026
«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានផ្តល់ស្នាមញញឹមជាថ្មីជូនលោកវរសេនីយ៍ឯក "អៀម អឿម" នៅយោធភូមិភាគទី៣ ដោយចាត់ឱ្យទន្តបណ្ឌិតរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្យាបាលនិងដាក់ធ្មេញជូនលោកពូប្រកបដោយគុណភាព។
ក្នុងអារម្មណ៍រំភើបរីករាយជាពន់ពេក លោកពូវរសេនីយ៍ឯក សូមលើកដៃគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ចំពោះការយកចិត្តទុកដាក់ដល់សុខទុក្ខ រួមទាំងជីវភាពរស់នៅរបស់លោកពូ ក៏ដូចជាវីរកងទ័ពគ្រប់ៗរូប។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាលនិងដាក់ធ្មេញ ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើររបស់លោកពូ ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។
#កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌
#សគយត #ហ៊ុនម៉ាណែត #ពេជចន្ទមុន្នី #កម្ពុជា