04/02/2025
កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំ២០២៥
ទីស្តីការក្រសួង៖ ព្រឹកថ្ងៃ៤ ខែកម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានទាំងអស់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា។