Accreditation Committee of Cambodia

Accreditation Committee of Cambodia The Royal Government has set out a comprehensive strategy on education, as stipulated in the Education Sector Support Program for 2001-2005.

The Royal Government of Cambodia advances education reform through the ACC to ensure higher education quality, innovation, and integrity, aligning with the Rectangular Strategy to develop skilled human resources for national growth and prosperity. The strategy aims to enhance the quality of education that is an imperative dimension to instill our human resources with highly technical skills and sc

ientific knowledge such as entrepreneurship, creativity, innovation, responsibility, discipline, morality, virtue, professional ethics, and integrity that required by the labor market. In response to the Royal Government’s "Rectangular Strategy", aiming for Growth, Employment, Equity, and Efficiency, the Accreditation Committee of Cambodia (ACC) was established in accord with the Royal Degree No. NS/RKT/0303/129 dated 31 March 2003, to assure that the quality of higher education institutions in Cambodia meets the international standards. The mandate of the ACC is to administer the accreditation for all higher educational institutions (HEIs) with a view to promoting academic quality of higher education, effective implementation of quality management systems responding to the international standards. It also determines the organization of structure, roles, functions, and duties regarding the administration of the accreditation process of higher education for all HEIs that grant degrees in the Kingdom of Cambodia. We must make our collective efforts to implement the set strategies and concrete reform on the quality of higher education which serve the best interest of our nation and people. In this spirit, may I propose to the members of the Board, the Secretariat, and the leaders of higher education institutions throughout Cambodia to devote our physical, intellectual, and spiritual ability to this reform as it is an imperative contributor to social and economic development in line with the Government’s strategies aiming for poverty reduction, progress, prosperity and pride of the Kingdom of Cambodia.

ការចុះជួយគាំទ្រសាលាបឋមសិក្សាថ្មដូន ខេត្តឧត្តរមានជ័យឧត្តរមានជ័យ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គល...
01/04/2026

ការចុះជួយគាំទ្រសាលាបឋមសិក្សាថ្មដូន ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះជួយគាំទ្រសាលាបឋមសិក្សាថ្មដូន ដែលមានទីតាំងស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ស្ថិតក្នុងតំបន់ទី១ ហើយសព្វថ្ងៃសិស្សត្រូវរៀននៅសាលាបឋមសិក្សាស្រះកែវ ក្នុងស្រុកចុងកាល់ ខេត្ត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះផងដែរ ក្រុមការងារបាននាំយកនូវ ៖

១ កុំព្យូទ័រយួរដៃចំនួន ៤ គ្រឿង
២ កង្ហារចំនួន ៤ គ្រឿង
៣ សំលៀកបំពាក់សិក្សាចំនួន ៧០ កំប្លេ
៤ បាល់ទះចំនួន ២
៥ បាល់ទាត់ចំនួន ២
៦ ឧបករណ៍វាយសីចំនួន ២ គូរ
៧ សីចំនួន ១ ប្រអប់ធំ
៨ សៀវភៅសរសេរចំនួន ២០០ក្បាល
៩ ប៊ុចខៀវចំនួន ២០០ដើម
១០ បិចក្រហមចំនួន ១០០ដើម
១១ ខ្មៅដែចំនួន ១០០ដើម
១២ កូល័រឈើចំនួន ៦០ប្រអប់តូច
១៣ កូល័រទានចំនួន ៥ប្រអប់តូច
១៤ ជ័រលុបចំនួន ១០០
១៥ ដែកខួងចំនួន ១០
១៦ បន្ទាត់ចំនួន ១០០
១៧ ហ្វឺតសរសេរចំនួន ១ ប្រអប់
១៨ កន្ត្រៃតូចចំនួន ៥
១៩ កន្ត្រៃធំចំនួន ២
២០ ស្ទីគ័រតុក្កតាចំនួន ៥ បន្ទះ
២១ កូនឡានចំនួន ៣០ គ្រឿង
២២ សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី១ចំនួន ៥ក្បាល
២៣ សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី២ចំនួន ៥ក្បាល
២៤ សៀវភៅជំនួយគណិតវិទ្យា ថ្នាក់ទី៣ចំនួន ៥ក្បាល
២៥ សៀវភៅជំនួយភាសាខ្មែរភាគ១ ថ្នាក់ទី១ ចំនួន ៥ក្បាល
២៦ សៀវភៅជំនួយភាសាខ្មែរភាគ២ ថ្នាក់ទី១ ចំនួន ៥ក្បាល
២៧ សៀវភៅជំនួយភាសាខ្មែរ ថ្នាក់ទី២ចំនួន ៥ក្បាល
២៨ សៀវភៅជំនួយភាសាខ្មែរ ថ្នាក់ទី៣ចំនួន ៥ក្បាល
២៩ សៀវភៅហ្វឹកហាត់កិច្ចការផ្ទះភាសាខ្មែរ ថ្នាក់ទី៣ចំនួន ៥ក្បាល
៣០ សៀវភៅរឿងនិទានចំនួន ៤០០ក្បាល
៣១ នាឡិកាព្យួរជញ្ជាំងចំនួន ៥គ្រឿង
៣២ ថ្មពិលចំនួន ៣គូរ
៣៣ ជញ្ជីងប៉ុង៥គីឡូចំនួន ១គ្រឿង
៣៤ ជញ្ជីងប៉ុង៦០គីឡូចំនួន ១គ្រឿង
៣៥ អាវកីឡា (សម្រាប់នាយក) ១ កំប្លេ
៣៦ មីជាតិចំនួន ៥កេស
៣៧ ត្រីខចំនួន ១កេសធំ
៣៨ សាប៊ូម្សៅចំនួន ១កេសធំ
៣៩ ក្រដាស់ជូតមាត់ចំនួន ៤ដុំ
៤០ សាប៊ូលាងបង្គន់ចំនួន ៥ដប
៤១ សាប៊ូលាងដៃចំនួន ៥ដប
៤២ សាប៊ូដុសខ្លួនចំនួន ៣៦ដប
៤៣. ផ្ដល់ថវិកាដល់សិស្សចំនួន ៥៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥ ០០០រៀល
ជាមួយគ្នានេះដែរក្រុមការងារបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមមួយចំនួនដល់លោកនាយក លោកគ្រូអ្នកគ្រូ ក្នុងការពង្រឹងសមត្ថភាពផ្នែកអំណាន និងគណិតវិទ្យា សម្រាប់សិស្សានុសិស្សដែលរៀនយឺត។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និង ការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានានិងលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្ស ទោះបីស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ

ឧត្តរមានជ័យ ៖ ថ្ងៃចន្ទ ៦រោច ខែផល្គុន សប្តស័ក ព.ស.២០២៦៩ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិក...
11/03/2026

ឧត្តរមានជ័យ ៖ ថ្ងៃចន្ទ ៦រោច ខែផល្គុន សប្តស័ក ព.ស.២០២៦៩ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ និងក្រុមការងារ បានចុះពិនិត្យផ្ទាល់លើការបង្រៀន និងរៀនរបស់គ្រូបង្រៀន និងសិស្សសាលាបឋមសិក្សាថ្មដូននៃស្រុកបន្ទាយអំពិលដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមឈ្លានពានតាមតំបន់ព្រំដែនប្រទេសកម្ពុជានិងថៃ និងបច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរុំភៀសសិកក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំរកម្ពុជាបានពិភាក្សាស្វែងយល់ពីតម្រូវការជាក់ស្តែង ព្រមទាំងបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយសាលារៀនថ្មដូនដោយផ្តល់ការគាំទ្រជាបច្ចេកទេស និងធនធានមួយចំនួនដើម្បីឱ្យការផ្ដល់សេវាអប់រំទាន់ពេលវេលា មាននិរន្តរភាព និងប្រក្រតីភាពឡើងវិញ។

ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រ...
20/05/2025

ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង ៧:៣០នាទីព្រឹក នៅសាលប្រជុំរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា មានកិច្ចជំនួបបដិសណ្ឋារកិច្ច សួរសុខទុក្ខជាមួយមិត្តចិនរវាងឯកឧត្ដមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ និងឯកឧត្ដម លី វុទ្ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយភាគីមិត្តចិនដឹកនាំដោយ លោក Zhou Zhengsheng ប្រធានសមាគមវប្បធម៌ទីក្រុងប៉េកាំង និងពាណិជ្ជកម្មបរទេស កញ្ញា Li Shuiqing លេខាផ្ទាល់សមាគមវប្បធម៌ទីក្រុងប៉េកាំង និងពាណិជ្ជកម្មបរទេស និងអមដំណើរដោយលោក ទូច វណ្ណូ ស្ថាបនិក និងជាអគ្គនាយក លោក អ៊ុក បូរី សមាជិកក្រុមការងារនៃសាលាអន្តរជាតិ ស៊ីន ហ័រ ។
ជំនួបបដិសណ្ឋារកិច្ចនេះក្នុងគោលបំណងក្នុងការផ្លាស់ប្ដូរ វប្បធម៌ សិល្បៈ ទេសចរណ៍ និងការវិនិយោគនៅប្រទេសកម្ពុជាតាមរយៈ One-Belt One Road និងស្វែងរកឱកាសការវិនិយោគលើវិស័យអប់រំក្នុងប្រទេសកម្ពុជា និងឱកាសវិនិយោគផ្សេងៗ

07/05/2025
ភ្នំពេញ៖ ថ្ងៃទី ២៥ ខែមេសា ២០២៥ ត្រូវនឹងថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨, វេលាម៉ោង ១០:០០ ដល់ ១១:០០ នា...
25/04/2025

ភ្នំពេញ៖ ថ្ងៃទី ២៥ ខែមេសា ២០២៥ ត្រូវនឹងថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨, វេលាម៉ោង ១០:០០ ដល់ ១១:០០ នាទីព្រឹក ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក.) និងអង្គការ Transform Cambodia លោក BOLT Peter - TVET Consultant បានជួបសំណេះសំណាលផ្លាស់ប្ដូរបទពិសោធន៍គ្នា លើប្រធានបទ " ជំនាញទន់ (soft skills) ផែនការអាជីព (career planning) និងកម្មវិធីសិក្សាសង្គម (social) និងអារម្មណ៍ (ហៅជារួមថា "កម្មវិធីភាពជាអ្នកដឹកនាំ TC") សម្រាប់សិស្ស បឋមសិក្សា និងមធ្យមសិក្សា "

បញ្ជីឈ្មោះគ្រឹះស្ថានឧត្តមសិក្សាដែលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិកម្រិតគ្រឹះស្ថានឧត្តមសិក្សារយៈពេល៥ឆ្នាំ ចាប់ពីឆ្នា...
25/04/2025

បញ្ជីឈ្មោះគ្រឹះស្ថានឧត្តមសិក្សាដែលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិកម្រិតគ្រឹះស្ថានឧត្តមសិក្សារយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

បញ្ជីឈ្មោះកម្មវិធីរបស់គ្រឹះស្ថានឧត្តមសិក្សាដែលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិកម្រិតកម្មវិធីរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ...
25/04/2025

បញ្ជីឈ្មោះកម្មវិធីរបស់គ្រឹះស្ថានឧត្តមសិក្សាដែលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិកម្រិតកម្មវិធីរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨

ឯកឧត្តមបណ្តិត រ័ត្ន ឆាង បានទទួលការតែងតាំង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុ...
27/11/2024

ឯកឧត្តមបណ្តិត រ័ត្ន ឆាង បានទទួលការតែងតាំង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានទទួលការវាយតម្លៃរបស់ EU SHARE Consultancy ទៅលើ External Quality Assurance ក...
27/11/2024

គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានទទួលការវាយតម្លៃរបស់ EU SHARE Consultancy ទៅលើ External Quality Assurance កាលពី ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ

រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២៤ គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ​សហការ​ជា​មួយ​សមាគម...
25/10/2024

រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២៤ គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ​សហការ​ជា​មួយ​សមាគម​​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍ ស្ដីពី ​"ការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​ឌីជីថល" ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល លោក​បណ្ឌិត នូ ចាន់សុភី តណាងឯកឧត្ដម​បណ្ឌិត លី ឆេង ប្រធានប្រតិបត្តិ ​នៃ​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា និង​ឯកឧត្ដម​បណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​ទទួលស្គាល់​គុណភាព​អប់រំនៃ​កម្ពុជា លោក សុខ ថា ប្រធាននាយកដ្ឋាន​បរិវត្តកម្ម​ឌីជីថល និងមាន​ការ​ចូលរួម​ពី​សំណាក់ឯកឧត្ដម លោក​ជំទាវ លោក លោក​ស្រី មក​ពី​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯកជន និង​សាលារៀន​ឯក​ជន ដែល​ជា​សមាជិក​របស់សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា​​សរុប​ប្រមាណ​ជាង ២០០នាក់។
វគ្គ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ចែករំលែក​អំពី​លទ្ធផល​សិក្សា ទៅ​លើ​ការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​ឌីជីថល នៅក្នុង​ឧត្ដម​សិក្សា​ដែល​រៀបចំ​ដោយ​អគ្គលេខាធិការ​ដ្ឋាននៃ​គណៈកម្មការ​ជាតិ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា។ ក្នុងនោះនាយកដ្ឋាន​បរិវត្តកម្ម​ឌីជីថល បាន​ចូលរួម​ចែក​រំលែក​នូវ​ឧត្ដមានុវត្ត ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុវត្ត​នា​ពេល​កន្លង​មក​ក្នុង​ក្របខណ្ឌ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​អប់រំ គ្រូឧទ្ទេស និង​គ្រូបង្រៀន នូវ​បំណិន៖ ១-ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ជំនួយ​ដល់​ការងារ​រដ្ឋបាល​អប់រំ
២-ការ​ប្រើប្រាស់​ថាប្លេត​ជំនួយ​ដល់​ការ​បង្រៀន​មុខវិជ្ជា​ស្ទែម
៣-ការ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក
៤-ការ​បង្រៀន​និង​រៀន​ក្នុង​បរិបទ​ឌីជីថល

#គ.ទ.ក.
#គណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

-Commitee-of-Cambodia

ប្រភព៖

- គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia

វគ្គ​សិក្ខាសាលា​ចែក​រំលែក​បទ​ពិសោធន៍ ស្ដី​អំពី​ការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​ឌីជីថលរាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២១ ខ...
25/10/2024

វគ្គ​សិក្ខាសាលា​ចែក​រំលែក​បទ​ពិសោធន៍ ស្ដី​អំពី​ការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​ឌីជីថល
រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ​២០២៤ គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ​សហការ​ជា​មួយ​សមាគម​​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា បាន​រៀបចំ​វគ្គ​សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍ ស្ដីពី ​"ការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​ឌីជីថល"

Address

Phnom Penh
120000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85512719887

Alerts

Be the first to know and let us send you an email when Accreditation Committee of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Accreditation Committee of Cambodia:

Share