នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF

នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF We are support Agriculture Sector through formulate the policy, the plan, the program, the project and the measures for developing the agro-industry crops

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមសិក្ខាសាល...
04/09/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីកំណត់នូវតម្រូវការទីផ្សារ និងការគាំទ្រក្នុងការកែលម្អកម្មវិធីសិក្សាជំនាញវិទ្យាសាស្រ្តកែច្នៃអាហារ ដែលរៀបចំឡើងដោយ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារ នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលាប។

ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ...
03/09/2026

ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ និងពិធីបិទបញ្ចប់គម្រោង កសិកម្មសរីរាង្គសម្រាប់កសិករខ្នាតតូចនៅភូមិភាគឦសាន ក្រោមអធិបតីភាព លោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC) លោកអភិបាលនៃគណៈអភិបាលស្រុកកោះញ៉ែក តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សហគមន៍កសិកម្មចំនួន ៦ នៅក្នុងស្រុកកោះញ៉ែក និងសហគមន៍កសិកម្មចំនួន ១ អញ្ជើញមកពីស្រុកកូនមុំ ខេត្តរតនគិរី ប្រមាណ ៧៥រូប។
សូមជម្រាបជូនផងដែរថា ពិធីចុះកិច្ចសន្យានាថ្ងៃនេះរៀបចំឡើងររវាងសហគមន៍កសិកម្មចំនួន ៦ នៅក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរិ និងសហគមន៍កសិកម្មចំនួន ១ នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក្នុងការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គលើពូជស្រូវស្រងែក្រអូប និងសែនក្រអូប លើផ្ទៃដីទំហំ ៤ ៥៥០ហិកតា និងបរិមាណផលប្រមាណ ៥ ០០០តោន ដែលមានសមាជិកចូលរួមសរុប ១ ៤៨៥គ្រួសារ។

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហក...
03/09/2026

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច ដល់ទីតាំងសហគមន៍កសិកម្មដំណាំ​ចម្រុះ សង្កែថ្មី នៅខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីកម្មវិធី EU German CAPSAFE ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហគមន៍កសិកម្មដំណាំ​ចម្រុះសង្កែថ្មី ដែលមានអ្នកចូលរួមសរុបប្រមាណ ២២រូប។
វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បី បង្កើនប្រសិទ្ធភាពលើបច្ចេកទេសក្រោយការប្រមូលផល បង្កើនគុណភាព កាត់បន្ថយការបាត់បង់ក្រោមពេលប្រមូលផល និងបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មម្រេច ដោយធ្វើការកែច្នៃម្រេចទៅជាផលិតផលសម្រេចរួមមាន ជ្រក់ម្រេចសើម ជ្រក់ម្រេចស្ងួត ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហក...
02/09/2026

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច ដល់ទីតាំងសហគមន៍កសិកម្មល្ងៀងមានជ័យ នៅខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីកម្មវិធី EU German CAPSAFE ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហគមន៍កសិកម្មល្ងៀងមានជ័យ សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ និងសហគមន៍កសិកម្មអភិរក្ស ពញាក្រែក តំបែរ ដែលមានអ្នកចូលរួមសរុបប្រមាណ ៦៦រូប។
វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បី បង្កើនប្រសិទ្ធភាពលើបច្ចេកទេសក្រោយការប្រមូលផល បង្កើនគុណភាព កាត់បន្ថយការបាត់បង់ក្រោមពេលប្រមូលផល និងបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មម្រេច ដោយធ្វើការកែច្នៃម្រេចទៅជាផលិតផលសម្រេចរួមមាន ជ្រក់ម្រេចសើម ជ្រក់ម្រេចស្ងួត ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។

ខេត្តរតនគិរី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងធ្វើ...
28/08/2026

ខេត្តរតនគិរី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងយថាប្រភេទគ្រាប់ស្វាយចន្ទី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្រោមអធិបតីភាព លោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង សហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងវិស័យឯកជន សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម ដៃគូរអភិវឌ្ឍន៍នានាសរុបប្រមាណ ៦០រូប។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយ និងចែករំលែកអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ (២)វាយតម្លៃសមិទ្ធផល និងពិនិត្យលើបញ្ហាប្រឈមដែលវិស័យកំពុងជួបប្រទះ (៣)ប្រមូលធាតុចូលបន្ថែម និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់អាណត្តិបន្ត និង(៤)ពង្រីកកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងវិស័យសាធារណៈ អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ សមាគម សហគមន៍ និងដៃគូអភិវឌ្ឍន៍។

ខេត្តកំពង់ចាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអង្គភាពអនុវត្...
27/08/2026

ខេត្តកំពង់ចាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអង្គភាពអនុវត្តគម្រោងនៃសមាសភាគផ្នែកកសិឧស្សាហកម្មនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "កិច្ចសន្យាផលិតកម្មកសិកម្មសម្រាប់សហគ្រាសកសិកម្ម" ក្រោមអធិបតីភាព បណ្ឌិត ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងជាប្រធានសមាសភាគផ្នែកកសិឧស្សាហកម្ម ដោយ មានការអញ្ជើញចូលរួមពីក្រុមការងារនៃសមាសភាគផ្នែកកសិឧស្សាហកម្ម ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍កសិធុរកិច្ច និងកិច្ចសន្យា មន្រ្តីគម្រោងសម្របសម្រួលថ្នាក់ខេត្ត និងសហគ្រាសកសិកម្ម សរុបចំនួន ៤៦នាក់ មានស្រ្តី ៩នាក់។
កម្មវិធីខាងលើរៀបចំឡើងក្នុងគោលបំណងដេីម្បីណែនាំ និងតម្រង់ទិសដល់សហគ្រាសកសិកម្ម (PAEs) ក្នុងការកសាងភាពជាដៃគូអាជីវកម្មប្រកបដោយបរិយាបន្ន (IBPs)គោលការណ៍ណែនាំដែលបង្ហាញអំពីលិខិតបទដ្ឋានគិតយុត្តគាំទ្រការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា សិទ្ធិ និងកាតព្វកិច្ចរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ការកំណត់បរិមាណគុណភាព និងតម្លៃផលិតផលកសិកម្ម ដែលមានចែងក្នុងកិច្ចសន្យាផលិតកម្មកសិកម្ម។

ខេត្តក្រចេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងធ្វើប...
26/08/2026

ខេត្តក្រចេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី និងធ្វើបទបង្ហាញពាក់ព័ន្ធនឹងយថាប្រភេទគ្រាប់ស្វាយចន្ទី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិគោលនយោបាយជាតិស្តីពីស្វាយចន្ទី ក្រោមអធិបតីភាព លោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងវិស័យឯកជន សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម ដៃគូរអភិវឌ្ឍន៍នានាសរុបប្រមាណ ៦៥រូប។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយ និងចែករំលែកអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ (២)វាយតម្លៃសមិទ្ធផល និងពិនិត្យលើបញ្ហាប្រឈមដែលវិស័យកំពុងជួបប្រទះ (៣)ប្រមូលធាតុចូលបន្ថែម និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់អាណត្តិបន្ត និង(៤)ពង្រីកកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងវិស័យសាធារណៈ អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ សមាគម សហគមន៍ និងដៃគូអភិវឌ្ឍន៍។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះបណ្តុះបណ្តាលស្តីពី...
26/08/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច ដល់ទីតាំងសហគមន៍កសិកម្មម្រេចធម្មជាតិត្រមូងមេមត់ នៅខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីកម្មវិធី EU German CAPSAFE ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហគមន៍កសិកម្មម្រេចធម្មជាតិត្រមូងមេមត់ សហគមន៍កសិកម្មម្រេចសុវត្ថិភាពទន្លូងមេមត់ និងសហគមន៍កសិកម្មដំណាំចម្រុះសង្កែថ្មី ដែលមានអ្នកចូលរួមសរុបប្រមាណ ៤៥រូប។
វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បី បង្កើនប្រសិទ្ធភាពលើបច្ចេកទេសក្រោយការប្រមូលផល បង្កើនគុណភាព កាត់បន្ថយការបាត់បង់ក្រោមពេលប្រមូលផល និងបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មម្រេច ដោយធ្វើការកែច្នៃម្រេចទៅជាផលិតផលសម្រេចរួមមាន ជ្រក់ម្រេចសើម ជ្រក់ម្រេចស្ងួត ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហក...
25/08/2026

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច ដល់ទីតាំងសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់ នៅខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីកម្មវិធី EU German CAPSAFE ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់ និងសហគមន៍កសិកម្មកសិករសែនជ័យ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៨រូប។
វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បី បង្កើនប្រសិទ្ធភាពលើបច្ចេកទេសក្រោយការប្រមូលផល បង្កើនគុណភាព កាត់បន្ថយការបាត់បង់ក្រោមពេលប្រមូលផល និងបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មម្រេច ដោយធ្វើការកែច្នៃម្រេចទៅជាផលិតផលសម្រេចរួមមាន ជ្រក់ម្រេចសើម ជ្រក់ម្រេចស្ងួត ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ន...
21/08/2026

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងក្រុមបណ្តុំអាជីវកម្មស្រូវដំណើបស្បៃមង្គល ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីពិភាក្សាលើការកំណត់តម្លៃ តម្លៃបន្ថែម ការទូទាត់ប្រាក់ គុណភាព និងការដឹកជញ្ជូនស្រូវ ដោយបានការសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជនបទកម្ពុជា(CIRD) ដើម្បីឈានដល់ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើការផលិត និងផ្គត់ផ្គង់ស្រូវដំណើបស្បៃមង្គល នាពេលឆាប់ៗខាងមុខ។

Address

#242, Street Preah Norodom, Sangkat Tonle Basac, Khan Chamkarmon
Phnom Penh
855

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85523213145

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF:

Shortcuts

Share