រដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • រដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ

រដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ

នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣​រដ្ឋបាលខណ្ឌព្រែក...
15/08/2023

នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
​រដ្ឋបាលខណ្ឌព្រែកព្នៅ​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ​ ក្រោមអធិបតីភាព​ លោក​ ធឹម​ សំអាន​ អភិបាល​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ​។

នៅព្រឹក​ ថ្ងៃសុក្រ ៣រោច​ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ និ...
14/08/2023

នៅព្រឹក​ ថ្ងៃសុក្រ ៣រោច​ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ និងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា​ (YCC) បានសហការរៀបចំកិច្ចប្រជុំរួមស្តីពីការងារគណនេយ្យភាពសង្គម​ ISAC ក្រោមអធិបតីភាព​ លោក​ ម៉ៅ​ បូរ៉ា​ ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ​ និង​ លោក​ អុឹម​ សុធី​ នាយកអង្គកាក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)។

នៅព្រឹក​ ថ្ងៃព្រហស្បតិ៍ ២រោច​ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ដឹកនាំដោយ លោក វណ្ណា ល...
08/08/2023

នៅព្រឹក​ ថ្ងៃព្រហស្បតិ៍ ២រោច​ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
ដឹកនាំដោយ លោក វណ្ណា លីនសច្ចនា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំប្រជុំស្តីពីកិច្ចសហការរវាងអង្គភាពពាក់ព័ន្ឋដើម្បីដោះស្រាយបញ្ហាប្រឈមនិងផលលំបាកដែលកើតឡើងក្នុងការថែទាំសួនច្បារ សង្កាត់ដែលពាក់ព័ន្ធមាន៣
សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់គោករកា។

នៅព្រឹក​ ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក  ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣​ លោក​ ធឹម​ សំអាន​ អភិបា...
04/08/2023

នៅព្រឹក​ ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣​ លោក​ ធឹម​ សំអាន​ អភិបាល​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ​ បានអញ្ជេីញចូលរួមជាអធិបតី​ ក្នុងពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ​ នៅសាលាសង្កាត់ពញាពន់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោកចៅសង្កាត់ពញាពន់ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ ស្មៀន​សង្កាត់ពញាពន់ លោក លោកស្រីមេភូមិ មេភូមិរងទាំង៨ និងមានការអញ្ជើញចូលពីប្រជាពលរដ្ឋសរុប២៣២នាក់។

លិខិតថ្លែងអំណរគុណ ផ្ញើជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការិយាល័យ-អង្គភាពជំនាញ អជ្ញាធរមូលដ្ឋាន ប្រជាព...
02/08/2023

លិខិតថ្លែងអំណរគុណ ផ្ញើជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការិយាល័យ-អង្គភាពជំនាញ អជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅខណ្ឌព្រែកព្នៅ។

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 លោក ធឹម សំអាន អភិបាល ន...
23/07/2023

នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី23 ខែកក្កដា ឆ្នាំ2023
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងក្រុមគ្រួសារ បានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ក្នុងការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់ហើយ។
សូមគោរពអញ្ជើញពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ នាំគ្នាទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

នៅរសៀល ថ្ងៃពុធ​ ១១កេីត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទ២៨ ខែមិថុនា ឆ្នាំ២០២៣​ វេលាម៉ោង១៤:៣០នាទី​ រដ្ឋប...
05/07/2023

នៅរសៀល ថ្ងៃពុធ​ ១១កេីត ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទ២៨ ខែមិថុនា ឆ្នាំ២០២៣​ វេលាម៉ោង១៤:៣០នាទី​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ​ ក្រោមអធិបតីភាព​ លោក​ ហួរ​ ហួត​ អភិបាលរង​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ​ តំណាងឲ្យលោក​ ធឹម​ សំអាន​ អភិបាល​ នៃគណៈអភិបាលខណ្ឌព្រែកព្នៅ​។

នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣រដ្ឋបាលខណ្ឌព្រែកព្នៅ...
16/06/2023

នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣
រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំ « វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម រស់ សុផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ឯកឧត្តម ណាក តាណាវុឌ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកជំទាវ កែវ រ័ត្នតារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក~លោកស្រីអភិបាលរង គណៈនាយករដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយុទ្ធភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង៥ នាយប៉ុស្តិ៍ និងមន្រ្តីដែលពាក់ព័ន្ធ។
ក្នុងវេទិកានោះដែរបងប្អូនប្រជាពលរដ្ឋ បានចូលរួមលើកជាមតិយោបល់យ៉ាងផុសផុល ដើម្បីជាធាតុចូលសម្រាប់រដ្ឋបាលខណ្ឌយកទៅបម្រើបងប្អូនប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍វិស័យផ្សេងៗក្នុងខណ្ឌព្រែកព្នៅ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាជន នៅចំណុចផ្សារភូមិ...
12/06/2023

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាជន នៅចំណុចផ្សារភូមិសំរោងកណ្តាល សង្កាត់សំរោង ប្រកបដោយភាពរីករាយស្និទ្ធស្នាល។
#អរគុណសន្តិភាព
#ព្រែកព្នៅ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣រដ្ឋបាលខណ្ឌព្រែកព្...
08/06/2023

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
រដ្ឋបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិត្នោតខ្ពស់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន១០៦គ្រួសារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សូមសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរួមគ្ន...
08/06/2023

ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សូមសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារនៅកម្ពុជាតាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញ។

Scan QR Code ដែលបានជូនភ្ជាប់ ដើម្បីបរិច្ចាកថវិកាគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា)៕

06/06/2023

នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី06 ខែមិថុនា ឆ្នាំ2023
សកម្មភាពក្រុមកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅ ចុះជួសជុលជង្ហុកតាមបណ្ដោយផ្លូវលេខ១៥១ ចាប់ពីផ្សារព្រែកព្នៅ រហូតដល់ មុខក្លោងទ្វារវត្តអង្គសិរីសួស្ដី។

Address

National Road 5
Phnom Penh

Alerts

Be the first to know and let us send you an email when រដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ:

Share