អាជ្ញាធរអគ្គិសនីកម្ពុជា

អាជ្ញាធរអគ្គិសនីកម្ពុជា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អាជ្ញាធរអគ្គិសនីកម្ពុជា, Government Organization, #762 Street 113, Phnom Penh.

អាជ្ញាធរអគ្គិសនីកម្ពុជា ជាស្ថាប័នស្វ័យយ័តមួយ ដែលបង្កើតឡើងសម្រាប់បញ្ញត្តិ និងត្រួតពិនិត្យចំពោះការផ្តល់សេវាកម្មអគ្គិសនីទូទាំងប្រទេស។ អាជ្ញាធរអគ្គិសនីកម្ពុជាមានភារកិច្ចចេញអាជ្ញាបណ្ណធ្វើសេវាកម្ម អនុម័ត និងដាក់ឱ្យអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាបណ្ណ ដើម្បីធានានូវគុណភាពនៃការផ្គត់ផ្គង់ និងផ្តល់សេវាកម្មឱ្យអ្នកប្រើប្រាស់ និងកំណត់អត្រាថ្លៃលក់ និងបន្ទុកសេវាអគ្គិសនី ដើម្បីឱ្យមានយុត្តិធម៑សម្រាប់អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណ។

ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះពិនិត្យមធ្យោបាយធ្វើសេវាកម្ម និងក...
02/09/2026

ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះពិនិត្យមធ្យោបាយធ្វើសេវាកម្ម និងការបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌអាជ្ញាបណ្ណរបស់ក្រុមហ៊ុនបញ្ជូនអគ្គិសនីសម្រាប់គោលបំណងពិសេស ចំនួន២៖
១.ក្រុមហ៊ុន ខេមបូឌា ផៅវ័រ ទ្រែនមីសិន ឡាញ ធ្វើសេវាកម្មបញ្ជូនអគ្គិសនីសម្រាប់គោលបំណងពិសេស នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប
២.ក្រុមហ៊ុន ខេមបូឌាន ផៅវ័រ ហ្គ្រីត ធ្វើសេវាកម្មបញ្ជូនអគ្គិសនីសម្រាប់គោលបំណងពិសេស ​ពីខេត្ដបាត់ដំបង មករាជធានីភ្នំពេញ។

Telegram Channel: អាជ្ញាធរអគ្គិសនីកម្ពុជា
https://t.me/EACCambodia
គេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា
https://www.eac.gov.kh/

ការចុះពិនិត្យ និងពិគ្រោះយោបល់សាធារណៈលើការកែសម្រួលអាជ្ញាបណ្ណកាលពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីអាជ្ញាធរអគ...
29/08/2026

ការចុះពិនិត្យ និងពិគ្រោះយោបល់សាធារណៈលើការកែសម្រួលអាជ្ញាបណ្ណ

កាលពីថ្ងៃទី២៦​ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះពិគ្រោះយោបល់សាធារណៈលើការកែសម្រួលអាជ្ញាបណ្ណដូចខាងក្រោម៖
១.ការប្តូរនាមករណ៍អ្នកកាន់អាជ្ញាបណ្ណពីលោកស្រី​ សាន​ ឈីន​ ទៅជាក្រុមហ៊ុន​ អគ្គិសនី​ កងកេង​ ឯ.ក​ នៅសាលាសង្កាត់រាម ក្រុងកំពង់សោម​ ខេត្តព្រះសីហនុ​ ។
២.ការប្តូរនាមករណ៍អ្នកកាន់អាជ្ញាបណ្ណពីលោក កែ​ គុយហូយ ​ទៅជាក្រុមហ៊ុន​ ខេ​ អឹម​ អ៉ី​ ខមភេនី​ លីមីធីត​ នៅសាលាឃុំស្មោង​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ។

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រយៈពេលនៃការពិគ្រោះយោបល់សាធារណៈ លើការកែសម្រួលអាជ្ញាបណ្ណខាងលើ នឹងផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

 #ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ស្របតាមគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងគោលបំណងលើកកម្...
28/08/2026

#ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦៖ ស្របតាមគោលការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា បានសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត និងលោកមេឃុំចំនួន៤ឃុំ គឺ៖ នៅឃុំជ្រលង ឃុំស្រឡៅ ស្រុកតាំងគោក និងនៅឃុំព្នៅ ឃុំជ្រាប់ ស្រុកសន្ទុក ដោយមានការចូលរួមពីតំណាងអ្នកផ្គត់ផ្គង់អគ្គិសនី លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងតំណាងអ្នកប្រើប្រាស់ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះផ្តោតទៅលើច្បាប់ បទប្បញ្ញត្តិស្តីពីលក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនី សេចក្តីសម្រេចនានារបស់អាជ្ញាធរអគ្គិសនីកម្ពុជា អត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធី EAC App ការកំណត់រយៈពេល និងប្រាក់ថ្លៃភ្ជាប់ចរន្ត-ប្រាក់កក់ថ្មី នីតិវិធីនៃការអនុវត្តគោលនយោបាយផ្តល់អត្រាថ្លៃអនុគ្រោះផ្សេងៗ និងចុះត្រួតពិនិត្យការផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី នៅក្នុងតំបន់ធ្វើសេវាកម្មអគ្គិសនីរបស់សហគ្រាសអគ្គិសនី ទ្រៀល ខូ អិលធីឌី និងសហគ្រាស ត្រឹងសាន ។

សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ស្ពឺ កាន់អាជ្ញាបណ្ណលេខ ០០១ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន តាមព...
27/08/2026

សេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ស្ពឺ កាន់អាជ្ញាបណ្ណលេខ ០០១ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន តាមពេលវេលា និងទីតាំងដូចមានបញ្ជាក់ជូនក្នុងលិខិតខាងក្រោម៖

សេចក្តីជូនដំណឹងស្តីពី ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើង បរិក្ខារនានា របស់អគ្គិសនីកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹងមាន ការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
កំពង់ស្ពឺ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន អគ្គិសនី អ៊ូ ចាន់រ័ត្ន ឯ.ក កាន់អាជ្ញាបណ្ណលេខ ២០១ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី...
27/08/2026

សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន អគ្គិសនី អ៊ូ ចាន់រ័ត្ន ឯ.ក កាន់អាជ្ញាបណ្ណលេខ ២០១ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន តាមពេលវេលា និងទីតាំងដូចមានបញ្ជាក់ជូនក្នុងលិខិតខាងក្រោម៖

សេចក្តីជូនដំណឹង
ក្រុមហ៊ុនអគ្គិសនីអ៊ូ ចាន់រ័ត្ន ឯ.ក មានកិត្តិយសសូមជម្រាបជូន ឯកឧតម្ត លោកជំទាវ
អ្នកឧកញ៉ា លោក-លោកស្រី ដែលជាអតិថិជនក្រុមហ៊ុនអគ្គិសនីអ៊ូ ចាន់រ័ត្ន មេត្តាជ្រាបថា៖
ដោយសារក្រុមការងារបច្ចេកទេសរបស់អគ្គិសនីបាត់ដំបង ចុះធ្វើការផ្លាស់ប្តូរបង្គោលអគ្គិសនីលើ បណ្តាញតង់ស្យង់មធ្យម (MV) ។ ដូច្នេះមានការដាច់ចរន្តអគ្គិសនីនៅឃុំតាម៉ឺន ឃុំជ្រោយស្តៅ និងនៅផ្នែកខ្លះនៃឃុំបន្សាយត្រែង ។
១. នៅថ្ងៃសៅរ៍ ទី ២៩ ខែ សីហា ឆ្នាំ២០២៦
ក- ក្នុងចន្លោះម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់
សូមអរគុណ!

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមការងារអាជ្ញាធរអគ្...
27/08/2026

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានជួបប្រជុំពិភាក្សាអំពីនីតិវិធី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើរបាយការណ៍នៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណ និងការបង់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីនៅតាមទីតាំងជំរំជនភៀសសឹក ដែលបណ្ដាលមកពីសង្រ្គាមឈ្លានពានរបស់យោធាថៃ នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា ។

Telegram Channel: អាជ្ញាធរអគ្គិសនីកម្ពុជា
https://t.me/EACCambodia
គេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា
https://www.eac.gov.kh/

សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន លីម ម៉ូវ ខូ អិលធីឌី កាន់អាជ្ញាបណ្ណលេខ ០៩៩ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោ...
27/08/2026

សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន លីម ម៉ូវ ខូ អិលធីឌី កាន់អាជ្ញាបណ្ណលេខ ០៩៩ អ ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន តាមពេលវេលា និងទីតាំងដូចមានបញ្ជាក់ជូនក្នុងលិខិតខាងក្រោម៖

សេចក្ដីជូនដំណឹង​ ស្ដីពី​ ការផ្អាកផ្គត់ផ្គង់អគ្គិសនី ជាបណ្ដោះអាសន្ន​ ទៅតាមពេលវេលា និងទីតាំង បញ្ជាក់ដូចខាងក្រោម

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះពិនិត្យមធ្យោបាយធ្វើសេវាកម្មផលិតអគ្គិសនីដ...
26/08/2026

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះពិនិត្យមធ្យោបាយធ្វើសេវាកម្មផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនចំនួន ២៖ ១) ក្រុមហ៊ុន អេនើហ្គ្រីន ឯ.ក ដែលមានទីតាំងធ្វើសេវាកម្មផលិតអគ្គិសនីនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង និង២) ក្រុមហ៊ុន ស្នេថេក វ៉ាយប្រឹន ឯ.ក ដែលមានទីតាំងធ្វើសេវាកម្មផលិតអគ្គិសនីនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង និងបានចុះពិគ្រោះយោបល់សាធារណៈជាមួយអាជ្ញាធរមូលដ្ឋានលើការកែសម្រួលលើកទី១ លើឯកសារអាជ្ញាបណ្ណផលិតកម្មរបស់ក្រុមហ៊ុនទាំង២។
Telegram Channel: អាជ្ញាធរអគ្គិសនីកម្ពុជា
https://t.me/EACCambodia
គេហទំព័ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា
https://www.eac.gov.kh/

26/08/2026
នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យឹម វិសិដ្ឋ ប្...
26/08/2026

នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើប្រធានបទស្តីពី បទប្បញ្ញត្តិ និងមូលដ្ឋានគ្រឹះនៃទីផ្សារឧស្ម័ន LNG និងការផលិតអគ្គិសនីដើរដោយឧស្ម័ននេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ដែលរៀបចំដោយសមាគមបញ្ញត្តិករជាតិសហរដ្ឋអាមេរិក National Association of Regulatory Utility Commissioners (NARUC) និងមានការចូលរួមពី តំណាងក្រសួងរ៉ែ និងថាមពល តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងអគ្គិសនីកម្ពុជា វាគ្មិនដែលជាអ្នកជំនាញមកពីសហរដ្ឋអាមេរិក តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកតាមរយៈកម្មវិធីអភិវឌ្ឍន៍ច្បាប់ពាណិជ្ជកម្ម (U.S. Department of Commerce, Commercial Law Development Program) និងតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក (តាមរយៈ Online) ។

Address

#762 Street 113
Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523217654

Alerts

Be the first to know and let us send you an email when អាជ្ញាធរអគ្គិសនីកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អាជ្ញាធរអគ្គិសនីកម្ពុជា:

Shortcuts

Share