03/06/2026
(English below)
🤝 តាមដានតម្រុយ៖ អូស្ត្រាលី និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ🔍
អូស្ត្រាលី និងកម្ពុជា មានប្រវត្តិយូរអង្វែងក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហារួមដែលតំបន់របស់យើងកំពុងប្រឈមមុខ។ បទល្មើសហិរញ្ញវត្ថុ ក៏មិនមែនជាករណីលើកលែងឡើយ។
ជាលើកដំបូង រដ្ឋបាលពន្ធដារអូស្ត្រាលី បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការស៊ើបអង្កេតបទល្មើសពន្ធដារ» នៅកម្ពុជា។
ថ្មីៗនេះ ក្នុងវគ្គទីមួយនៃសិក្ខាសាលាចំនួនបីដែលគ្រោងនឹងរៀបចំឡើង មន្ត្រី និងអ្នកស៊ើបអង្កេតចំនួន ៤០ នាក់ បានជួបប្រជុំគ្នា ដើម្បីសិក្សាអំពីបច្ចេកទេសអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសពន្ធដារ ការលាងលុយកខ្វក់
និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូដោយខុសច្បាប់។
តាមរយៈការចែករំលែកការអនុវត្តល្អបំផុតក្នុងកម្រិតអន្តរជាតិ រួមទាំងវិធីសាស្រ្តស៊ើបអង្កេតដែលមានភាពចម្រុះ និងបរិយាបន្នកាន់តែប្រសើរ សិក្ខាសាលាទាំងនេះនឹងផ្តល់ជំនាញ និងបច្ចេកទេសចាំបាច់ ដើម្បីជួយធានាថា ធនធានជាតិទទួលបានការការពារ និងត្រូវបានយកទៅវិនិយោគឡើងវិញសម្រាប់ការអភិវឌ្ឍ និងកំណើនរបស់កម្ពុជា។
អូស្ត្រាលី និងកម្ពុជាកំពុងធ្វើការក្នុងភាពជាដៃគូ ដើម្បីបង្កើតអនុតំបន់មេគង្គដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព។
------------------
🤝 Tracking the trail: Australia and Cambodia tackle financial crime 🔍
Australia and Cambodia share a long history of working together on shared challenged faced by our region. Financial crime is no exception.
For the first time, the Australian Taxation Office partnered with Cambodia’s General Department of Taxation to deliver their Foundational Tax Crime Investigation Workshop in Cambodia.
Recently, in the first of a series of three planned workshops, 40 officers and investigators met to learn practical tools to tackle tax evasion, money laundering, and the misuse of cryptocurrency.
By sharing international best practice – including more diverse and inclusive approaches to investigation – these workshops will offer skills and tools to ensure national resources are protected and reinvested into Cambodia’s growth.
Australia and Cambodia are working in partnership to create a safer, more secure and prosperous Mekong subregion.
🌏