03/09/2026
ពួកថៃខិតខំដើរបញ្ចុះបញ្ចូលប្រទេសមួយចំនួនមិនឱ្យកម្ពុជាលើកយកបញ្ហាជម្លោះព្រំដែន ឬការរំលោភអធិបតេយ្យភាពទៅនិយាយក្នុងកិច្ចប្រជុំកំពូលនៃអង្គការហ្វ្រង់កូហ្វូនី (Francophonie) ដោយសារហេតុផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
✅️ពួកថៃបារម្ភពីការខូចខាតកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ដោយសារវេទិកាហ្វ្រង់កូហ្វូនី ជាជំនួបកំពូលដែលមានបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាលរាប់សិបប្រទេសចូលរួម។ ប្រសិនបើកម្ពុជាលើកឡើងពីទង្វើឈ្លានពានរបស់ថៃ វានឹងធ្វើឱ្យរូបភាពអន្តរជាតិ និងកិត្តិយសផ្នែកការទូតរបស់ថៃត្រូវធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុត។
✅ពួកថៃ️ចង់ដោះស្រាយទ្វេភាគីដែលជាយុទ្ធសាស្ត្រការទូតរបស់ថៃ តែងតែចង់ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាតែប៉ុណ្ណោះ។ ពីព្រោះពួកថៃខ្លាចខ្លាំងបំផុតនូវ "អន្តរជាតូបនីយកម្ម"នៃជម្លោះ ព្រោះនៅពេលអន្តរជាតិចូលមកដឹងឮ ឬជ្រៀតជ្រែក ថៃនឹងបាត់បង់ប្រៀបក្នុងការដាក់សម្ពាធលើកម្ពុជា។
✅ពួកថៃ️ខ្លាចសម្ពាធ និងការថ្កោលទោសពីអន្តរជាតិ ដោយសា អង្គការហ្វ្រង់កូហ្វូនី មានប្រទេសនិយាយភាសាបារាំងជាច្រើនដែលប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រសិនបើកម្ពុជាបង្ហាញភស្តុតាងពីការឈ្លានពាន ថៃអាចនឹងប្រឈមមុខនឹងសម្ពាធការទូត ឬការថ្កោលទោសរួមពីសំណាក់ប្រទេសសមាជិកទាំងនោះ។
✅កម្ពុជា️ការពារជំហរផ្លូវច្បាប់របស់ខ្លួនក្នុងការលើកឡើងក្នុងវេទិកាធំៗ អាចបង្កើតជាកំណត់ត្រាការទូត និងឯកសារប្រវត្តិសាស្ត្រអន្តរជាតិ ដែលមិនអំណោយផលដល់ថៃ នៅពេលមានការដោះស្រាយតាមផ្លូវច្បាប់ ឬតុលាការអន្តរជាតិនានានៅថ្ងៃអនាគត។
➡️សរុប សកម្មភាពបញ្ចុះបញ្ចូលនេះ គឺជាយុទ្ធសាស្ត្រការពារខ្លួនផ្នែកការទូតរបស់ពួកថៃ ដើម្បីទប់ស្កាត់មិនឱ្យកម្ពុជាប្រើប្រាស់វេទិកាពហុភាគីអន្តរជាតិ ធ្វើជាច្រកចេញក្នុងការស្វែងរកការគាំទ្រ និងដាក់សម្ពាធមកលើពួកគេ។