គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

  • Home
  • Cambodia
  • Phnom Penh
  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ This page will provide you updated information on disaster events in Cambodia, region and the world. National Committee for Disaster Management of cambodia

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំក្រុមការងារ អ.ន.ក.វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំពិនិត្យការងារ អ.ន.ក.តាមវិស័យ...
03/09/2026

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំក្រុមការងារ អ.ន.ក.វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំពិនិត្យការងារ អ.ន.ក.តាមវិស័យ

នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល៕

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម ...
02/09/2026

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គលើ និងភូមិសាស្រ្តកម្ពុជា ដែលបណ្តាលឱ្យទឹកទន្លេមេគង្គមានការកើនឡើងយ៉ាងគំហុក ដែលក្នុងនេះកម្ពស់ទឹកស្ថានីយជលសាស្រ្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន និងស្ថានីយជលសាស្ត្រក្នុងខេត្តក្រចេះ និងកំពង់ចាម ក៏មានកើនឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន។

ឯកឧត្តម គីម វីរៈ មានប្រសាសន៍ទៀតថា ស្ថានភាពជលសាស្ត្រចាប់ពីពាក់កណ្តាលខែសីហាមក តំបន់ទំនាបមួយចំនួនក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ផ្តើមទទួលការជន់លិចជាបណ្ដើរៗ និងប៉ះពាល់ដល់លំនៅឋាន ដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាបន្តបន្ទាប់។

ក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ សម្រាប់ការត្រៀមរៀបចំក្នុងការអន្តរាគមន៍ ឆ្លើយតប និងគ្រោះទឹកជំនន់ ហើយក្នុងនោះក្រសួងស្ថាប័នជំនាញក៏ បានចេញសេចក្តីណែនាំបន្ថែមទៀត ក្នុងការងារជំនាញ ក្នុងគោលដៅកាត់បន្ថយហានិភ័យទឹកជំនន់ នៅតាម តំបន់មូលដ្ឋានទទួលរងគ្រោះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសកម្មភាពការងារ ដើម្បីជំរុញ ប្រសិទ្ធភាព ក្នុងការត្រៀមរៀបចំ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយនានាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម គីម វីរៈ បានជំរុញការអនុវត្តផែនការសកម្មភាព និងវិធានការអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការត្រៀមបង្ការ ការត្រៀមបម្រុង ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញរំលែកមរណទុក្ខចំពោះមរណភាពបងស្រីបង្កើត ឯកឧត្តម ហង្ស សាមឿននៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នា...
01/09/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញរំលែកមរណទុក្ខចំពោះមរណភាពបងស្រីបង្កើត ឯកឧត្តម ហង្ស សាមឿន

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ រំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី ហង្ស សុន ត្រូវជាបងស្រីបង្កើត ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកស្រី ហង្ស សុន គឺជាការបាត់បង់នូវបងស្រីបង្កើត អ្នកម្តាយបង្កើត អ្នកម្តាយក្មេក ជីដូន និងជីដូនទូត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងចៅទួត និងជាអ្នកមានគុណមួយរូបផ្តល់នូវភាពកក់ក្តៅនៅក្នុងក្រុនគ្រួសារប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាងដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន ប្អូនៗ កូនចៅ និងក្មួយៗ ឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីចូលរួមគ្រប់សកម្មភាពនៃការអភិវឌ្ឍសង្គម និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ច័ន្ទ សារុន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្...
01/09/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ច័ន្ទ សារុន

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

ក្នុងក្ដីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ តាងនាម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមចូលរួមសោកស្តាយជាទីបំផុតជាមួយ លោកជំទាវ សុខ កែវ ជាភរិយា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៍ធំធេងនូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងចៅទួត ដែលកន្លងមកលោកបានបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗបានក្លាយជាពលរដ្ឋល្អ និងជាធនធានសម្រាប់សង្គមជាតិ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនជាតិមួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី បម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យ កសិកម្ម និងកិច្ចការសាធារណៈកន្លងមក។ គុណូបការៈ និងស្នាដៃរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ នឹងស្ថិតក្នុងការចងចាំ និងការគោរពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ជានិច្ច៕

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលប៉ះពាល់ពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្...
30/08/2026

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលប៉ះពាល់ពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅភូមិវាលខ្សាច់ និងភូមិឋាឡាបរីវាត់ ក្នុងឃុំថាឡាបរីវ៉ាត់ និងភូមិអូរស្វាយ ភូមិអន្លង់ស្វាយ, ភូមិអូររ៉ៃ, ភូមិកាំចាម ក្នុងឃុំកាំចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន​ គុង អភិបាលរងខេត្តស្ទឹងត្រែង, លោកអភិបាលស្រុកថាឡាបរីវ៉ាត់ និងលោកអភិបាលស្រុកសេសាន្ត និងលោកប្រធានមន្ទីរ-អង្គភាពជំនាញ។

ឯកឧត្តម គីម វីរៈ បានអញ្ជើញចុះពិនិត្យនៅភូមិសាស្រ្តខាងលើ មានប្រជាពលរដ្ឋប៉ះពាល់ចំនួន ៣៦៣គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១០គ្រួសារ ខណៈមកទល់ពេលនេះ ប្រជាពលរដ្ឋបានវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីស្ថានភាពទឹកបានចុះស្រកវិលមករកភាពប្រក្រតីឡេីងវិញ។

ឯកឧត្តម គីម វីរៈ បានសំណូមពរប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត បរិស្ថានជុំវិញ និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមានក្រោយទឹកជំនន់។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រមូលទិន្នន័យអ្នករងគ្រោះ និងស្វែងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅធានាសុខសុវត្ថិភាព ព្រមទាំងឆ្លេីយតបឲ្យទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួលឡេីងវិញ។

សូមជម្រាបថា អំឡុងពេលទឹកជំនន់មេគង្គ ក្នុងខេត្តស្ទឹងត្រែងកើនឡើង បានរងផលប៉ះពាល់ស្រុកចំនួន៦ រួមមាន ស្រុកសេសាន្ត, ស្រុកសៀមបូក,ស្រុកសៀមប៉ាង,ក្រុងស្ទឹងត្រែង, ស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ស្មើនិង២៣ឃុំ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពតាមខ្នងផ្ទះ នៅភូមិរង់ចាំនៅថ្ងៃទី៣០ ខ...
30/08/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពតាមខ្នងផ្ទះ នៅភូមិរង់ចាំ

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក និងពិនិត្យស្ថានភាពរស់នៅតាមខ្នងផ្ទះ នៅភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អំឡុងពេលអញ្ជើញពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរពលរដ្ឋភៀសសឹក ចំពោះការបន្តខិតខំរៀបចំផ្ទះ ការចិញ្ចឹមសត្វ និងការដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីឱ្យមានសោភ័ណភាព ព្រមទាំងសម្រាប់ទទួលទានក្នុងជីវភាពប្រចាំថ្ងៃ និងលក់ដូរថែមទៀតផងដែរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ទាំងអស់នេះ ស្តែងឱ្យឃើញពីទំហំនៃក្តីសង្ឃឹម និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូប ដែលកំពុងកសាងជីវភាពទៅតាមលទ្ធភាពរបស់ខ្លួន ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលបន្ថែម ដូចជា ថវិកាឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីដោយឥតបង់ប្រាក់ ក៏ដូចជាការលើកស្ទួយផ្នែកកសិកម្មជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តត្រួតពិនិត្យតាមខ្នងផ្ទះ ក្នុងគោលបំណង ដើម្បីទទួលសំណូមពរ និងសំណើពីប្រជាពលរដ្ឋភៀសសឹក ដែលមានបញ្ហាប្រឈមណាមួយ ជួយសម្របសម្រួលជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កេតឃើញ ប្រជាពលរដ្ឋទូទៅធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិរង់ចាំ នេះសបញ្ជាក់ពីការលើកទឹកចិត្តដ៏សំខាន់មួយផ្នែក ក្នុងនាមខ្មែរតែមួយ ដែលជាពេលវេលារួមគ្នា និងជួយគ្នាទៅវិញទៅមកតាមតែអាចធ្វើទៅបាន៕

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែកពក និងទីទួលសុវត្ថិភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ ...
29/08/2026

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែកពក និងទីទួលសុវត្ថិភាព

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេស្រែពកតូច និងស្រែពកធំ ព្រមទាំងទីទួលសុវត្ថិភាពចំនួន៣ កន្លែង រួមមាន ទទួលសុវត្ថិភាពក្បាលដំរី ,ទីទួលសុវត្ថិភាពនាងដី និងសាលាបឋមសិក្សាស្រែកពកតូច ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត, អភិបាលរងខេត្ត, តំណាងមន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងទាំងបី។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានបានវាយតម្លៃដល់ការអនុវត្តរបស់មន្រ្តីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្តដែលបានចុះពិនិត្យ និងធ្វើរបាយការណ៍ជាប្រចាំអំពីស្ថានភាពដែលបានរងការជះឥទ្ធិពលដោយសារការប្រែប្រួលអាកាសធាតុ ពិសេសស្ថានភាពទឹកជំនន់ដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តតាមដាន និងយកចិត្តទុកដាក់ដល់ប្រជាកសិករនូវតម្រូវការចំបាច់ និងធ្វេីការទំនាក់ទំនងជាមួយអាជ្ញាធរវៀតណាម ដេីម្បីទទួលព័ត៌មាន និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។

ឯកឧត្តម គីម វីរៈ បន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយលេខាធិការដ្ឋានមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងវាយតម្លៃហានិភ័យផ្តោតជាចម្បងលើការការពារអាយុជីវិត និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចូលរួមពិធីចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃទី២៩ ខែសី...
29/08/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចូលរួមពិធីចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណ ១.៧២៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទីតាំងពិធីរៀបចំឡើងនៅទីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ។

បន្ទាប់ពីធីចែកអំណោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឆ្លៀតយកឱកាសនោះ ជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយបានសំណូមពរ សូមស្តាប់ការណែនាំពីអាជ្ញាធរ និងមន្រ្តីជំនាញមុនត្រឡប់ទៅផ្ទះរបស់ខ្លួន ដោយសារស្ថានភាពកម្ពស់ទឹកមិនវិលទៅសភាពដើមនៅឡើយ។

ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវបន្ទាន់ ដូចជាពលរដ្ឋវ័យចំណាស់មានបញ្ហាសុខភាព ឬស្រ្តីមានផ្ទៃពោះជាដើម សូមរាយការណ៍ទៅអាជ្ញាធរ ឬប៉ុស្តិ៍សុខភាពចល័ត ដែលនៅទីទួលសុវត្ថិភាពនោះ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី និងក្រុង...
28/08/2026

ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ២ រួមមាន ភូមិព្រែកកូវ ឃុំបុសលាវ​ ស្រុកចិត្របូរី និងសង្កាត់រការកណ្តាល ក្រុងក្រចេះ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ត្រីលេខាធិការដ្ឋាន,ស្នងការដ្ឋាននគរបាល,មន្រ្តីជំនាញមកពីមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីកសិកម្មឃុំ។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមាន ក្នុងអំឡុងពេលទឹកជំនន់ និងក្រោយទឹកជំនន់។

អំឡុងពេលចុះពិនិត្យ ឯកឧត្តម គីម វីរៈ បានជំរុញ និងលើកទឹកចិត្ដដល់មន្ទីរជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្ត, មន្ទីរធនធានធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ចំពោះលទ្ធភាពស្តារដំណាំស្រូវដែលរងការខូចខាត។

ឯកឧត្តម គីម វីរៈ បានស្នើឱ្យប្រជាកសិករស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ មូលដ្ឋាននិងក្រុមការងារពាក់ព័ន្ធព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងខត្ត ស្រុក ឃុំ ជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាល ខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាម ដានស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារអាយុជីវិតប្រជាពល រដ្ឋដែល ស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ និងការធានាឱ្យមានការគាំទ្រចាំបាច់នៅដល់ប្រជាពលរដ្ឋបានជម្លៀស៕

25/08/2026

Address

អាគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
12200

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share