មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • Home
  • Cambodia
  • Phnom Penh
  • មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា Persons with disabilities foundation (PWDF) is government organization that provide Rehabilitation service in Cambodia.

We also rise founding by donation boxes and investment of any kind business for supporting persons with disabilities.

ប៉ៃលិន៖  ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
04/09/2026

ប៉ៃលិន៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅសង្កាត់ប៉ៃលិន សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh

03/09/2026

(ខេត្តព្រៃវែង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការ...

03/09/2026
មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្...
02/09/2026

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង។
=====================
ព្រៃវែង៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារមូលនិធិជនពិការ និងមានការចូលរួមពីប្រធានស្តីទីមន្ទីរស.អ.យ.ខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ផ្ទះ«មូលនិធិជនពិការ» ១ខ្នង ជូនជនមានពិការភាពចំនួន១គ្រួសារ ព្រមទាំងនាំយកកញ្ចប់អំណោយដ៏ថ្លៃថ្លា និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់គ្រួសារជនមានពិការភាពដែលរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លើសពីនេះ ឯកឧត្តមនាយកមូលនិធិជនពិការ បានថ្លែងថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក តាមរយៈការអនុវត្តគោលនយោបាយនានា សំដៅឱ្យជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម ជម្រុញឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម និងទទួលបានការគាំពារនានាផងដែរ។ តាមរយៈកម្មវិធីផ្តល់ផ្ទះ«មូលនិធិជនពិការ» នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រ ដោយបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសាររបស់ពួកគាត់ឱ្យទទួលបានសុខុមាលភាពសមរម្យ និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

ផ្ទះ«មូលនិធិជនពិការ»ថ្មីទី៦៩នេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ សាន់ ជីង ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនមានពិការភាពជើងទាំង២ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ជាមួយប្រពន្ធកូន ដែលកន្លងមករស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។

02/09/2026
បន្ទាយមានជ័យ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ...
01/09/2026

បន្ទាយមានជ័យ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្ត និងមន្ទីរស.អ.យ ខេត្ត បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជនមានពិការភាពក្រីក្រមួយរូប ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់ , អំបិល ១កញ្ចប់, សំលៀកបំពាក់ ១កំប្លេ ,កាបូបស្ពាយ ១ និងថវិការមួយចំនួន។

មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម តាំង ជុងលី រដ្ឋលេខាការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុ...
01/09/2026

មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម តាំង ជុងលី រដ្ឋលេខាការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាលោកឪពុកក្មេក ជាទីគោរពស្រលាញ់បំផុត!

មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច ...
01/09/2026

មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក អ៊ុំ សុខឃឿន (កូវ គឹមហេង) ដែលត្រូវជាលោកឪពុកបង្កើត ជាទីគោរពស្រលាញ់បំផុត!

កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ន...
01/09/2026

កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យុវជនមានពិការភាពឈ្មោះ ប៉េង រក្សា អាយុ១៥ឆ្នាំ រស់នៅភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានពិការភាពជើងក្រោមជង្គង់ដោយគ្រោះថ្នាក់ចរាចរ បានទទួលសេវាបំពាក់ជើងសិប្បនិម្មិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺដោយជោគជ័យ និងបានត្រឡប់ទៅកាន់លំនៅឋានគាត់វិញហើយ។

គូសបញ្ជាក់ថា កន្លងមកមានការចុះផ្សាយពីយុវជនរូបនេះមានការខ្វះខាតក្នុងជីវភាព និងមិនមានជើងសិប្បនិម្មិតសម្រាប់ប្រើប្រាស់ ក្រោយពីទទួលព័ត៌មាននេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានចុះផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដល់យុវជនរូបនេះ និងបានបានពិនិត្យ និងផ្តល់ប្រឹក្សាយោបល់ លើកទឹកចិត្តប្អូនប្រុសឲ្យមកកាន់មជ្ឈមណ្ឌលស្តារ ដើម្បីទទួលបានជើងសិប្បនិម្មិត និងជួយសម្របសម្រួលស្វែងរកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅពេលខាងមុខ។

Address

National Road 6A
Phnom Penh

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85523982306

Alerts

Be the first to know and let us send you an email when មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category