យុវជន៧មករា

យុវជន៧មករា Political News

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ==========...
07/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បង្កើតភាពភ្ញាក់ផ្អើល និងស្និទ្ធស្នាលជាមួយពលរដ្ឋនៅផ្លូវថ្មើរជើងចតុមុខ
===========
ភ្នំពេញ (០៦ កញ្ញា ២០២៦) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញដើរកម្សាន្តជាលក្ខណៈគ្រួសារនៅ «ផ្លូវថ្មើរជើងចតុមុខ» ដោយបានបង្កើតនូវបរិយាកាសយ៉ាងរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាធារណជន។

ក្នុងដំណើរទស្សនាកម្សាន្តនេះ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចោមរោមទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសុំថតរូបអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងទស្សនាស្តង់ម្ហូបអាហារដ៏សម្បូរបែបនៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។

កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
04/09/2026

កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា

កាសែតបារាំងLe Monde បានចុះផ្សាយថាអត្ថបទក្រោមចំណងជើងថា  «Au Cambodge, malgré sept mois sans combat, les vies bouleversées...
04/09/2026

កាសែតបារាំងLe Monde បានចុះផ្សាយថាអត្ថបទក្រោមចំណងជើងថា «Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise» ឬ «នៅកម្ពុជា ទោះបីប្រាំពីរខែគ្មានការប្រយុទ្ធក៏ដោយ ក៏ជីវិតប្រជាជននៅតែរងការប្រែប្រួលដោយជម្លោះនៅព្រំដែនថៃ» ហើយអត្ថបទបង្ហាញថា ការឈប់បាញ់មិនទាន់មានន័យថា ផលវិបាកនៃជម្លោះបានបញ្ចប់នោះទេ ការស្ងប់ស្ងាត់របស់អាវុធមិនស្មើនឹងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងអត្ថបទបានបញ្ជាក់ថា អ្នកកាសែតបារាំង Le Monde រាយការណ៍ថា មុនទៅដល់ច្រកព្រំដែនថ្មដា ផ្លូវត្រូវបានយោធាថៃរារាំង។ មានកុងតឺន័រប្រមាណជាង១០ ដែលខ្លះគ្របដោយទង់ជាតិថៃ ដាក់រារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់។ ទាហានកម្ពុជាម្នាក់ដែល Le Monde បានដកស្រង់សម្តីអះអាងថា «នៅទីនេះថៃបានរុលចូលប្រហែល ៨០០ ម៉ែត្រក្នុងទឹកដីរបស់យើង»។ អត្ថបទក៏ពិពណ៌នាថា នៅពីលើកុងតឺន័រ មានទីតាំងការពារពីរនៅពីក្រោយបាវខ្សាច់ និងមានលួសបន្លាគ្របពីលើ ខណៈកាមេរ៉ាសង្កេតការណ៍តាមដានតំបន់ជុំវិញ។»

កាសែតដដែលបានផ្សាយថា នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ Le Monde បានធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីពោធិ៍សាត់ទៅតំបន់ព្រំដែន។ ប៉ុន្តែរូបភាពបច្ចុប្បន្នបានប្រែប្រួលទាំងស្រុង ដោយនៅចុងផ្លូវនោះ ស្ពានជ័យជម្នះ ដែលត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង F-16 របស់ថៃក្នុងខែធ្នូ ឆ្នាំ២០២៥ នៅតែជាគំនរបាក់បែក និងដាច់ជាពីរ។

Le Monde បានរំលេចបន្ថែមថា ផ្ទះនៅទីនោះ ប៉ុន្តែម្ចាស់ផ្ទះមិនអាចត្រឡប់ទៅវិញបាន។ រឿងរ៉ាវរបស់ប្រជាពលរដ្ឋខ្មែរដែល Le Monde បានជួប គឺបង្ហាញពីផលប៉ះពាល់របស់ជម្លោះលើជីវិតមនុស្សយ៉ាងច្បាស់។ ដូច្នេះ ផលប៉ះពាល់លើប្រជាពលរដ្ឋមិនមែនមានត្រឹមតែក្នុងអំឡុងពេលប្រយុទ្ធគ្នាទេ។ សម្រាប់គ្រួសារមួយចំនួន ទោះការបាញ់បានស្ងប់ក៏ដោយ ក៏ផ្ទះនិងជីវភាពដែលពួកគេធ្លាប់មានមិនទាន់អាចទទួលបានមកវិញដែរ។ ជាក់ស្តែង ប្រជាពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

អត្ថបទរាយការណ៍ថា អាជ្ញាធរខេត្តកត់ត្រាទូរកុងតឺន័រ ៦៣ ដែលត្រូវបានប្រើជារបាំងជុំវិញភូមិជោគជ័យ ធ្វើឱ្យតំបន់នោះមិនអាចចូលបាន និងទូរកុងតឺន័រ ២៦ ទៀតនៅបឹងត្រកួន។ រាជរដ្ឋាភិបាលកម្ពុជាបានហៅតំបន់ទាំងនេះថាជា «តំបន់ដែលត្រូវបានឈ្លានពាន»។ ភូមិត្រូវបានខូចខាត សាលារៀនមានស្នាមគ្រាប់ និងកុមាររស់នៅជាមួយស្លាកស្នាមសង្គ្រាម ហើយនៅវត្តតាមាន់សែនជ័យ Le Monde បានឃើញរូបភាពមួយទៀតនៃផលវិបាកពីការប្រយុទ្ធ ប្រហែលប្រមាណ៨០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ បានរងការខូចខាតក្នុងការប្រយុទ្ធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

ដូច្នេះ អ្វីដែលការរាយការណ៍ពីទីតាំងជាក់ស្តែងនេះធ្វើឱ្យឃើញ មិនមែនត្រឹមតែរឿងរ៉ាវនៃការប្រយុទ្ធកាលពីឆ្នាំ២០២៥ទេ ប៉ុន្តែជាផលវិបាកដែលនៅតែបន្តរហូតដល់ឆ្នាំ២០២៦ ទឹកដីដែលមានការជំទាស់អំពីការគ្រប់គ្រង ផ្ទះដែលម្ចាស់មិនអាចត្រឡប់ ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋដែលនៅតែរង់ចាំថ្ងៃអាចត្រឡប់ទៅផ្ទះវិញ។ ប្រាំពីរខែគ្មានការប្រយុទ្ធ អាចមានន័យថាកាំភ្លើងបានស្ងប់ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើនដែលបានបាត់បង់ផ្ទះ ជីវភាព និងសិទ្ធិចូលទៅកាន់លំនៅឋានរបស់ខ្លួន ផលវិបាកនៃជម្លោះ នៅមិនទាន់បញ្ចប់ឡើយ៕

ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)សៀមនិយាយផ្ទុយពីការពិតនិងទង្វើរបស់ខ្លួន៖១- សៀមចូលឈ្លានពានកម្ពុជា  តែសៀមថ...
03/09/2026

ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

សៀមនិយាយផ្ទុយពីការពិតនិងទង្វើរបស់ខ្លួន៖
១- សៀមចូលឈ្លានពានកម្ពុជា តែសៀមថាអត់បានឈ្លានពានទេ។
២- សៀមបានរំលោភបទឈប់បាញ់ តែសៀមថាវាអត់មានរំលោភបទឈប់បាញ់។
៣- សៀមទម្លាក់គ្រាប់បែកពីយន្តហោះលើសណ្ឋាគារខ្មែរតាមព្រំដែន តែសៀមនិយាយបង្វែងដានថាទម្លាក់លើមូលដ្ឋានឆបោកតាមអនឡាយ។
៤- សៀមបានចូកមកវាយកម្ទេចសមទ្ធិផលមម្ពុជាក្នុងទឹកដីកម្ពុជា តែសៀមប្រកែកថាអត់បានបំផ្លាញទេ។
៥- សៀមបានបំពានរឹបអូសយកសណ្ឋាគារវិនិយោគិនចិននៅថ្មដាខេត្តពោធិសាត់ សៀមថាអត់បានយកទេតែជាការជួយគ្រប់គ្រងកុំឲ្យបាត់បង់ទ្រព្តសម្បត្តិ។
៦- សៀមចូលមកក្នុងទឹកដីកម្ពុជាឈូសឆាយយកដីបែងចែកឲ្យប្រជាជនវា តែថាឈូសឆាយដីវាប៉ុណ្ណោះ។
៧- សៀមឈ្លានពានទឹកដីខ្មែរ តែសៀមថាវាមកយកទឹកដីសៀមវិញដែលខ្មែរបានខ្ចីរស់នៅតាំងពីមានជនភៀសខ្លួនមកម៉្លេះ។
៨- សៀមថានៅចង់វាស់វែងខ័ណ្ឌសីមាព្រំដែន តែសៀមមិនឲ្យGBCនិងJBCចូលរួមប្រជុំ។
៩- សៀមថាគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ តែសៀមឆ្លៀតកម្ពុជាគោរពបទឈប់បាញ់បែរជាចូលឈ្លានពានកម្ពុជា។
១០- សៀមសន្យាគោរពកិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួរនៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៥ តែសៀមមិនគោរពចូលឈ្លានពានកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលេចនូវទស្សនៈរបស់លោកលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២ ខែកញ្ញាថា ការព្យាយាម...
03/09/2026

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលេចនូវទស្សនៈរបស់លោកលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២ ខែកញ្ញាថា ការព្យាយាមរបស់ថៃស្នើឱ្យកម្ពុជាកុំលើកឡើងអំពីជម្លោះព្រំដែនកម្ពុជា-ថៃនៅលើវេទិកាអន្តរជាតិ មិនអាចដោះស្រាយបញ្ហាដែលកំពុងកើតមាននៅលើដីបានទេ។ ប្រសិនបើចង់ឱ្យកម្ពុជាឈប់និយាយអំពីបញ្ហានៃការរំលោភលើទឹកដីកម្ពុជានេះ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតមិនមែនជាការស្នើឱ្យកម្ពុជានៅស្ងៀមទេ ប៉ុន្តែថៃខ្លួនឯងត្រូវបញ្ឈប់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ឯកឧត្តមបានលើកឡើងបន្ថែមថា កម្ពុជាមិនអាចត្រូវបានស្នើឱ្យស្ងៀម ខណៈបញ្ហានៅលើដីមិនទាន់ត្រូវបានដោះស្រាយឡើយ។ ដរាបណាកងកម្លាំងថៃនៅតែមានវត្តមាននៅលើទឹកដីកម្ពុជា លួសបន្លានៅតែមាន ទូកុងតឺន័រ លេណដ្ឋាន ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានដាក់ ឬសាងសង់ដោយឯកតោភាគីនិងខុសច្បាប់ និងដរាបណាប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព នោះកម្ពុជាមានហេតុផលពេញលេញក្នុងការបន្តលើកបញ្ហាទាំងនេះទៅកាន់សហគមន៍អន្តរជាតិ។ នេះមិនមែនជាការស្វែងរកជម្លោះទេ។ នេះគឺជាការការពារផលប្រយោជន៍ជាតិ និងការប្រើប្រាស់មធ្យោបាយការទូតដោយសន្តិវិធី។

ឯកឧត្តមបន្ថែមថា កម្ពុជាជារដ្ឋអធិបតេយ្យ ដូច្នេះកម្ពុជាមានសិទ្ធិការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាពលរដ្ឋ និងជំហរផ្លូវច្បាប់របស់ខ្លួន។ ហើយអ្នកការទូតកម្ពុជាមានកាតព្វកិច្ចពន្យល់ជំហររបស់ប្រទេសខ្លួន និងបង្ហាញអង្គហេតុទៅកាន់សហគមន៍អន្តរជាតិនៅគ្រប់វេទិកាដែលពាក់ព័ន្ធ។ ការស្នើឱ្យកម្ពុជាកុំលើកបញ្ហាមិនធ្វើឱ្យបញ្ហាបាត់ទៅទេ។ បញ្ហានឹងបញ្ចប់នៅពេលមូលហេតុនៃបញ្ហាត្រូវបានដោះស្រាយ។
ប្រសិនបើភាគីថៃពិតជាចង់កាត់បន្ថយភាពតានតឹង វិធីសាស្ត្រមិនមែនជាការបញ្ចុះបញ្ចូលប្រទេសទីបីឱ្យមកស្នើកម្ពុជាកុំឱ្យនិយាយនោះទេ។ អ្វីដែលត្រូវធ្វើ គឺបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចធ្វើឱ្យស្ថានភាពនៅព្រំដែនប្រែប្រួល គោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមិនទាមទារអ្វីដែលជារបស់អ្នកដទៃទេ ប៉ុន្តែកម្ពុជាក៏មិនអាចទទួលយកការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយ ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកទាមទារឱ្យកម្ពុជានៅស្ងៀមបានដែរ។ ភាពស្ងៀមស្ងាត់របស់ជនរងផលប៉ះពាល់ មិនអាចក្លាយជាលក្ខខណ្ឌសម្រាប់សន្តិភាពបានទេ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្រ្តា។

សូមជម្រាបថា ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបង្ហាញការហួសចិត្តនៅពេលឯកអគ្គរាជទូតថៃ បានព្យាយាមពឹងឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលរារាំងកម្ពុជាកុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ តែលោកបញ្ជាក់ថា លោកមិននៅស្ងៀមឡើយ ព្រោះលោកមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ៕

03/09/2026

ឯកឧត្តម សេង សុមុនី លើកឡើងពីទិដ្ឋភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា !!!

“ថៃជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្រ...
02/09/2026

“ថៃជាអ្នកវាយប្រហារមកលើកម្ពុជាមុន មិនអាចមកដើរតួជាជនរងគ្រោះ ព្រមទាំងយកលេសការពារខ្លួនមកធ្វើជាមូលហេតុ ដើម្បីបង្ហាញអំពីភាពស្របច្បាប់នៃសកម្មភាពយោធាខុសច្បាប់របស់ខ្លួនបានឡើយ។”

នេះជាការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា ឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ។ ក្រសួងបានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលបានចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ដែលតាមពិតគឺភាគីថៃនោះទេដែលបានបើកការវាយប្រហារប្រដាប់អាវុធមកលើកម្ពុជាមុន។

ក្រសួងបន្ថែមថា ប៉ុន្មានថ្ងៃមុនពេលបើកការវាយប្រហារប្រដាប់អាវុធដោយគ្មានការញុះញង់មកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃបានប្រកាសអំពីផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» (Chakrabongse Bhuvanath)។ ការដាក់ចេញនូវផែនការនេះបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពយោធារបស់ថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ និងប្រព្រឹត្តឡើងដោយចេតនាពិតប្រាកដ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ខ្លួន គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។

ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) ឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជាមួយគ្នានេះ កម្ពុជានឹងមិនទទួលយកការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) ជាមធ្យោបាយសម្រាប់កំណត់ ឬផ្លាស់ប្តូរព្រំដែនរវាងប្រទេសទាំងពីរជាដាច់ខាត៕

02/09/2026

ស្វាគមន៍មកកាន់កម្មវិធី មរតកចំណេះ................................

កម្មវិធីរបស់យើងមានកិត្តិយសដោយទទួលបានការចូលរួមជាថ្មីម្ដងទៀតពី ឯកឧត្តម ប៉ាន សូរស័ក្ដិ តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមបានចែករំលែកនូវបទពិសោធន៍ និងអនុសាសន៍គន្លឹះសំខាន់ៗនៃការដឹកនាំក្នុងបរិបទដែលភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលស្មុគស្មាញពិបាកប៉ានស្មាននាពេលបច្ចុប្បន្ន។

ខ្លឹមសារសំខាន់៖
• យុទ្ធសាស្ដ្រក្នុងការដឹកនាំ
• ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការតាមដាន និងទទួលព័ត៌មាន
• យុទ្ធសាស្រ្ដក្នុងការចាត់ចែងមនុស្សទៅតាមជំនាញ

02/09/2026

បច្ចុប្បន្នភាពកម្ពុជា!

02/09/2026

(Live) កម្មវិធីសំឡេងការពិត ដើម្បីប្រជាជន សម្រាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ "រាជរដ្ឋាភិបាលថ្មីក្នុងក្តីសង្ឃឹម” វាគ្មិនកិត្តិយស ឯកឧត្តម សេង សុមុនី។ ផ្សាយបន្តផ្ទាល់ តាមរយ:វិទ្យុបាយ័ន ៩៥FM ចាប់ពីម៉ោង ១០៖០០ ដល់ ម៉ោង១២៖០០ត្រង់។ ប្រិយមិត្តអាចចូលរួមពិភាក្សាតាមរយៈប្រព័ន្ធទូរស័ព្ទ061686999, 067686999, 093699191 និង0886198999 ,Telegram (+855 88 6198999)

Address

Preah Norodom Boulevard (41)
Phnom Penh
12000

Telephone

+85523262275

Website

Alerts

Be the first to know and let us send you an email when យុវជន៧មករា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to យុវជន៧មករា:

Shortcuts

Share