សំហេង បូរ៉ា - Samheng Bora

សំហេង បូរ៉ា - Samheng Bora H.E. SAMHENG Bora, Secretary of State, Ministry of Commerce, Royal Government of Cambodia.

For more information, please join on other official accounts:
- Facebook: https://www.facebook.com/samhengbora
- Telegram Channel: https://t.me/samhengbora
- Instagram: https://www.instagram.com/samhengbora
- TikTok: https://www.tiktok.com/

28/08/2026
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារ ចុះទៅពិនិត្យសក្តានុពលទីតាំងអគាររដ្ឋបាល និងឃ្លាំងរបស...
28/08/2026

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារ ចុះទៅពិនិត្យសក្តានុពលទីតាំងអគាររដ្ឋបាល និងឃ្លាំងរបស់សហគ្រាសពាណិជ្ជកម្មកម្ពុជា ដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័នគាំទ្រប្រព័ន្ធពាណិជ្ជកម្មក្នុងស្រុក
- - -
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចុះទៅសិក្សា លើទីតាំងអគាររដ្ឋបាល និងឃ្លាំងដែលមានស្រាប់របស់សហគ្រាសពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសក្តានុពល និងលទ្ធភាពក្នុងការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការពង្រឹងសកម្មភាពពាណិជ្ជកម្មក្នុងស្រុក គាំទ្រខ្សែច្រវាក់ផលិតផលក្នុងស្រុក និងជួយសម្រួលដល់ការតភ្ជាប់រវាងផលិតករ សហគ្រាស និងទីផ្សារ តាមរយៈយន្តការចូលរួមពីសហគ្រាសពាណិជ្ជកម្មកម្ពុជា។

យន្តការរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងសហគ្រាសពាណិជ្ជកម្មកម្ពុជា នឹងចូលរួមស្វែងរកយន្តការគាំទ្រថ្មីៗ សំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក បង្កើនទីផ្សារ និងការលក់ក្នុងស្រុក និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការរីកចម្រើនរបស់សហគ្រាសក្នុងស្រុក។

#ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦»..(ភ្នំព...
28/08/2026

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦»..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ធុរជន វិនិយោគិន និងតំណាងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Minh Vi Exhibition and Advertisement Service Co., Ltd. និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានបន្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះនៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យចំនួន ៨ លើកកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបន្តរៀបចំព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់វិស័យឯកជនលើសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ គ្របដណ្ដប់លើវិស័យដែលមានសក្តានុពលជាច្រើន រួមមាន៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សត្វចិញ្ចឹម ឱសថ បរិក្ខារវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ទូទៅ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន ធុរជន អ្នកបញ្ជាទិញសក្តានុពល និងអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបង្កើតឱកាសផ្គូផ្គងធុរកិច្ច និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖
១- លើកទឹកចិត្តឱ្យអ្នករៀបចំពិព័រណ៍ផ្តល់អាទិភាពដល់ការផ្គូផ្គងធុរកិច្ច និងការតាមដានលទ្ធផលពាណិជ្ជកម្មក្រោយព្រឹត្តិការណ៍
២- ជំរុញឱ្យក្រុមហ៊ុន-សហគ្រាសកម្ពុជាពង្រឹងស្តង់ដាផលិតផល ការរចនាសំបកវេចខ្ចប់ វិញ្ញាបនបត្រគុណភាព និងការចាប់យកទីផ្សារឌីជីថល
៣- ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) របស់កម្ពុជា (កម្ពុជា-ចិន, កម្ពុជា-កូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម, អាស៊ាន និង RCEP) និងអញ្ជើញវិនិយោគិនអន្តរជាតិឱ្យពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្យាកែច្នៃកសិផល ប្រព័ន្ធឃ្លាំងស្តុកត្រជាក់ (Cold-Chain Storage) ឱសថ សេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្មឌីជីថល (Digital Logistics)។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យសម្លឹងមើលកម្ពុជា មិនត្រឹមតែជាទីផ្សារសម្រាប់ផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូសម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាច្រកចូលទៅកាន់ទីផ្សារតំបន់ដ៏ធំទូលាយ ដោយរួមគ្នា «ប្រែក្លាយទំនាក់ទំនងឱ្យទៅជាឱកាស ប្រែក្លាយឱកាសឱ្យទៅជាការវិនិយោគ និងពាណិជ្ជកម្ម និងប្រែក្លាយការវិនិយោគ និងពាណិជ្ជកម្មឱ្យទៅជាវិបុលភាពប្រកបដោយចីរភាព»។

#ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណ...
17/08/2026

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ»..
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» ដែលរៀបចំឡើងដោយមានកិច្ចសហការពីក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd.។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ប្រៃសណីយ៍កម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជន វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន ប្រតិបត្តិករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ដើម្បីផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាលើឱកាស បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយ និងយន្តការជាក់ស្ដែង សម្រាប់កែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលលំហូរពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវាភស្តុភារកម្ម សំដៅគាំទ្រដល់ការពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។

ដើម្បីបន្តពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យពាណិជ្ជកម្មកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៦ រួមមាន៖ (១) ពង្រឹងកិច្ចសហការរដ្ឋ-ឯកជន ដើម្បីកែលម្អគោលនយោបាយ សេវាសាធារណៈ និងបរិយាកាសធុរកិច្ច, (២) លើកកម្ពស់គុណភាពផលិតផលកម្ពុជា តាមរយៈការកែលម្អការវេចខ្ចប់ ស្ដង់ដា និងការប្រើប្រាស់ផលិតផលកម្ពុជា , (៣) ជំរុញវិស័យឯកជន និងពាណិជ្ជកម្មឌីជីថល ដើម្បីពង្រីកទីផ្សារ និងឱកាសនាំចេញ, (៤) ពង្រឹងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព, (៥) ទាក់ទាញការវិនិយោគ និងភាពជាដៃគូអន្តរជាតិ ដើម្បីជំរុញការកែច្នៃ បច្ចេកវិទ្យា ការផ្ទេរចំណេះដឹង និងការភ្ជាប់ខ្សែច្រវាក់តម្លៃ និង (៦) ជំរុញការធ្វើពិពិធកម្មផលិតផល និងទីផ្សារ ដោយកំណត់ផលិតផល និងទីផ្សារអាទិភាព ព្រមទាំងពង្រឹងយន្តការសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
---
His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, Presides over the Opening of a Discussion on “Strengthening Trade, Investment and Logistics Connectivity: Promoting Private Sector Development and Cambodian Products Diversification”..
(Phnom Penh): On the afternoon of Friday, 14 August 2026, at the Koh Pich Convention and Exhibition Center, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over the opening of a discussion on “Strengthening Trade, Investment and Logistics Connectivity: Promoting Private Sector Development and Cambodian Products Diversification” organized in collaboration with Yorker Trade & Marketing Service Co., Ltd.

The discussion was attended by leaders and technical officials from the Ministry of Commerce; the Ministry of Industry, Science, Technology and Innovation; the Council for the Development of Cambodia; the Cambodia Chamber of Commerce; Cambodia Post; Cambodia Textile, Apparel, Footwear and Travel Goods Association (TAFTAC); as well as representatives of the private sector, investors, businesspeople, and numerous distinguished guests.

The event was organized to bring together policymakers, private-sector representatives, operators, investors, and development partners involved in trade, investment, and logistics to exchange views and discuss opportunities and challenges, as well as to identify practical solutions and mechanisms to improve supply chain efficiency, facilitate trade flows, and enhance the efficiency of logistics services, with the aim of supporting market expansion and strengthening the competitiveness of Cambodian products.

To further strengthen the resilience and competitiveness of Cambodia’s trade sector, His Excellency Secretary of State put forward six key recommendations: (1) Strengthen public-private cooperation to improve policies, public services, and the business environment; (2) Enhance the quality of Cambodian products through improved packaging, standards, and the promotion and use of products; (3) Promote the private sector and digital trade to expand markets and export opportunities; (4) Strengthen logistics and supply chains to reduce costs and improve efficiency; (5) Attract investment and international partnerships to promote processing, technology adoption, knowledge transfer, and value-chain integration; and (6) Promote product and market diversification by identifying priority products and markets, while strengthening cooperation mechanisms between the Royal Government and the private sector.

#ក្រសួងពាណិជ្ជកម្ម

ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង នឹងធ្វើការន...
12/08/2026

ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម គ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង នឹងធ្វើការនាំចេញទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ជាលើកដំបូង

(សៀមបូក, ស្ទឹងត្រែង)៖ តាមរយៈការសម្របសម្រួលយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម កសិផលគ្រាប់ស្វាយចន្ទីកម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយក្រុមហ៊ុនអេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) នឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ខ្លួនដោយផ្ទាល់ជាលើកដំបូង ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស)។

ដើម្បីអបអរសាទរ និងជំរុញខ្សែច្រវាក់នាំចេញនេះឱ្យកាន់តែរលូន នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃដោយផ្ទាល់នៅសហគ្រាស HCST ក្នុងខេត្តស្ទឹងត្រែង។

ភាពជោគជ័យនៃការបើកច្រកទីផ្សារដ៏មានសក្តានុពលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង HCST និង Whitworths ដែលជាក្រុមហ៊ុនវ័យចំណាស់ និងឈានមុខគេប្រចាំចក្រភពអង់គ្លេស ផ្នែកកែច្នៃនិងផ្គត់ផ្គង់ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ (Dried fruits, nuts, and seeds)។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Whitworths បានជួយលើកកម្ពស់ស្តង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃរបស់ HCST ឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងលក្ខខណ្ឌតម្រូវ និងស្តង់ដារគុណភាពអន្តរជាតិ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់លើទីផ្សារ។

ស្របពេលជាមួយគ្នានេះ ដំណើរការឈានទៅរកការនាំចេញនេះ ទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីរដ្ឋាភិបាលអង់គ្លេស (តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងកម្មវិធី UKTP) ព្រមទាំងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ (តាមរយៈគម្រោង Export Lab - EU German GATE) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុកឱ្យអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាផ្លែផ្កានៃការចរចា និងការភ្ជាប់ទំនាក់ទំនងទីផ្សារដោយស្វិតស្វាញរបស់ក្រសួងពាណិជ្ជកម្មជាបន្តបន្ទាប់ដែលរួមមាន៖

• ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៖ ជំនួបពិភាក្សាដំបូងរវាងតំណាងក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ជាមួយលោកស្រី Natalia Pietrzak-Freigant, Director of Commodities នៃក្រុមហ៊ុន Whitworths នៅអង់គ្លេស ដែលពេលនោះក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍បញ្ជាទិញពីកម្ពុជា។
• ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៖ ជំនួបជាមួយតំណាងក្រុមហ៊ុន Whitworths នៅទីស្តីការក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តលើកសិផលកម្ពុជា និងរៀបចំផែនការចុះពិនិត្យរោងចក្រកែច្នៃផ្ទាល់។

• ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖ បេសកកម្មពាណិជ្ជកម្មរបស់គណៈប្រតិភូកម្ពុជា ដើម្បីតភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកបញ្ជាទិញសក្ដានុពល ក៏ជាដំណើរឈានទៅដល់ការសម្រេចការបញ្ជាទិញជាស្ថាពរ។

សមិទ្ធផលដ៏សំខាន់នេះ បង្ហាញពីសក្តានុពលនៃវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលមានស្តង់ដារខ្ពស់។ បន្ថែមពីនេះ វាក៏បានរំលេចអំពីសារៈសំខាន់នៃការសម្របសម្រួលជាប្រចាំពីរាជរដ្ឋាភិបាល ភាពជាដៃគូជាមួយវិស័យឯកជន និងការគាំទ្រផ្នែកបច្ចេកទេស ក្នុងការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាក្រុមហ៊ុនកម្ពុជា ជាមួយអ្នកទិញនៅលើឆាកអន្តរជាតិ។

ជាទិសដៅបន្ត ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាចរន្តនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស ព្រមទាំងទីផ្សារអន្តរជាតិផ្សេងៗទៀត នឹងបន្តប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងប្រកបដោយចីរភាពយូរអង្វែង៕
---
Ministry of Commerce Brings Cambodian Cashews to the UK in First Historic Shipment for Whitworths

(Siem Bouk, Stung Treng): Cambodia's cashew nut sector has reached a significant export milestone, with HCST INVESTMENT CO., LTD. (HCST) successfully exporting its processed cashew nuts directly to Whitworths, a leading dried fruit, nut, and seed company in the United Kingdom, for the first time.

To celebrate and further strengthen this emerging export partnership, on the morning of Wednesday, 12 August 2026, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force (EPTF), led a delegation to Stung Treng province to inspect HCST's production and processing facilities and gain first-hand insight into the export supply chain.

The achievement marks an important step in connecting Cambodia's locally processed agricultural products with high-value international markets. The partnership between HCST and Whitworths has also contributed to the improvement of HCST's production standards and processing practices, helping the enterprise meet international quality and food safety requirements and strengthen buyer confidence in Cambodian cashew products.

At the same time, this export process has further benefited from technical support from the UK Government (via the British Embassy in Cambodia and the UK Trade Partnership program - UKTP), as well as from the European Union and Germany (through the Export Lab - EU German GATE project), aiming to boost the capacity of local enterprises to compete globally.

The successful export is the result of sustained market-linkage efforts, business engagement, and negotiations facilitated by the Ministry of Commerce. Key milestones include:

• 1 October 2024: The Ministry of Commerce initiated discussions with Ms. Natalia Pietrzak-Freigant, Director of Commodities at Whitworths, who expressed interest in sourcing Cambodian cashew nuts.

• 28 April 2025: Whitworths representatives met with the Ministry of Commerce in Cambodia to further explore cooperation, strengthen confidence in Cambodian agricultural products, and discuss arrangements for a direct assessment of HCST's processing facility.

• 11 December 2025: A Cambodian trade delegation undertook a trade mission aimed at establishing direct business connections between Cambodian exporters and international buyers. The engagement further advanced discussions between HCST and Whitworths and contributed to the subsequent finalization of purchase orders.

This milestone demonstrates the potential of Cambodia's cashew sector to move beyond raw commodity exports toward higher-value processed products that can compete in demanding international markets. It also highlights the importance of sustained government facilitation, private-sector partnerships, and technical support in connecting Cambodian enterprises with global buyers.

The Ministry of Commerce remains committed to strengthening market linkages, improving export readiness, and supporting Cambodian enterprises in meeting international market requirements, thereby creating greater opportunities for Cambodian agricultural products and producers to participate in global value chains.

#ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រស...
07/08/2026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក Julien Bert អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងលោក Charles Julliard នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»។
---
(Phnom Penh): On the morning of Thursday, 6 August 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State for the Ministry of Commerce, led a working group in a meeting with Mr. Julien Bert, Vice-President of the French-Cambodian Chamber of Commerce and Industry (CCIFC), and Mr. Charles Julliard, Executive Director of CCIFC. The meeting aimed to review and discuss the progress of preparations for co-organizing the "3rd Cambodia-France Business Forum 2026."

#ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួង...
02/08/2026

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការរៀបចំពិព័រណ៍ សម្រាប់ការចូលរួម ពិព័រណ៍ចិន–អាស៊ាន លើកទី២៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ព្រមទាំងតំណាងសមាគម សហព័ន្ធ ក្រុមហ៊ុន អាជីវករ និងសហគ្រាសជាច្រើនរូប។

កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចូលរួម ពិព័រណ៍ចិន–អាស៊ាន លើកទី២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ ក៏បានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅ និងនីតិវិធីចុះឈ្មោះចូលរួមតាមប្រព័ន្ធអនឡាញ (Online) ជូនដល់អ្នកចូលរួម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ពិព័រណ៍ចិន–អាស៊ាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិនិយោគ រវាងកម្ពុជា និងចិន រវាងអាស៊ាន និងចិន ព្រមទាំងរវាងប្រទេសសមាជិកអាស៊ាន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដែលមានគម្រោងចូលរួម ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការតាំងបង្ហាញផលិតផល ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញសក្ដានុពល និងការពង្រីកការចូលរួមក្នុងខ្សែច្រវាក់តម្លៃ ទាំងក្នុងតំបន់ និងអន្តរជាតិ។
---
(Phnom Penh): On the afternoon of Tuesday, 28 July 2026, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, chaired a meeting to disseminate the procedures and requirements set by the Exhibition Committee for Cambodia’s participation in the 23rd China-ASEAN Expo.

The meeting was attended by senior officials and technical staff from the Directorate-General of Trade Policy and Promotion, alongside representatives from business associations, federations, companies, and enterprises.

The session aimed to review progress and preparations for Cambodia’s participation in the 23rd China-ASEAN Expo, scheduled to take place from 17-21 September 2026, in Nanning, Guangxi Zhuang Autonomous Region, People’s Republic of China. During the meeting, the Department of Trade Promotion and Exhibition Affairs presented general information and demonstrated the online registration procedures for participating companies.

On that occasion, His Excellency Secretary of State underlined the importance of the China-ASEAN Expo in strengthening cooperation and promoting economic, trade, cultural, tourism, and investment ties between Cambodia and China, as well as within ASEAN and between ASEAN and China.

Furthermore, His Excellency Secretary of State encouraged Cambodian companies and enterprises planning to participate to be well-prepared to showcase their products, engage with potential buyers, and expand their integration into regional and global value chains.

#ក្រសួងពាណិជ្ជកម្ម

Address

No. 19-61, Confederation De La Russie Boulevard (110)
Phnom Penh
12200

Alerts

Be the first to know and let us send you an email when សំហេង បូរ៉ា - Samheng Bora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share