04/09/2026
វគ្គបណ្តុះបណ្តាល និងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប................................
លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំវគ្គបណ្តុះបណ្តាល និងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សានៃអង្គភាពនានាចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២១ រូប (ស្រី ៧ រូប)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងតម្រង់ទិសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផែនការសកម្មភាព និងថវិការបស់ គ.ជ.អ.ប. ជូនដល់មន្ត្រីបង្គោលទទួលបន្ទុកប្រព័ន្ធទិន្នន័យ របាយការណ៍ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ (NAD) លើការអនុវត្តជាក់ស្តែង ដើម្បីឱ្យដំណើរការអនុវត្ត ផ.ស.ថ. ប្រចាំឆ្នាំ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕