នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD

នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍  TPTD To promote all the jobs of TPTD department to public. https://www.ctprs.gov.kh
(1)

[English Below]មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) ...
22/06/2026

[English Below]
មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) បិទបញ្ចប់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា (HoKa) ជំនាញចុងភៅ ដោយជោគជ័យ!

នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជំនាញចុងភៅ រយៈពេល ៤ថ្ងៃ ដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមកិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) និងត្រូវបានបង្រៀនដោយគ្រូបង្គោលជំនាញនៃមន្ទីរទេសចរណ៍ខេត្ត រួមជាមួយគ្រូបង្គោលជំនាញមកពីវិស័យឯកជន។

ពិធីបិទ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមសរុបចំនួន ១២នាក់ (ស្រី ៨នាក់) នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

វគ្គបណ្ដុះបណ្ដាលនេះ បានផ្តោតសំខាន់លើទ្រឹស្តី និងគន្លឹះសំខាន់ៗក្នុងផ្ទះបាយ រួមមាន៖
១. វិធីសាស្ត្រចម្អិនម្ហូបតាមប្រភេទនីមួយៗ
២. ការប្រើប្រាស់រូបមន្តស្តង់ដារ (ការវាល់ និងការថ្លឹងទម្ងន់)
៣. សិល្បៈនៃការរៀបចំតុបតែងម្ហូបលើចាន
៤. ការគ្រប់គ្រងការចំណាយ និងការសន្សំសំចៃ
៥. អនាម័យ និងសុវត្ថិភាពចំណីអាហារ
៦. ការចងក្រងរូបមន្តឱ្យស្របតាមស្តង់ដារបច្គេកទេស
៧. ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ផ្ទះបាយ)

នៅក្នុងវគ្គអនុវត្តផ្ទាល់ សិក្ខាកាមបានសិក្សារៀនសូត្រពីរបៀបចម្អិនមុខម្ហូបចម្រុះជាច្រើនដូចជា៖ ត្រីកេះចៀន មាន់ដុតទឹកដូង ត្រីដុតពងមាន់ទឹកគ្រឿង ស្ងោរជ្រក់ត្រីឆ្កោក ញាំប្រោសស្វាពងអង្ក្រង សាច់ជ្រូកបីជាន់និងខ្យង សាច់គោជី ត្រីគ្រុំចំហុយនំបញ្ចុក បង្គារភ្លាម្រះ ព្រមទាំងប្រភេទទឹកត្រីមួយចំនួនដូចជា ទឹកត្រីស្វាយ ទឹកត្រីអំពិលទុំ និងបង្អែមចេកខ្ទិះ។

វគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងគាំទ្រការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ឱ្យមានចីរភាព។ សិក្ខាកាមទាំងអស់បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ និងបានប្តេជ្ញាចិត្តថានឹងយកចំណេះដឹង ក៏ដូចជាជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

Kampong Chhnang Provincial Department of Tourism, in Collaboration with Swisscontact’s Skills Development Programme (SDP), Successfully Concludes the HoKa Hospitality Training in Cooking!

On the evening of June 19, 2026, the Kampong Chhnang Provincial Department of Tourism officially concluded a successful 4-day Hospitality Kampuchea (HoKa) training course specializing in Cooking. This initiative was organized in close partnership with the Skills Development Programme (SDP) of Swisscontact and conducted by national master trainers from the Provincial Department of Tourism alongside industry experts from the private sector.

The closing and certificate-awarding ceremony for the 12 participants (including 8 women) was presided over by Mr. Seng Saly, Director of the Kampong Chhnang Provincial Department of Tourism.

The comprehensive training program focused heavily on culinary theories and core kitchen techniques, including:
1. Advanced culinary techniques customized for various food profiles
2. Standardized recipe utilization (precise measurement and weighing)
3. The art of food plating and culinary presentation
4. Cost control and kitchen resource optimization
5. Food hygiene, sanitation, and safety standards
6. Formulating technical standardized recipes
7. Environmental sustainability (plastic reduction and kitchen waste management)

During the practical sessions, trainees gained hands-on experience in preparing a diverse array of authentic dishes, including fried butterfish, coconut-roasted chicken, grilled fish with egg and fish paste dipping sauce, sour catfish soup, ant-egg salad with wild herbs, braised pork belly with snails, herbal beef salad, steamed mussels with rice noodles, and bitter melon shrimp salad, along with specialized sauces like green mango fish sauce and tamarind fish sauce, concluding with a traditional banana in coconut milk dessert.

This training program plays a pivotal role in strengthening professional culinary competencies, elevating the quality of local tourism services, and driving the sustainable development of eco-tourism communities. The trainees expressed high enthusiasm and pledged to utilize their newly acquired skills and knowledge to systematically improve and upscale their respective businesses.

#មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង #កម្មវិធីអភិវឌ្ឍន៍ជំនាញ #បណ្តុះបណ្តាលហូកា #ជំនាញចុងភៅ #អភិវឌ្ឍន៍ទេសចរណ៍

[English Below]ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្ត...
22/06/2026

[English Below]
ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HoKa) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពង្រឹងគុណភាពសេវាកម្ម និងលំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រ (Strategic Visitor Flow - SVF)» និងព្រឹត្តិការណ៍ «ដេស្ទីណូរាម៉ា» (Destinorama) ដែលជាការតាំងបង្ហាញផែនទីលំហូរភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង។

សិក្ខាសាលានិងព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
១. ផ្ទៀងផ្ទាត់ និងពង្រឹងផែនទីលំហូរភ្ញៀវទេសចរ
២. ប្រមូលមតិយោបល់ និងបទពិសោធន៍ពីភាគីពាក់ព័ន្ធ
៣. កំណត់ឱកាស បញ្ហាប្រឈម និងអាទិភាពនៃការអភិវឌ្ឍ
៤. រួមចំណែកបង្កើតចក្ខុវិស័យសម្រាប់អនាគតនៃវិស័យទេសចរណ៍

ក្នុងឱកាសនោះផងដែរ ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមចែករំលែកបទពិសោធន៍ ព្រមទាំងពិភាក្សាគ្នាយ៉ាងផុសផុលលើវិធានការលើកកម្ពស់គោលដៅទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត។

Battambang : From June 16 to 21, 2026, Dr. Chuob Ratana, Director of Tourism Professional Training Department and Head of the Secretariat of the HoKa Steering Committee, attended the Consultation Workshop on "Enhancing Service Quality and Strategic Visitor Flow (SVF)" alongside the "Destinorama" event, an exhibition showcasing visitor flow mapping in Battambang province.

The program was successfully organized with the following key objectives:
1. To validate and refine strategic visitor flow mapping.
2. To gather comprehensive feedback and insights from key stakeholders.
3. To identify development opportunities, challenges, and core priorities.
4. To contribute to shaping the future strategic vision of the tourism sector.

Concurrently, participating stakeholders actively shared their experiences and engaged in strategic discussions regarding destination marketing initiatives, hospitality service quality enhancements, and the diversification of innovative tourism products. These collective efforts aim to significantly increase both domestic and international tourist arrivals to Battambang province.

#ខេត្តបាត់ដំបង #គម្រោងហូកា #ការអភិវឌ្ឍទេសចរណ៍ #លំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រ #ក្រសួងទេសចរណ៍

[English Below]សកម្មភាពថ្ងៃទី៦ និងទី៧ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ផ្នែកសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង...
21/06/2026

[English Below]
សកម្មភាពថ្ងៃទី៦ និងទី៧ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ផ្នែកសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន (ASEAN MRA-TP)!

បន្ទាប់ពីបានរៀបចំឯកសារបង្រៀនស្របតាមស្តង់ដាអាស៊ានរួចមក សិក្ខាកាមទាំងអស់បានបង្ហាញសមត្ថភាពជាក្រុមក្នុងការបង្រៀន ដោយប្រើប្រាស់ប្រអប់ឧបករណ៍បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) ព្រមទាំងអនុវត្តវិធីសាស្ត្របង្រៀនទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់លើឯកតាសមត្ថភាព (Competency Units) ដែលបានជ្រើសរើស។

នៅក្នុងសកម្មភាពនេះ សិក្ខាកាមបានចាប់ដៃគូជាក្រុម (២នាក់ក្នុងមួយក្រុម) ដើម្បីធ្វើបទបង្ហាញនិងបង្រៀនសាកល្បងក្នុងរយៈពេល ៤០នាទី ដោយមានការពិនិត្យ វាយតម្លៃ និងផ្តល់ពិន្ទុយ៉ាងម៉ត់ចត់ពីគ្រូឧទ្ទេស។

ជាលទ្ធផល សិក្ខាកាមទាំងអស់បានបង្ហាញពីសមត្ថភាពខ្ពស់ក្នុងការបង្រៀនទាំងផ្នែកជំនាញបច្ចេកទេស និងចំណេះដឹងស្របតាមស្តង់ដាអាស៊ាន ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចនាំយកប្រអប់ឧបករណ៍បណ្តុះបណ្តាលអាស៊ានទាំងនេះ ទៅប្រើប្រាស់ដើម្បីបណ្តុះបណ្តាលបន្តនៅក្នុងស្ថាប័នរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។

Highlights from Days 6 and 7 of the National Master Trainer Training Program in Hotel Services under the ASEAN MRA-TP Framework!

Following the successful preparation of instructional materials aligned with ASEAN standards, participants demonstrated their group teaching competencies. The sessions utilized ASEAN Toolboxes and integrated both theoretical and practical teaching methodologies tailored to selected Competency Units.

As part of the practical assessment, participants paired up in teams of two to deliver a 40-minute micro-teaching session. Each session was thoroughly reviewed, evaluated, and scored directly by the master trainers.

Overall, all participants demonstrated exceptional instructional capabilities, successfully conveying both technical skills and knowledge in strict accordance with ASEAN standards. Upon completion of this training program, these newly certified trainers will be fully equipped to implement the ASEAN Toolboxes for in-house capacity building within their respective institutions.

#វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ #សេវាកម្មសណ្ឋាគារ #ស្តង់ដាអាស៊ាន #ក្រសួងទេសចរណ៍

[English Below]សកម្មភាពសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមក្របខណ្ឌអាស៊ាន (AS...
21/06/2026

[English Below]
សកម្មភាពសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមក្របខណ្ឌអាស៊ាន (ASEAN MRA-TP)!

សិក្ខាកាមនៃវគ្គបណ្តុះបណ្តាល បានអនុវត្តការរៀបចំ និងធ្វើបទបង្ហាញអំពីដំណើរការវាយតម្លៃសមត្ថភាព ដោយជ្រើសរើសឯកតាសមត្ថភាព (Unit of Competency) ណាមួយ ស្របតាមប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Training Toolbox) ដើម្បីធ្វើការវាយតម្លៃក្នុងរយៈពេល ២០ នាទី។ សកម្មភាពនេះ ផ្តោតលើការអនុវត្តជាក់ស្តែង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងរបស់សិក្ខាកាម ក្នុងនាមជាអ្នកវាយតម្លៃបង្គោលជាតិ។

ក្នុងដំណើរការនេះ សិក្ខាកាមបានរៀបចំឯកសារសំខាន់ៗសម្រាប់ការវាយតម្លៃ រួមមាន៖
១. ផែនការវាយតម្លៃ (Assessment Plan)
២. តារាងម៉ាទ្រីសនៃការវាយតម្លៃ (Assessment Matrix)
៣. ឧបករណ៍វាយតម្លៃ (Assessment Tools)
៤. សន្លឹកកត់ត្រាលទ្ធផលនៃការវាយតម្លៃសមត្ថភាព (Competency Recording Sheet)

តាមរយៈការអនុវត្តផ្ទាល់នេះ សិក្ខាកាមបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្ររៀបចំផែនការ ការកំណត់លក្ខខណ្ឌវិនិច្ឆ័យនៃការវាយតម្លៃ ការប្រើប្រាស់ឧបករណ៍វាយតម្លៃឱ្យស្របតាមស្តង់ដារ ព្រមទាំងការកត់ត្រាលទ្ធផលប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់។

គួររំលឹកផងដែរថា នេះគឺជាថ្ងៃទី ៦ នៃវគ្គបណ្តុះបណ្តាល ដែលផ្តោតលើការពង្រឹងសមត្ថភាពសិក្ខាកាមក្នុងការរៀបចំ និងអនុវត្តការវាយតម្លៃសមត្ថភាព ស្របតាមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (ASEAN MRA-TP) ដើម្បីធានាបាននូវគុណភាព និងស្តង់ដារវាយតម្លៃ ដែលអាចទទួលស្គាល់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ាន។

Practical Training Sessions for National Master Assessors in Hotel Services under the ASEAN MRA-TP Framework!

Participants in this training program engaged in hands-on preparation and delivery of competency assessments. Each participant selected a specific "Unit of Competency" from the ASEAN Training Toolbox to conduct a 20-minute simulation assessment. This activity focuses on practical application, aimed at strengthening the professional capabilities and expertise of participants as National Master Assessors.

Throughout this process, participants prepared essential assessment documentation, including:
1. Assessment Plan
2. Assessment Matrix
3. Assessment Tools
4. Competency Recording Sheet

Through this practical experience, participants gained in-depth insights into planning methodologies, defining assessment criteria, utilizing standardized assessment tools, and ensuring transparent and highly professional results documentation.

This marks the sixth day of the training program, which focuses on enhancing participants' capacity to organize and execute competency assessments aligned with the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP). This initiative is vital to ensuring the quality and consistency of assessment standards that are mutually recognized across the ASEAN region.

#អ្នកវាយតម្លៃបង្គោលជាតិ #សេវាកម្មសណ្ឋាគារ #ការបណ្តុះបណ្តាលវិជ្ជាជីវៈ #ទេសចរណ៍កម្ពុជា

[English Below]វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ន...
20/06/2026

[English Below]
វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ នៅសាកលវិទ្យាល័យធនធានមនុស្ស បានឈានចូលដល់សប្តាហ៍ទី២ ហើយ!

នៅក្នុងថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២៦ នេះ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ បានបន្តសិក្សា និងបញ្ចប់មុខវិជ្ជា «បុរាណវិទ្យា» ដែលបង្រៀនដោយ លោក ផេង ស៊ីថា។ ដោយឡែក សម្រាប់ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ គឺបានសិក្សាលើមុខវិជ្ជា «សេដ្ឋកិច្ចទេសចរណ៍» នាថ្ងៃសៅរ៍ បង្រៀនដោយ លោក នុត នរ័ក្ស និងមុខវិជ្ជា «បដិសណ្ឋារកិច្ចទេសចរណ៍» នាថ្ងៃអាទិត្យ បង្រៀនដោយ លោកបណ្ឌិត គឹម ប៊ុនណារ៉ា។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍កន្លងទៅ (ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦) សិក្ខាកាមថ្នាក់តំបន់ភ្នំពេញ ក៏បានបញ្ចប់ដោយជោគជ័យនូវមុខវិជ្ជា «សង្គ្រោះបឋម» បង្រៀនដោយ លោក ណេត សុវណ្ណ និងមុខវិជ្ជា «ចំណេះដឹងអំពីធនធានធម្មជាតិ និងការថែរក្សាធនធានធម្មជាតិក្នុងតំបន់គោលដៅទេសចរណ៍» ដែលបង្រៀនដោយ លោក សាំង ចន្ធូ ផងដែរ។

ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាល ក៏ដូចជាពង្រឹងវិន័យនៃការសិក្សា មន្ត្រីជំនាញមកពីក្រសួងទេសចរណ៍ បានចុះសង្កេតការណ៍ផ្ទាល់លើការបង្រៀនរបស់គ្រូឧទ្ទេស និងជួយសម្របសម្រួលកិច្ចការទូទៅជាប្រចាំ។

The 7th National Tour Guide Training Program and the 21st Phnom Penh and Surrounding Regional Tour Guide Training Program at Human Resources University have successfully entered their second week!

On June 20–21, 2026, trainees in the 7th National Tour Guide cohort continued and successfully completed the "Archaeology" module, lectured by Mr. Pheng Sitha. Meanwhile, the 21st Phnom Penh and Surrounding Regional cohort completed the "Tourism Economics" module on Saturday, taught by Mr. Nut Norak, and the "Tourism Hospitality" module on Sunday, conducted by Dr. Kim Bunnara. Additionally, during the previous week (June 13–14, 2026), the Phnom Penh regional trainees also successfully concluded their training on "First Aid," led by Mr. Net Sovann, as well as the module on "Natural Resources and Conservation in Tourism Destinations," taught by Mr. Sang Chanthou.

To ensure the academic quality of the training programs and uphold strict learning discipline, technical officials from the Ministry of Tourism have been actively conducting on-site inspections of the lectures and providing ongoing administrative coordination.

#ក្រសួងទេសចរណ៍ #សាកលវិទ្យាល័យធនធានមនុស្ស #ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ #មគ្គុទ្ទេសក៍ទេសចរណ៍ជាតិ #អភិវឌ្ឍន៍ធនធានមនុស្ស

[English Below]សកម្មភាពនៃវគ្គបណ្តុះបណ្តាលជំនាញដុតនំ (Bakery) ជំនាន់ទី៨ សប្ដាហ៍ទី១៤!នេះជាទិដ្ឋភាពទូទៅនៃសកម្មភាពសិក្សារបស់...
19/06/2026

[English Below]
សកម្មភាពនៃវគ្គបណ្តុះបណ្តាលជំនាញដុតនំ (Bakery) ជំនាន់ទី៨ សប្ដាហ៍ទី១៤!

នេះជាទិដ្ឋភាពទូទៅនៃសកម្មភាពសិក្សារបស់សិក្ខាកាមសរុបចំនួន ៤០នាក់ (បែងចែកជាវេនព្រឹក ២០នាក់ និងវេនរសៀល ២០នាក់) នៅក្នុងសប្ដាហ៍ទី១៤ នៃវគ្គបណ្តុះបណ្តាលជំនាញដុតនំ ជំនាន់ទី៨ ដែលផ្ដោតលើប្រធានបទ «ការធ្វើនំខូឃី (Cookies)»។

ក្នុងអំឡុងពេលបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មទាំងការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់។ មេរៀនសំខាន់ៗផ្ដោតលើការយល់ដឹងស៊ីជម្រៅអំពីគ្រឿងផ្សំ សមាមាត្រនៃការលាយម្សៅ បច្ចេកទេសនៃការរៀបចំទម្រង់នំ និងការគ្រប់គ្រងសីតុណ្ហភាពក្នុងការដុត ដើម្បីធានាបាននូវគុណភាព រសជាតិ និងរូបរាងស្របតាមស្តង់ដារវិជ្ជាជីវៈ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ពីគ្រូបង្គោលជំនាញ ដែលបានចែករំលែកទាំងចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសសំខាន់ៗ ក្នុងគោលបំណងជួយអភិវឌ្ឍសមត្ថភាពសិក្ខាកាមឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នាពេលបច្ចុប្បន្ន។

Highlights from Week 14 of the Bakery Skills Training Program (Cohort-8)!

Here is an overview of our interactive training sessions for Cohort-8 of the Bakery Skills Training Program (Week 14), focusing specifically on the art of Cookie Making. The program currently hosts 40 dedicated trainees, divided equally into morning and afternoon sessions of 20 participants each.

Throughout the training, participants engaged in a comprehensive curriculum blending theoretical knowledge with intensive hands-on practice. The core modules focused on understanding ingredient functionalities, precise dough-mixing ratios, advanced shaping techniques, and critical baking temperature controls to ensure the final products meet professional standards in quality, flavor, and presentation.

The session was conducted under the close mentorship of expert trainers who imparted invaluable industry knowledge, practical experience, and technical guidance. This initiative aims to elevate the trainees' professional competencies, effectively preparing them to meet the growing labor market demands within the hospitality and tourism sectors.

#វគ្គបណ្តុះបណ្តាលជំនាញដុតនំ #វិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍ #ការអភិវឌ្ឍជំនាញ #ជំនាន់ទី៨

[English Below]សកម្មភាពវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន (ASEAN MRA...
19/06/2026

[English Below]
សកម្មភាពវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន (ASEAN MRA-TP)!

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ សកម្មភាពក្នុងថ្ងៃទី៣ និងទី៤ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិស្តីពីសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) បានប្រព្រឹត្តទៅយ៉ាងសកម្ម។ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀត តាមរយៈការចូលរួមកិច្ចពិភាក្សាជាក្រុមយ៉ាងផុសផុលលើប្រធានបទសំខាន់ៗ រួមមាន៖
១. វិធាននៃការចងក្រងគុណវុឌ្ឍិអាស៊ាន (Packaging Rules for ASEAN Qualifications) ចាប់ពីកម្រិតទី១ ដល់ទី៥ (ចាប់ពីវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិត២ អាស៊ាន ដល់សញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈ)។
២. សមាសធាតុនៃប្រអប់ឧបករណ៍បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) រួមមាន៖ សៀវភៅណែនាំសម្រាប់សិក្ខាកាម (Trainee Manual) សៀវភៅណែនាំសម្រាប់អ្នកវាយតម្លៃ (Assessor Manual) ស្លាយបទបង្ហាញ (PPT) សៀវភៅណែនាំសម្រាប់គ្រូបង្គោល (Trainer Guide) និងស្តង់ដារសមត្ថភាព (Competency Standard)។
៣. ការអនុវត្តជាក់ស្តែងដោយសិក្ខាកាមបានចាប់ដៃគូជាក្រុម (២នាក់) ដើម្បីរៀបចំផែនការបណ្តុះបណ្តាល (Training Plan) កម្មវិធីបណ្តុះបណ្តាល (Training Program) និងកិច្ចតែងការបង្រៀន (Session Plan) សម្រាប់ត្រៀមលក្ខណៈក្នុងការធ្វើបទបង្ហាញសាកល្បងនាថ្ងៃទី៦ និងទី៧ នៃវគ្គបណ្តុះបណ្តាល។

Highlights of the National Train-the-Trainer Program on Hotel Services under the ASEAN MRA-TP Framework!

Phnom Penh: On June 17–18, 2026, the National Train-the-Trainer Program on Hotel Services successfully concluded its third and fourth days of intensive capacity building. Organized under the framework of the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP), the sessions saw active participation from trainees who significantly advanced their professional knowledge. Through dynamic group discussions and collaborative workshops, the participants engaged deeply with key core modules, including:
1. Packaging Rules for ASEAN Qualifications: Understanding standard requirements across Levels 1 to 5, spanning from the ASEAN National Vocational Certificate II to the Advanced Diploma.
2. Components of ASEAN Toolboxes: Utilizing standardized instructional materials, comprising the Trainee Manual, Assessor Manual, Presentation Slides (PPT), Trainer Guide, and Competency Standards.
3. Instructional Design and Training Development: Collaborating in pairs to construct comprehensive Training Plans, Training Programs, and Session Plans in preparation for their practical teaching demonstrations scheduled on Days 6 and 7 of the program.

#វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ #សេវាកម្មសណ្ឋាគារ #ទេសចរណ៍អាស៊ាន #ក្រសួងទេសចរណ៍

[English Below]សកម្មភាពថ្ងៃទី១ និងទី២ នៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ លើសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រម...
18/06/2026

[English Below]
សកម្មភាពថ្ងៃទី១ និងទី២ នៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ លើសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)!

រាជធានីភ្នំពេញ៖ ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិលើសេវាកម្មសណ្ឋាគារ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន សិក្ខាកាមទាំងអស់បានចូលរួមសិក្សាស្វែងយល់ និងពិភាក្សាជាក្រុមយ៉ាងសកម្មលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
មេរៀនទី១៖ ការពិនិត្យឡើងវិញនូវតម្រូវការចាំបាច់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយប្រើប្រាស់កញ្ចប់ឯកសារស្តង់ដារអាស៊ាន (ASEAN Toolboxes)
១.១. ការកំណត់ធាតុផ្សំដែលគាំទ្រដល់យន្តការកញ្ចប់ឯកសារស្តង់ដារ៖
១. កម្មវិធីសិក្សាទេសចរណ៍អាស៊ានរួម (CATC)
២. ប្រព័ន្ធក្របខណ្ឌគុណវុឌ្ឍិក្នុងតំបន់ (RQFSRS)
៣. គណៈកម្មាធិការជាតិគ្រប់គ្រងអ្នកជំនាញទេសចរណ៍ (NTPB)
៤. គណៈកម្មាធិការជាតិវាយតម្លៃអ្នកជំនាញទេសចរណ៍ (TPCB)
៥. ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (ATPRS)
៦. ការរៀបចំកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ (MRA-TP)
៧. ការទទួលស្គាល់ការសិក្សាពីមុន (RPL)
៨. លេខាធិការដ្ឋានតំបន់សម្រាប់ MRA-TP
១.២. ការកំណត់សមត្ថភាពផ្អែកលើការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព៖
១. និយមន័យនៃសមត្ថភាព (Competency)
២. វិមាត្រនៃសមត្ថភាព (Dimensions of Competency)
៣. ការបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT)
៤. ការវាយតម្លៃផ្អែកលើសមត្ថភាព (CBA)

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងផុសផុលតាមរយៈការពិភាក្សាជាក្រុម ការផ្លាស់ប្តូរបទពិសោធន៍ ការវិភាគករណីសិក្សា និងការអនុវត្តបច្ចេកទេសវាយតម្លៃជាក់ស្តែងឱ្យស្របតាមគោលការណ៍ និងស្តង់ដារអាស៊ាន។ សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ កិច្ចសហការល្អ និងការចូលរួមមតិស្ថាបនា ដើម្បីពង្រឹងគុណភាពនៃវិស័យទេសចរណ៍ជាតិ។

Highlights from Day 1 and Day 2 of the National Master Assessor Training on Hotel Services under the ASEAN MRA-TP Framework!

Phnom Penh: During the initial days of the National Master Assessor Training on Hotel Services, conducted under the framework of the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP), participants actively engaged in comprehensive lectures, group discussions, and interactive sessions focused on the following key modules:
Module 1: Review of Vocational Training Requirements Utilizing ASEAN Toolboxes
1.1. Identification of Core Components Supporting the ASEAN Toolbox Mechanism:
1. Common ASEAN Tourism Curriculum (CATC)
2. Regional Qualifications Framework and Skills Recognition System (RQFSRS)
3. National Tourism Professional Board (NTPB)
4. Tourism Professional Certification Board (TPCB)
5. ASEAN Tourism Professional Registration System (ATPRS)
6. Arrangement of the Mutual Recognition Arrangement on Tourism Professionals (MRA-TP)
7. Recognition of Prior Learning (RPL)
8. Regional Secretariat for MRA-TP
1.2. Identification of Competency-Based Training and Assessment:
1. Definition of Competency
2. Dimensions of Competency
3. Competency-Based Training (CBT)
4. Competency-Based Assessment (CBA)

Throughout the training, participants demonstrated exceptional engagement, collaborating on group assignments, sharing best practices, analyzing case studies, and conducting practical assessment simulations in strict alignment with regional ASEAN guidelines and standards. This high level of commitment and constructive collaboration plays a pivotal role in elevating the quality and capacity of the national tourism sector.

#អ្នកជំនាញទេសចរណ៍អាស៊ាន #វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃ #សេវាកម្មសណ្ឋាគារ #ទេសចរណ៍កម្ពុជា #ស្តង់ដារអាស៊ាន

18/06/2026

រដូវកាលបៃតងពីខេត្តសៀមរាប 🍀

ព័ត៌មានលម្អិត និងការកក់បន្ទប់៖
📞 ទូរស័ព្ទ៖ 066 679 888
📩 t.me/Angkormanson
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ angkormansion.com
#ក្រសួងទេសចរណ៍ #រដូវកាលបៃតង

17/06/2026

ក្រសួងទេសចរណ៍ និងមីយ៉ាន់ម៉ា នាថ្ងៃទី១៦ មិថុនា បានសម្រេចចាប់ដៃគ្នាបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ជំរុញជើងហោះហើរត្រង់ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។

👉🏻 លម្អិត៖ https://kh.cc-times.com/posts/29245

Address

#Building 3A, Street 169, Sangkat Veal Vong, Khan 7 Makara
Phnom Penh
12000

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85578899919

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD:

Share