មតិប្រជាពលរដ្ឋ

មតិប្រជាពលរដ្ឋ មន្ត្រីជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ! អរគុណសន្តិភាព😍🙏

06/09/2026

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្ដាល និងថ្នាក់ខេត្តចុះមូលដ្ឋានឃុំ, និងគណៈកម្មាធិការគណបក្សថ្នាក់ស្រុក ឃុំ ផងដែរ។

#អគុណសន្តិភាព #ក្រសួងអភិវឌ្ឍន៍ជនបទ #ឯកឧត្តមឆាយឫទ្ធិសែន #គណៈកម្មាធិការគណបក្សក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៖...
06/09/2026

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្រ្តៃយ៍យុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «វេទិកាបើកចំហដំណើរ ជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ» ក្រោមអធិបតីភាពភាពឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិ កណ្តាលគណបក្សប្រជាជា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីនោះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការនៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ផងដែរ។ បាឋកថាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់អ្នកចូលរួមបានសិក្សាស្វែងយល់ពីដំណើរជីវិត បទពិសោធការងារ ទស្សនៈវិស័យ និងគុណតម្លៃនៃការបម្រើជាតិ និងប្រជាជនរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ។ តាមរយៈការចែករំលែកបទពិសោធដោយផ្ទាល់ វេទិកានេះបាននាំមកនូវចំណេះដឹង ទស្សនៈ និងមេរៀនដ៏មានតម្លៃ ដែលអាចជាប្រទីបបំភ្លឺផ្លូវ និងជាកម្លាំងជំរុញដល់យុវជនបក្សជំនាន់ក្រោយ ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ ការតស៊ូព្យាយាម និងការចូលរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្ដីពី កសិកម្ម-ទឹក-ជនបទ
05/09/2026

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី
កិច្ចប្រជុំត្រី-វិស័យលើកទី៧ ស្ដីពី កសិកម្ម-ទឹក-ជនបទ

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុង...
05/09/2026

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស និងតំណាងគ្រួសារបក្សចំនួន ១ ២២៦នាក់ មកពីសាខាបក្សភូមិចំនួន ៦ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានឯកឧត្ដមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សថ្នាក់កណ្ដាល និងថ្នាក់ខេត្តចុះមូលដ្ឋានឃុំ, និងគណៈកម្មាធិការគណបក្សថ្នាក់ស្រុក ឃុំ ផងដែរ។

ពិធីសំណេះសំណាលនេះ បានរៀបចំឡើងដាច់ដោយឡែកពីគ្នាចំនួន ៣កម្មវិធី គឺ កម្មវិធីទី១៖ នៅក្នុងភូមិស្រែអ៊ុក ដែលមានសាខាបក្សភូមិស្រែអ៊ុក ចូលរួម, កម្មវិធីទី២ និងទី៣៖ នៅស្នាក់ការគណក្សឃុំតាំងក្រសាំង ដែលមានសាខាបក្សភូមិចំបក់កន្ទ្រាញ និងភូមិថ្មី សាខាបក្សភូមិក្រាំងម៉ ភូមិចាស់ និងភូមិគោកពួច ចូលរួម។ តាមរយៈរបាយការណ៍អំពីការងារកសាងសមាជិកគណបក្ស ដោយតំណាងសាខាបក្សភូមិទាំង ៦ បានបង្ហាញថា៖ (១)សាខាបក្សភូមិស្រែអ៊ុក មានក្រុមបក្សចំនួន ៥០ក្រុម គ្រួសារបក្សចំនួន ២៩៧គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៩៤នាក់, (២)សាខាបក្សភូមិចំបក់កន្ទ្រាញ មានក្រុមបក្សចំនួន ៦៣ក្រុម គ្រួសារបក្សចំនួន ២៨៧គ្រួសារ ដែលមានសមាជិកសរុបចំនួន ៦៨៧នាក់, (៣)សាខាបក្សភូមិថ្មី មានក្រុមបក្សចំនួន ៣៣ក្រុម គ្រួសារបក្សចំនួន ១២៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ២៨៦នាក់, (៤)សាខាបក្សភូមិក្រាំងម៉ មានក្រុមបក្សចំនួន ៣១ក្រុម គ្រួសារបក្សចំនួន ១៤០គ្រួសារ ដែលមានសមាជិកសរុបចំនួន ៣៧៥នាក់, (៥)សាខាបក្សភូមិចាស់ មានក្រុមបក្សចំនួន ៣៤ក្រុម គ្រួសារបក្សចំនួន ១៧៤គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤០៤នាក់, និង (៦)សាខាបក្សភូមិគោកពួច មានក្រុមបក្សចំនួន ៣៥ក្រុម គ្រួសារបក្សចំនួន ១៨៥គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤២៦នាក់។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនៅតាមកម្មវិធីនីមួយៗ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកគណបក្សទាំងអស់ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក ដើម្បីឱ្យគណបក្សមានឱកាសបង្កើតរាជរដ្ឋាភិបាល បម្រើប្រជាជន ព្រមទាំងកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ ហើយក្នុងនាមជាគណបក្សដែលធំជាងគេ មានសមាជិកបក្សច្រើនជាងគេ និងទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ គណបក្សប្រជាជនកម្ពុជាហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រមទាំងបាននៅបម្រើប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានជម្រាបជូនអំពីគុណប្រយោជន៍នានាដែលប្រជាជនទទួលបាន តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការទទួលបាននូវសុខសន្ដិភាពយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព ឆ្ពោះទៅការរីកចម្រើនរុងរឿងពិតប្រាកដ។ ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្សទាំងអស់បន្ដចូលរួមថែរក្សានិងការពារសុខសន្ដិភាព និងបន្ដទទួលផ្លែផ្កាពីការអភិវឌ្ឍ ដោយត្រូវចូលរួមអនុវត្តនូវចំណុចសំខាន់ចំនួន ៣ គឺ៖ ទី១.បន្តជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំរាជរដ្ឋាភិបាល, ទី២.មិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយម និងទី៣.បន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជានិច្ចនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍តាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”៕

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ”[E...
04/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ”

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម “ពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។

ពិធីប្រកាសនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រីក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ឬអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធផងដែរ៕

Phnom Penh: In the afternoon of Friday, September 4, 2026, His Excellency Chhay Rithisen, Minister of Rural Development, attended the "Official Launching Ceremony of the Network of Secretaries-General of Ministries and Institutions under the Executive Branch." The ceremony was presided over by His Excellency Hun Many, Deputy Prime Minister, Minister of Civil Service, and Standing Vice Chairman of the National Committee for Promoting the Implementation of Key Measures in Public Administration Reform of the Royal Government of the 7th Legislature of the National Assembly.
This ceremony was held at the Shangri-La Hotel in Phnom Penh, with the participation of Ministers, Secretaries-General of General Secretariats, and Directors-General of General Departments of Administration and Finance from relevant ministries and institutions.

គណបក្សប្រជាជនកម្ពុជា តែងគិតគូរពីសុខទុក្ខ និងសុខមាលភាពរស់នៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ!នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក...
04/09/2026

គណបក្សប្រជាជនកម្ពុជា តែងគិតគូរពីសុខទុក្ខ និងសុខមាលភាពរស់នៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ!

នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគណៈកម្មាធិការគណបក្សឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង បានពាំនាំសេចក្តីនឹករលឹក និងអំណរសាទរ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ទៅឧបត្ថម្ភជូនដល់ស្ត្រីទើបនឹងសម្រាលកូនចំនួន ២នាក់ និងយកអត្រានុកូលដ្ឋានចំនួន ២ច្បាប់របស់ទារកទៅប្រគល់ជូនពួកគាត់ដល់គេហដ្ឋាននៅមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

គណបក្សប្រជាជនកម្ពុជា នៅរួមសុខទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ!នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចាន់ សុខ អ...
04/09/2026

គណបក្សប្រជាជនកម្ពុជា នៅរួមសុខទុក្ខជាមួយនឹងប្រជាជនគ្រប់កាលៈទេសៈ!
នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ចាន់ សុខ អនុប្រធានគណៈកម្មាធិការគណបក្សឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង ដឹកនាំក្រុមការងារ ពាំនាំពាក្យពេចន៍ចូលរួមរំលែកទុក្ខ និងនាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ព្រមទាំងយកសំបុត្រមរណភាព ចំនួន ១ច្បាប់ ទៅប្រគល់ជូនដល់ក្រុមគ្រួសារនៃសពចំនួន ១គ្រួសារ នៅមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សូមដួងវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ។

កិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និ...
04/09/2026

កិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ។ អង្គប្រជុំប្តូរវេនលើកទី៧នេះ ប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទដែលជាក្រសួងម្ចាស់ផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៧នេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទាំង៣ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញខេត្តគោលដៅ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ និងមានគោលបំណងចម្បងចំនួន ២ គឺ៖ ទី១. ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានចុងក្រោយនៅតាមបណ្ដាសហគមន៍ ជាពិសេសនៅតាមបណ្តាសហគមន៍ទាំង ១០ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍រួមគ្នា និងទី២. ពិនិត្យ ពិភាក្សា និងសម្រេចជាគោលការណ៍ លើសមាសភាពសហគមន៍ដែលត្រូវជ្រើសរើសបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅក្នុងឆ្នាំ២០២៦-២០២៧ និង២០២៨ ។

គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារយន្តការត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្នុងគោលដៅធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ សម្រាប់ការលើកកម្ពស់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕

Phnom Penh: On Friday morning, September 4, 2026, the Agriculture–Water–Rural Development Tri Sector working group convened the 7th ministerial level inter ministerial meeting on coordinating the implementation of policy programs and activities related to modern agricultural communities, farmer water user communities, and model villages. The rotating 7th session was hosted at the Ministry of Agriculture, Forestry and Fisheries under the high presidency of H.E. Dith Tina, Minister of Agriculture, Forestry and Fisheries; H.E. Chhay Rithisen, Minister of Rural Development; and H.E. Thor Chetha, Minister of Water Resources and Meteorology.
The meeting was attended by Excellencies, Ladies and Gentlemen from the leadership of the three ministries; leaders representing line ministries, institutions, target provincial departments; and representatives of development partners and relevant organizations. The session pursued two main objectives: (1) Review progress and the latest results across communities, especially the 10 communities selected for joint interventions; and (2) Review, discuss, and decide in principle on additional communities to be selected for Tri Sector interventions during 2026–2027 and 2028.
It should be noted that, to contribute to the success of Phase I of the Pentagonal Strategy of the Royal Government’s 7th legislative term and advance the Royal Government’s vision under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, the Ministry of Agriculture, Forestry and Fisheries, the Ministry of Water Resources and Meteorology, and the Ministry of Rural Development have joined forces under the “Dynamic Stakeholder System” approach. Through this, they established the Agriculture–Water–Rural Development Tri Sector mechanism to coordinate policy programs and rural development activities related to modern agricultural cooperatives, farmer water user communities, and model villages, aimed at directly addressing rural development needs, improving livelihoods, and building resilience with high effectiveness, efficiency, and sustainability.

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា[Engl...
03/09/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ ផងដែរ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែល្អប្រសើរ។ អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានមានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត ដែលជាសមិទ្ធផលជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កម្ពុជា។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំវេទិកាជាតិស្ដីពីអនាម័យនៅកម្ពុជា ស្របពេលនឹងការអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ដែលនឹងខិតជិតមកដល់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕

Phnom Penh: On Thursday afternoon, September 3, 2026 at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a review and discussion meeting to prepare the 3rd National Forum on Sanitation in Cambodia. The meeting was attended by the Permanent Secretary of State; Excellencies, Ladies and Gentlemen from the Ministry’s leadership; and also Mr. Yi Kimthan, Acting Country Director of Plan International Cambodia, and Mr. Chim Charany, Technical consultant for Water, Sanitation and Hygiene.

The meeting thoroughly reviewed and discussed draft documents prepared by the technical working group and provided numerous important inputs to further improve them. In his chair’s remarks, the Minister underlined that, as part of the Royal Government, the Ministry of Rural Development has been and continues to be actively and significantly engaged in improving rural living conditions through clean water services and the promotion of rural sanitation especially by driving progress toward achieving Open Defecation Free (ODF) status across all 25 capital–provinces, a new historic achievement for Cambodia. In this spirit, the Ministry plans to convene the National Forum on Sanitation in Cambodia to coincide with the celebration of the National Day for the Promotion of Rural Sanitation, which will fall on November 13, 2026.

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈក...
03/09/2026

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង បានចាត់តាំងលោក ទូច ស៊ីផាត អនុប្រធានក្រុមការងារ និងលោកបណ្ឌិត ហោ ហៀង សមាជិកក្រុមការងារ ចុះពិនិត្យការលើកផ្លាកគណបក្សប្រជាជនកម្ពុជា ក្នុងភូមិសាស្ត្រ នៃមូលដ្ឋានភូមិស្រែអ៊ុក ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។

Address

St. 282, Sangkat Boeung Keng Kang 1, Khan Chamka
Phnom Penh
12302

Alerts

Be the first to know and let us send you an email when មតិប្រជាពលរដ្ឋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category