នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department Our obligation is to keep Cambodian people safe from cybercrime, and make Cambodia safer from Cyber perspectives.
(12)

Join us via Telegram https://t.me/ACCD_OFFICIAL នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទីធ្វើជាសេនាធិការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារ ទប់ស្កាត់ សំដៅរួមចំណែកការពារ សន្តិសុខជាតិ រក្សា សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលមានភារកិច្ចដូចខាងក្រោម៖
សិក្សារៀបចំគោលការណ៍ វិធានការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការបង្ការ ទប់ស្កាត់ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា
សហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដែលផ្គត់ផ្គង់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍គ្រប់ប្រភេទដើម្បីគ្រប់គ្រងលិខិតបទដ្ឋានជួលជាវសេវាទូរគមនាគមន៍បម្រើឲ្យការស្រាវជ្រាវ ស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
សហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការងារបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹងលើកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
ប្រមូល និងវិភាគទិន្នន័យប្រព័ន្ធទូរគមនាគមន៍ សំដៅរកឲ្យឃើញបទល្មើស និងការគំរាមកំហែង ដល់សន្តិសុខជាតិ ដើម្បីចាត់វិធានការតាមច្បាប់
ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពញុះញ៉ង់ ជេរប្រមាថ រើសអើងពូជសាសន៍បង្កចលាចលក្នុងសង្គម តាមប្រព័ន្ធអ៊ីនធើណេត
ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបការជ្រៀតជ្រែកចូល និងបំផ្លិចបំផ្លាញប្រព័ន្ធព័ត៌មានវិទ្យា ការបង្កើតមេរោគកុំព្យូទ័របំផ្លាញឯកសារ ឬបង្កការរំខានដល់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា និងការធ្វើចារកម្មទិន្នន័យ
ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបការបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធបំផ្លិចបំផ្លាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសក្លែងបន្លំលួចប្រាក់តាមប្រព័ន្ធធនាគារ
ស្រាវជ្រាវធ្វើកោសល្យវិច្ច័យ និងវិភាគទិន្នន័យក្នុងឧបករណ៍បច្ចេកទេស សំដៅរកឃើញភស្តុតាងសម្រាប់បម្រើផ្លូវច្បាប់
សហការផ្តល់ជំនួយផ្នែកបច្ចេកទេសកោសល្យវិច្ច័យបច្ចេកវិទ្យាដល់ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធសម្រាប់បម្រើនីតិវិធីច្បាប់
សហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធដើម្បីផ្លាស់ប្តូរព័ត៌មានចារកម្មសំដៅមានវិធានការទាន់ពេលវេលា
ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុតាង គណនេយ្យរបស់នាយដ្ឋាន
ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមការកំណត់
ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយដ្ឋានកណ្តាលសន្តិសុខប្រគល់ឲ្យនាយដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។យោងតាមបញ្ជាដឹកនាំរបស់ ឯ...
11/09/2026

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ស.ច.ណ ភេទស្រី ជនជាតិខ្មែរ។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃពីអំពើទុច្ចរិតនេះ។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់លេខទូរសព្ទ និងគណនីធនាគារនោះជាមធ្យោបាយទទួលផលបទល្មើស នៃអំពើឆបោកប្រាក់របស់ប្រជាពលរដ្ឋ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន ក្រើនរំលឹកដល់សារធារណជន សូមកុំផ្ដល់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនឱ្យទៅជនដែលមិនស្គាល់ប្រភពច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ដែលអាចនឹងត្រូវប្រឈមមុខទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


សេចក្តីណែនាំអំពីរបៀបដំឡើង និងបើកដំណើរការកម្មវិធី Kapea Scams លើទូរសព្ទដៃទាំងប្រព័ន្ធ iOS និង Androidដើម្បីការពារខ្លួនលោក...
10/09/2026

សេចក្តីណែនាំអំពីរបៀបដំឡើង និងបើកដំណើរការកម្មវិធី Kapea Scams លើទូរសព្ទដៃទាំងប្រព័ន្ធ iOS និង Android

ដើម្បីការពារខ្លួនលោកអ្នក និងមនុស្សជាទីស្រឡាញ់ពីការរំខាន ឬការបោកប្រាស់តាមរយៈការហៅទូរសព្ទ និងសារក្លែងក្លាយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំអំពីជំហានងាយៗក្នុងការបើកដំណើរការកម្មវិធី Kapea Scams ដូចខាងក្រោម៖

សម្រាប់ប្រព័ន្ធ iOS លើទូរសព្ទ iPhone
- ជំហានទី១ ចូលបើកកម្មវិធី រួចជ្រើសរើសភាសា
- ជំហានទី២ ចុចពាក្យបន្ទាប់ ឬរំលង
- ជំហានទី៣ ជ្រើសយក Allow ដើម្បីទទួលបានសារជូនដំណឹង
- ជំហានទី៤ ចូលទៅកាន់ Setting របស់ទូរសព្ទ
- ជំហានទី៥ ស្វែងរកពាក្យ Phone
- ជំហានទី៦ ជ្រើសយកពាក្យ Call Blocking and Identification
- ជំហានទី៧ បើកដំណើរការឱ្យកម្មវិធី Kapea Scams ដំណើរការ
- ជំហានទី៨ ប្រើប្រាស់ដោយសុវត្ថិភាព

សម្រាប់ប្រព័ន្ធ Android
- ជំហានទី១ ចូលបើកកម្មវិធី រួចជ្រើសរើសភាសា
- ជំហានទី២ ចុចពាក្យបន្ទាប់ ឬរំលង
- ជំហានទី៣ ជ្រើសយក Allow ដើម្បីភ្ជាប់ជាមួយកម្មវិធីទូរសព្ទ
- ជំហានទី៤ ជ្រើសយក Allow ដើម្បីផ្ញើសារជូនដំណឹង
- ជំហានទី៥ ជ្រើសយក Kapea Scams និងចុច Set as default
- ជំហានទី៦ ប្រើប្រាស់ដោយសុវត្ថិភាព

🛡️ សូមដំឡើងកម្មវិធី Kapea Scams ទាំងអស់គ្នា ដើម្បីសុវត្ថិភាពលើការប្រើប្រាស់ទូរសព្ទដៃជារៀងរាល់ថ្ងៃ

☎️ សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ 023 726 822

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែកញ្ញ...
08/09/2026

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋាន តំណាង លោកប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងប្រមូលធាតុចូលលើការអភិវឌ្ឍ «ប្រព័ន្ធរាយការណ៍ដកហូតមាតិកា» (Content Takedown Reporting System) រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិនិត្យដំណើរការ និងរៀបចំយន្តការឆ្លើយតបរហ័សរវាងសមត្ថកិច្ចពាក់ព័ន្ធ និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងចាត់វិធានការដកហូតមាតិកាខុសច្បាប់នានាលើបណ្តាញអ៊ីនធឺណិតឱ្យបានទាន់ពេលវេលា៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
-Cyber Crime Department


07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០២៦ ន...
06/09/2026

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sunway Hotel រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ រៀល សុភា តំណាងលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំអន្តរស្ថាប័នថ្នាក់ជាតិ ស្តីពី «បទល្មើសដែលប្រព្រឹត្តតាមបច្ចេកវិទ្យា Online Scams» ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងអង្គការ UNODC ។

កិច្ចប្រជុំនេះផ្តោតលើការពិនិត្យស្ថានភាព និងនិន្នាការថ្មីៗនៃបទល្មើសឆបោកតាមបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការពង្រឹងយន្តការសហការអន្តរស្ថាប័ន ក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលការងារ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

ក្នុងឱកាសនោះ ក៏មានកិច្ចប្រជុំទ្វេភាគីរវាង UNODC និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងការចុះទស្សនកិច្ចទីតាំងរក្សាទុកវត្ថុតាងដែលបានដកហូត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពការងារនាពេលអនាគត៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
-Cyber Crime Department


ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន SP Bu...
05/09/2026

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន SP Building Management (អគារ GIA Tower) នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ GIA (GIA Tower) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់ លោកឧត្តមសេនីយ៍ទោ ហេង សំណាង និងសហការីចំនួន៣រូប បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីពី «សន្តិសុខសាយប័រ និងវិធីសាស្ត្រការពារខ្លួន» ជូនដល់បុគ្គលិក និងអតិថិជនរបស់អគារ GIA ដោយមានការអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញនេះចំនួន ៨៥រូប។

កម្មវិធីនេះបានផ្តោតសំខាន់លើការចែករំលែកនូវចំណេះដឹង និងវិធីសាស្ត្រជាក់ស្តែងក្នុងការការពារខ្លួនពីបទល្មើសបច្ចេកវិទ្យា ដូចជា ការដោះស្រាយបន្ទាន់ពេលគណនីត្រូវគេលួចយក (Hack) ការសម្គាល់ការឆបោកទិញទំនិញអនឡាញ ការបន្លំជាបុគ្គលិកធនាគារ ការចៀសវាងឯកសារមេរោគ (Malware) និងផលវិបាកផ្លូវច្បាប់នៃការជួល ឬលក់គណនីធនាគារ។ ក្រៅពីការស្តាប់បទបង្ហាញ និងការចូលរួមយ៉ាងផុសផុល សិក្ខាកាមទាំងអស់ក៏បានទាញយក និងដំឡើងកម្មវិធី “Kapea Scams” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើទូរស័ព្ទដៃផ្ទាល់ ដើម្បីការពារទប់ស្កាត់លេខទូរស័ព្ទឆបោក និងប្រើប្រាស់ជាច្រកសម្រាប់រាយការណ៍បទល្មើសមកសមត្ថកិច្ចផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្...
05/09/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី តបតាមការអញ្ជើញរបស់នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី កិច្ចសហប្រតិបត្តិការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងសមត្ថភាពកងកម្លាំងនគរបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការទប់ស្កាត់ បង្ក្រាបបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន។

ដំណើរទស្សនកិច្ចនេះជាជំហានគន្លឹះថ្មីមួយទៀត ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ ក្លែងក្លាយ អ្នកត្រូវប្រយ័ត្នតាមរយៈការជូនដំណឹង (Notification)បច្ចុប្បន្ន មានការលេចឡើ...
04/09/2026

វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ ក្លែងក្លាយ អ្នកត្រូវប្រយ័ត្នតាមរយៈការជូនដំណឹង (Notification)

បច្ចុប្បន្ន មានការលេចឡើងនូវសារជូនដំណឹងក្លែងក្លាយ (Scam Notifications) ជាច្រើននៅលើអេក្រង់ទូរសព្ទដៃ ដែលបន្លំធ្វើជាសារទទួលប្រាក់ចូលគណនីធនាគារ ឬសារឈ្នះរង្វាន់ផ្សេងៗ ដើម្បីល្បួងឱ្យជនរងគ្រោះចុចលើតំណភ្ជាប់ (Link)។

🛡️ ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖

📣 ការជូនដំណឹងពី Chrome ឬ Samsung Browser ដែលមានតំណភ្ជាប់មិនស្គាល់ប្រភព
📣 សារជូនដំណឹងក្លែងក្លាយដែលបង្ហាញថា មានប្រាក់ចូលគណនី ឬការឈ្នះរង្វាន់ផ្សេងៗ។

🙅 សូមកុំចុចតំណភ្ជាប់ទាំងនោះជាដាច់ខាត៖

❌ការចុចតំណភ្ជាប់អាចបណ្ដាលឱ្យបាត់បង់ព័ត៌មានសម្ងាត់ ឬព័ត៌មានគណនីរបស់អ្នក
❌ កុំចុចតំណភ្ជាប់ បើមិនប្រាកដថាតំណភ្ជាប់ពិត៕

☎️ សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញស...
01/09/2026

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។ នៅពេលជនរងគ្រោះមិនទាន់មានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


Address

Norodom Boulevard
Phnom Penh
12200

Alerts

Be the first to know and let us send you an email when នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department:

Shortcuts

Share