អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy To lead, manage and develop the digital economy of the Kingdom of Cambodia in a way that is inclusive, equitable, and sustainable!

[English Below]⭐️ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២:០០នាទីរសៀល តាមរយៈប្រព័ន្ធ Zoom, ក្រុមការងារនៃប្រព័ន្ធវិក្កយប...
31/08/2026

[English Below]

⭐️ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២:០០នាទីរសៀល តាមរយៈប្រព័ន្ធ Zoom, ក្រុមការងារនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) បានចូលរួមកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Odoo HK Limited តាមការស្នើសុំ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការភ្ជាប់សន្ធានកម្មរវាង ប.វ.អ. និងជាមួយប្រព័ន្ធ Odoo ។

—————————

⭐️ On the afternoon of 31 August 2026, at 2:00 PM, via Zoom, the technical team of the
Cambodia E-Invoicing System (CamInvoice) participated in a meeting with
representatives of Odoo HK Limited, at the company’s request, to discuss potential
cooperation on the system integration between CamInvoice and the Odoo platform.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

[English Below]⭐️ ការទាញយកសំណុំទិន្នន័យចំនួន ១០០,០០០ ដងនៅលើផតថលទិន្នន័យសម្រាប់សាធារណៈ DataEF ⭐️សមិទ្ធផលនេះជាអត្ថន័យមួយបង...
28/08/2026

[English Below]

⭐️ ការទាញយកសំណុំទិន្នន័យចំនួន ១០០,០០០ ដងនៅលើផតថលទិន្នន័យសម្រាប់សាធារណៈ DataEF ⭐️

សមិទ្ធផលនេះជាអត្ថន័យមួយបង្ហាញពីការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យដែលមានប្រភពច្បាស់លាស់ មានភាពងាយស្រួល​ និងមានភាពជឿទុកចិត្តបាននៅលើផតថលឃ្លាំងទិន្នន័យសម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗ​។

_________

⭐️ Celebrating 100,000 Dataset Downloads on the DataEF Public Portal! ⭐️

This milestone reflects our continued efforts to promote access to transparent, easily accessible, and reliable data through the DataEF open data portal, supporting the public interest and a wide range of research and studies.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

27/08/2026
[English Below]⭐️ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ...
26/08/2026

[English Below]

⭐️ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់អំពី "ក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យសម្រាប់ DataEF" ដែលដឹកនាំដោយលោក អៀច សេដ្ឋា អគ្គនាយករងនៃ អ.ស.ឌ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃ អ.ស.ឌ.។

✍️ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យសម្រាប់ DataEF និងសម្រាប់ការចែករំលែកនិងការប្រើប្រាស់ទិន្នន័យពាក់ព័ន្ធរវាងអង្គភាពប្រមូលចំណូល និងអង្គភាពក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.)។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងអង្គភាពគន្លឹះពាក់ព័ន្ធរួមមាន៖
-អគ្គនាយកដ្ឋានពន្ធដារ
-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
-អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-អគ្គនាយកដ្ឋានគោលនយោបាយ
-អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
-ក្រុមការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ.។

—————————

⭐️ On the morning of 26 August 2026, at Oakwood Premier Phnom Penh, the General Department of Digital Economy (GDDE) organized a consultation workshop on the “Data Governance Framework for DataEF.” The workshop was chaired by Mr. IECH Setha, Deputy Director General of GDDE, representing H.E. Dr. TAING Nguonly, Director General of GDDE.

✍️ The workshop was organized to discuss and consult on the development of the Data Governance Framework for DataEF, as well as the framework for the sharing and use of relevant data among revenue-collecting entities and other entities under the Ministry of Economy and Finance (MEF).

✍️ The workshop was attended by representatives from key relevant entities, including:
- General Department of Taxation
- General Department of Customs and Excise of Cambodia
- General Secretariat of the Public Financial Management Reform Steering Committee
- General Department of Policy
- General Department of State Property and Non-Tax Revenue
- Non-Tax Revenue Management Information System (NRMIS) Team
- Department of Information Technology of the General Secretariat of the Ministry of Economy and Finance.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

25/08/2026

[English Below]

សូមរីករាយទស្សនាវីដេអូស្ដីពី “វឌ្ឍនភាពប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា”

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ត្រូវបានបង្កើតឡើងសម្រាប់ដំណើរការបញ្ជូន ទទួល និងបញ្ជាក់វិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់ និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡើយ ព្រមទាំងបង្កើនប្រសិទ្ធភាព សន្សំសំចៃ សុវត្ថិភាព និងមានភាពងាយស្រួលប្រើប្រាស់។
____________

Enjoy watching the video on the progress of Cambodia’s E-Invoice System.

The Cambodia E-Invoice System was established to facilitate the electronic issuance, receipt, and verification of invoices between sellers and buyers, eliminating the need to print paper invoices. It enhances efficiency, reduces costs, strengthens security, and provides greater convenience for users.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

[English Below]⭐️ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រ...
25/08/2026

[English Below]

⭐️ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីប្រព័ន្ធសមាហរណកម្មទិន្នន័យកណ្តាលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ (i-PIM) ដែលកិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការវិនិយោគសាធារណៈ (គ.វ.ស.)។

✍️ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំតូច អគារ "គ" នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានគន្លឹះពាក់ព័ន្ធ។

—————————

⭐️ On the afternoon of 25 August 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy (GDDE), led the technical team in attending a meeting to discuss the preparation of the Draft Prakas on the Integrated Public Investment Management Information System (i-PIM). The meeting was chaired by H.E. UNG Luyna, Director General of the General Department of Policy and Head of the Secretariat of the Public Investment Committee (PIC).

✍️ The meeting was held in the small meeting room of Building “C” at the Ministry of Economy and Finance (MEF), with the participation of representatives from key relevant General Departments.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

[English Below]⭐️នាថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំក្រុមការ...
21/08/2026

[English Below]

⭐️នាថ្ងៃទី២១​ ខែសីហា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំក្រុមការងារឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DataEF) ជួបប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគោលនយោបាយលើការគិតគូរអភិវឌ្ឍនបន្ថែមមុខងារម៉ាក្រូសេដ្ឋកិច្ចឆ្លាតវៃ​ (Macroeconomic Intelligence Platform - MIP) ដើម្បីជាការជួយគាំទ្រទៅដល់ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច។

________

⭐️On August 21, 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy, led the Data for Economy and Finance (DataEF) working group in a meeting with the General Department of Policy to discuss the further development of the Macroeconomic Intelligence Platform (MIP) in support of the macroeconomic framework.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

[English Below]វឌ្ឍនភាពនៃប្រព័ន្ធទូទាត់ឌីជីថលយោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៦របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីការផ...
21/08/2026

[English Below]

វឌ្ឍនភាពនៃប្រព័ន្ធទូទាត់ឌីជីថល

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៦របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញពីការផ្លាស់ប្ដូររបៀបប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់សេវារដ្ឋាភិបាលតាមរយៈប្រព័ន្ធទូទាត់បាគង​ “ខេអេចឃ្យូអរកូដរួម” ដែលមានអតិថិជនប្រើប្រាស់ចំនួន៣៨លានគណនី រួមមានអាជីវកម្ម និងពាណិជ្ជកម្មប្រមាណ៤,៥លានទីតាំងដែលទទួលយកការទូទាត់តាមបាគងនេះគិតត្រឹមខែមិថុនាឆ្នាំ២០២៦។

ជាងនេះទៅទៀត មុខងារបន្ថែមក្នុងប្រព័ន្ធបាគងត្រូវបានបន្តជំរុញ និងអភិវឌ្ឍប្រកបដោយនវានុវត្តន៍រួមមាន៖
💰មុខងារទូទាត់ Bakong Pull Payment ដែលអនុញ្ញាតឱ្យពាណិជ្ជករមានលទ្ធភាពស្កេន QR កូដរបស់អតិថិជន ដើម្បីស្នើសុំទាញយកសមតុល្យប្រាក់ដោយផ្ទាល់
🌐មុខងារទូទាត់ដោយមិនត្រូវការសេវាអ៊ីនធឺណេត Bakong Offline
🏛️ច្រកទូទាត់ Payment Gateway​ ដែលផ្ដល់លទ្ធភាពជាច្រកទូទាត់ និងប្រមូលចំណូលជូនដល់ក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ
🪪មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាអេឡិចត្រូនិក Bakong e-KYC ដែលភ្ជាប់តាមរយៈ CamDX ជាមួយទិន្នន័យរបស់ក្រសួងមហាផ្ទៃ។

បន្ថែមពីនោះ មានមុខងារថ្មីៗដូចជាកម្មវិធីបាគងយុវ័នសម្រាប់សិស្សានុសិស្សមានអាយុក្រោម១៥ឆ្នាំ ដែលមានមុខងារសន្សំ ផ្ទេរប្រាក់ និង​ទូទាត់ប្រាក់ និងមុខងារបាគងទេសចរ ដែលស្ថិតក្នុងដំណាក់កាលសន្ធានកម្ម គឺសម្រាប់ភ្ញៀវទេសចរបរទេសដែលអាចប្រើ Visa និង Mastercard ក្នុងការទូទាត់។​

សរុបជារួមមក គម្រោងទាំងនេះជួយពង្រឹងប្រព័ន្ធអត្តសញ្ញាណឌីជីថល ពង្រីកការចូលដំណើរការសេវាហិរញ្ញវត្ថុ និងជំរុញឲ្យកម្ពុជា​ឈានទៅរកសេដ្ឋកិច្ចឌីជីថលដែលគ្មានការប្រើប្រាស់សាច់ប្រាក់។
_______________

The Development of Digital Payment Systems

According to the National Bank of Cambodia’s Semi Annual 2026 report, there has been a significant transformation in the way financial transactions and government services are conducted through the Bakong payment system and the Combined KHQR. As of June 2026, the system had 38 million customer accounts, while approximately 4.5 million business and commercial locations accepted payments through Bakong.

Furthermore, additional features of the Bakong system have continued to be promoted and developed through innovation, including:

💰Bakong Pull Payment, a payment function that allows merchants to scan a customer’s QR code and request the direct transfer of funds from the customer’s account.
🌐Bakong Offline, which enables payments without requiring an internet connection.
🏛️Payment Gateway, which serves as a payment and revenue-collection channel for ministries and public-sector institutions.
🪪Bakong e-KYC, a digital customer identity verification function connected through CamDX to data held by the Ministry of Interior.

In addition, new features have been introduced, such as Bakong Junior, designed for students under the age of 15 to save, transfer, and make payments, as well as Bakong Tourist, which is currently in the integration phase and will allow foreign tourists to make payments using Visa and Mastercard.

Overall, these initiatives help strengthen Cambodia’s digital identity system, expand access to financial services, and promote the country’s transition toward a digital economy with reduced reliance on cash.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

[English Below]បណ្តុំសំណុំទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសកំពូលទាំង ២០ខាងក្រោមនេះជាបណ្ដុំសំណុំទិន្នន័យបង្...
20/08/2026

[English Below]

បណ្តុំសំណុំទិន្នន័យស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសកំពូលទាំង ២០

ខាងក្រោមនេះជាបណ្ដុំសំណុំទិន្នន័យបង្ហាញពីស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់កម្ពុជាជាមួយប្រទេសដែលជាដៃគូកំពូលទាំង ២០ គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៥។ លោកអ្នកអាចប្រើប្រាស់ទិន្នន័យនេះយ៉ាងងាយស្រួលសម្រាប់ការវិភាគអំពីជញ្ជីងពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា, ដៃគូពាណិជ្ជកម្មសំខាន់ៗ, ទំនាក់ទំនងនៃការនាំចូល និងនាំចេញ, អតិរេកពាណិជ្ជកម្ម និងលំនាំឱនភាព, និងរចនាសម្ព័ន្ធពាណិជ្ជកម្មខាងក្រៅទាំងមូល ឬការសិក្សាផ្សេងៗ។

ដើម្បីទទួលបាននូវឯកសារពេញលេញសូមចូលទាញយកតាមតំណភ្ជាប់នៅក្នុង comment ។
______________

A collection of Trade Balance Statistics by Top 20 Countries (2016-2025)

Below is a collection of datasets presenting export value, import value, trade coverage ratio, trade balance, and total bilateral trade volume for each partner country of Cambodia. You can easily utilize this data for analysis of Cambodia's bilateral trade performance, major trading partners, import and export relationships, trade surplus and deficit patterns, and overall external trade structure for academic research.

To access the dataset, please download it from the comment.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website (https://gdde.mef.gov.kh/)
🌐 Facebook (https://www.facebook.com/kh.mef.gdde)
🌐 Telegram (https://t.me/mef_gdde)
🌐 LinkedIn (https://www.linkedin.com/in/gdde/)

31/07/2026

Address

Business Development Center (BDC) Building, 7th Floor, OCIC Boulevard, Sangkat Chroy Changva, Khan Chroy Changva
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy:

Shortcuts

Share