31/08/2026
[English Below]
🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល ដែលបានប្រព្រឹត្តទៅនៅ ខេត្តបាត់ដំបង
🔹 នាថ្ងៃទី២៥ និង ២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ «វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
💠 កម្មវិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារស្ទឹងសង្កែ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសធុនមីក្រូ តូច និង មធ្យម ចំនួន ៦៥ រូប (ស្រ្តី ៤១ រូប) ដែលប្រកបអាជីវកម្មស្នាក់នៅ ភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និង សេវាកម្មគាំទ្រវិស័យទេសចរណ៍ផ្សេងទៀត។
⭐️ កម្មវិធីនេះមានគោលបំណងវាយតម្លៃកម្រិតនៃភាពចាស់ទុំ និង ភាពរួចរាល់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ។ ក្រោយពីបញ្ចប់ការវាយតម្លៃ សហគ្រាសទាំងអស់នឹងទទួលបាននូវផែនការចាប់យកឌីជីថល ដែលតម្រូវស្របតាមប្រភេទអាជីវកម្មរបស់ខ្លួន ព្រមទាំងត្រូវបានតភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកផ្តល់សេវាដំណោះស្រាយឌីជីថល ដើម្បីទាញយកចំណេះដឹង ជំនាញ និង ដំណោះស្រាយដែលស័ក្តិសមបំផុត សម្រាប់ការអភិវឌ្ឍ និង ពង្រឹងអាជីវកម្មរបស់ពួកគេឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់។
🎯 Digital Diagnostic & Digital Adoption Plan Workshop — Siem Reap
🔹 On 25 and 26 August 2026, Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia.
💠 This event took place at the Stung Sangke Hotel, with the participation of 65 representatives (41 women) from micro, small, and medium enterprises (MSMEs) operating in accommodation, travel agencies, restaurants, and other tourism-supporting services.
⭐️ The purpose of this program is to assess the level of digital maturity and digital readiness of each enterprise to adopt digital technology. Following the evaluation, all participating enterprises will receive a digital adoption plan tailored to their specific line of business. They will also be connected with digital solution providers to gain the knowledge, skills, and most suitable solutions to develop, strengthen, and build resilience in their businesses.
--------------
🧿 ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd
⚙️ Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Enterprises Go Digital/Techo Startup Center
⚙️ Organized By/រៀបចំដោយ: Clickable Impact
⚙️ Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB)
⚙️ Funded By/គាំទ្រថវិកាដោយ: Government of Japan