អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ To disseminate legal instruments of Administration General Department, Ministry of Interior.

ពិធីបិទទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន  អាស្ដ...
05/09/2026

ពិធីបិទទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

អាស្ដាណា៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីបិទទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយមានការអញ្ជើញចូលរួមពីលោក Daulet Bekmanov ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជាតិ NITEC និងជាតំណាងក្រសួងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងអភិវឌ្ឍន៍ឌីជីថលនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅមជ្ឈមណ្ឌលសេវាសាធារណៈ Astana Hub។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកាហ្សាក់ស្ថាន គឺមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងរដ្ឋបាលខេត្ត ស្រុកពាក់ព័ន្ធ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) បានបញ្ចប់ប្រកបដោយផ្លែផ្កា និងទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ភាគីសាធារណរដ្ឋកាហ្សាក់ស្ថាន៕

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ច និងស្វែងយល់អំពី...
05/09/2026

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ច និងស្វែងយល់អំពីការអនុវត្តការងារនៅបណ្ឌិត្យសភារដ្ឋបាលសាធារណៈ ក្រោមការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន (The Academy of Public Administration under the President of the Republic of Kazakhstan)។

សូមជម្រាបជូនថា បណ្ឌិត្យសភារដ្ឋបាលសាធារណៈ គឺជាស្ថាប័នមួយមានភារកិច្ចស្នូលក្នុងការបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបែងចែកជា២កម្រិត ទី១.កម្រិតមន្ត្រីធម្មតា និងទី២.កម្រិតថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ បណ្ឌិត្យសភារដ្ឋបាលសាធារណៈ ក៏កំពុងប្រមូលទិន្នន័យរបស់ក្រសួង ស្ថាប័ន ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងមន្ត្រីទាំងអស់ ក្នុងគោលបំណងកាត់បន្ថយមុខងារដែលមានការជាន់គ្នា និងយន្តការផ្ដល់សេវាសាធារណៈ។

ទីក្រុងអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន, នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការរៀបចំថ្នាលសម្រាប់ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់...
04/09/2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការរៀបចំថ្នាលសម្រាប់ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅក្នុងការផ្ដល់សេវាសាធារណៈ

អាស្ដាណា៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រតិភូកម្ពុជា បន្តអញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការរៀបចំថ្នាលសម្រាប់ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅក្នុងការផ្ដល់សេវាសាធារណៈ នៅមជ្ឈមណ្ឌលសេវាសាធារណៈ (Astana Hub)។

សម្រាប់បទបង្ហាញនៅថ្ងៃទី៤ ខែកញ្ញានេះ មានប្រធានបទសំខាន់ៗចំនួន២គឺ ទី១ ការកសាងវេទិកាថ្នាក់ជាតិសម្រាប់ទទួល និងដោះស្រាយបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសេវាសាធារណៈ ដោយ លោក Amaldyk Bekmurat ប្រធាននាយកដ្ឋានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៃក្រុមហ៊ុន NITEC និង ទី២ ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការផ្ដល់សេវាសាធារណៈ ដោយ លោក Alibek Sailanbayev ប្រធាននាយកដ្ឋានគ្រប់គ្រងបញ្ញាសិប្បនិម្មិត នៃក្រុមហ៊ុន NITEC។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

លោក អ៊ុំ ចំរើន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប...
04/09/2026

លោក អ៊ុំ ចំរើន អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកំពង់ចាម៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អគ្គនាយករង តំណាងក្រសួងមហាផ្ទៃ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគ.វ.រ.។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាពដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ(១ខែ ឬ៣ខែ ឬ៦ខែ ឬ៩ខែ) និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។

សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅសាលាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពាក់ព័ន្ធសរុបចំនួនប្រមាណ ៣០០នាក់។

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យសម្រាប់ការរៀបចំគោលនយោបាយ និងការផ្ដល់សេវាសាធារណ...
03/09/2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យសម្រាប់ការរៀបចំគោលនយោបាយ និងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ

អាស្ដាណា៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រតិភូកម្ពុជា បន្តអញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយផ្អែកលើមូលដ្ឋានទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ នៅមជ្ឈមណ្ឌលសេវាសាធារណៈ (Astana Hub)។

សម្រាប់បទបង្ហាញនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ មានប្រធានបទសំខាន់ៗចំនួន២គឺ៖ ការកសាងរដ្ឋាភិបាលដោយផ្អែកលើទិន្នន័យនៅក្នុងប្រទេសកាហ្សាក់ស្ថាន និង ការប្រែក្លាយទិន្នន័យទៅជាសកម្មភាព៖ ការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង ដោយ លោក Adilet Aisautov ប្រធាននាយកដ្ឋានស្តីទី Smart Data Ukimet (SDU) នៃក្រុមហ៊ុន NITEC។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាសាធារណៈទាំងកម្រិតមធ្យម និងកម្រិតទំនើប អាស្ដាណា៖ នៅរសៀលថ្ងៃទី២ ខែកញ្ញ...
02/09/2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាសាធារណៈទាំងកម្រិតមធ្យម និងកម្រិតទំនើប

អាស្ដាណា៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាសាធារណៈចំនួន២កម្រិត គឺទីតាំងមជ្ឈមណ្ឌលសេវាសាធារណៈកម្រិតមធ្យម និងទីតាំងមជ្ឈមណ្ឌលសេវាសាធារណៈកម្រិតទំនើប។

សូមជម្រាបជូនថា នៅទីក្រុងអាស្តាណា មានការបែងចែកកម្រិតនៃការផ្ដល់សេវាជា៣កម្រិត រួមមាន៖ ទីតាំងផ្តល់សេវាកម្រិតធម្មតា ទីតាំងផ្តល់កម្រិតមធ្យម និងទីតាំងផ្តល់សេវាកម្រិតទំនើប ដែលទីតាំងទាំង៣កម្រិតបានប្រមូលផ្ដុំសេវារបស់ក្រសួង ស្ថាប័នទាំងអស់មកនៅទីកន្លែងតែមួយ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃសេវា។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #សេវាសាធារណៈ ​rSokha #កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលមានលក្ខណៈប្រមូលផ្ដុំតាមបែបឌីជីថល និងការផ្លាស់...
02/09/2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលមានលក្ខណៈប្រមូលផ្ដុំតាមបែបឌីជីថល និងការផ្លាស់ប្តូរទិន្នន័យរដ្ឋាភិបាល

អាស្ដាណា៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងប្រតិភូកម្ពុជា អញ្ជើញស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែលមានលក្ខណៈប្រមូលផ្ដុំតាមបែបឌីជីថល និងការផ្លាស់ប្តូរទិន្នន័យរដ្ឋាភិបាល នៅមជ្ឈមណ្ឌលសេវាសាធារណៈ (Astana Hub) ទីក្រុង​អាស្ដាណា​ នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​។

សម្រាប់ព្រឹកនេះ មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៣ មានជាអាទិ៍៖ ១.ការចុះបញ្ជីអត្រានុកូលដ្ឋាននិងការផ្លាស់ប្តូរទិន្នន័យដែលអាចជឿទុកចិត្តបាន ដោយលោក Adil Adambek តំណាងនាយកដ្ឋានគាំទ្រ និងអភិវឌ្ឍន៍ប្រព័ន្ធ NITEC, ២.Smart Bridge៖ ការបើកឱ្យមានការផ្លាស់ប្ដូរទិន្នន័យរដ្ឋាភិបាលប្រកបដោយសុវត្ថិភាពនិងរលូន ដោយលោកស្រី លោកស្រី Dina Khera តំណាងនាយកដ្ឋានលើកកម្ពស់ផលិតផល នៃ NITEC និង៣.ការរៀបចំសេវាឌីជីថលដែលផ្តោតលើប្រជាពលរដ្ឋ ដោយ លោកស្រី Amina Alimbayeva តំណាងនាយកដ្ឋានរដ្ឋាភិបាលចល័ត នៃ NITEC។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

ឯកឧត្ដម​ សួស​ ប្រាថ្នា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ អញ្ជើញ​ដឹកនាំ​ប្រតិភូកម្ពុជា​ស្ដាប់ការធ្វេីបទបង្...
02/09/2026

ឯកឧត្ដម​ សួស​ ប្រាថ្នា​ អគ្គនាយក​នៃអគ្គនាយកដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ អញ្ជើញ​ដឹកនាំ​ប្រតិភូកម្ពុជា​ស្ដាប់ការធ្វេីបទបង្ហាញរបស់​ លោកជំទាវ​ ALIYA OSPANOVA អគ្គនាយក​ឌីជីថល​នៃមជ្ឈមណ្ឌល​គាំទ្រ​រដ្ឋាភិបាល​ឌីជីថល​ អំពី​សន្តិសុខ​សាយប័រ​ និង​បញ្ញា​សិប្បនិមិត្ត​ នៅមជ្ឈមណ្ឌល​គាំទ្រ​រដ្ឋាភិបាល​ឌីជីថល​។

រសៀល​ ថ្ងៃទី​១​ ខែកញ្ញា​ ឆ្នាំ២០២៦​ នៅ​ទីក្រុងអាស្ដាណា​ នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន #កម្ពុជា

អាស្ដាណា៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំ...
01/09/2026

អាស្ដាណា៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចលើការអភិវឌ្ឍមូលធនមនុស្សនិងនវានុវត្តន៍ សម្រាប់រដ្ឋាភិបាល ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធ AI នវានុវត្តន៍ GovTech និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបង្កើតថ្មី នៅ Alem.AI នៃ Astana Hub។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន # #កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមពិធីបើកទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម...
01/09/2026

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមពិធីបើកទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

អាស្ដាណា៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីបើកទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Konyashkin R.A. អនុរដ្ឋមន្ត្រីទី១ នៃក្រសួងអភិវឌ្ឍន៍ឌីជីថល ការច្នៃប្រឌិត និងឧស្សាហកម្មអវកាស (MAIDD) នៅAstana Hub។

បន្ទាប់ពីពិធីបើករួច គណៈប្រតិភូកម្ពុជាបានស្ដាប់ការចែករំលែកចំណេះដឹង និងបទពិសោធលើ វិធីសាស្ត្រក្នុងការផ្តល់សេវាសាធារណៈឌីជីថល, ដំណើរការនៃការផ្លាស់ប្តូរបរិវត្តកម្មឌីជីថល (ចក្ខុវិស័យ ភាពជាអ្នកដឹកនាំ បញ្ហាប្រឈម និងមេរៀនពិសោធន៍) និងការសម្របសម្រួលស្ថាប័នសម្រាប់ការផ្តល់សេវាសាធារណៈរួមបញ្ចូលគ្នា(ការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យអន្តរស្ថាប័ន, ការរៀបចំស្ថាប័ន និងតួនាទីរបស់ភ្នាក់ងាររដ្ឋាភិបាល, ការផ្លាស់ប្តូរទិន្នន័យរដ្ឋាភិបាលដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាព, ការគាំទ្ររដ្ឋាភិបាលមូលដ្ឋានតាមរយៈវេទិកាឌីជីថល និងការអភិវឌ្ឍសមត្ថភាព)។

ស្របជាមួយគ្នានេះដែរ លោក អ៊ឹង កែវរតនៈ តំណាងប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើបទបង្ហាញលើទិដ្ឋភាពទូទៅ និងបទពិសោធនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ ទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ)។

#សួសប្រាថ្នា #អគ្គនាយកដ្ឋានរដ្ឋបាល #ក្រសួងមហាផ្ទៃ #ទស្សនកិច្ចនៅកាហ្សាក់ស្ថាន # #កម្ពុជា

Address

#275, Prah Norodom Blv, Bassac, Chamkar Morn
Phnom Penh

Website

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share