Dara VImean

Dara VImean Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dara VImean, Phnom Penh.

22/12/2025
អាថោក
15/12/2025

អាថោក

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៥ ខែធ្នូនេះថា រាជរដ្ឋាភិបាលថៃបានកំណត់លក្ខខណ្ឌបទឈប់បាញ់ ៣ចំណុចជាមួយកម្ពុជា រួមមាន៖
១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន
២. បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង
៣. កម្ពុជាត្រូវសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។

14/12/2025

ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះ
ករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។
អាចមានការភាន់ច្រឡំឬចង់បង្ករឿង
ពីភាគីម្ខាងទៀតដែលគិតថាយើងមិន
អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ
ប្រទេសវិញ។
ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាក
ការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។
សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស
នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ
គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ
ទេ។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជា
អាចចាកចេញពីកម្ពុជាតាមផ្លូវអាកាស
នៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅ
កាន់ប្រទេសថៃវិញ។
ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជា
ក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ
តាមផ្លូវអាកាសនៅទីកន្លែងដែលមាន
ជើងហោះហើរមកកម្ពុជា។
ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការ
ធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។
សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

12/12/2025

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Dara VImean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share