រដ្ឋបាលសង្កាត់ក្បាលកោះ

រដ្ឋបាលសង្កាត់ក្បាលកោះ - ចៅសង្កាត់ 012 995 811
- ស្មៀនសង្កាត់ 077 913 831
- មេប៉ុស្តិ៍ 095 747 878

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិ...
06/09/2026

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង» ក្នុងសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានយកសំបុត្រមរណះភាព មកជូនដល់គ្រួសារសពក្នុងភូមិជ្រោយអ...
05/09/2026

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានយកសំបុត្រមរណះភាព មកជូនដល់គ្រួសារសពក្នុងភូមិជ្រោយអំពិល១ ក្នុងនោះក៏បានចូលរួមជាបច្ច័យក៏ដូចជាគ្រឿងបរិភោគមួយចំនួនសម្រាប់ជាការចូលរួមរំលែកទុក្ខផងដែរ ។

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៧ដោយទទួលបានដំណឹងពីប្រជាពលរដ្ឋនៅក្នុងភូមិយកបាត្រថាមានករណីក៏កើតជំងឺគ្រុនឈាម លោក គង់ សុខឧត្តម ចៅ...
01/09/2026

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៧
ដោយទទួលបានដំណឹងពីប្រជាពលរដ្ឋនៅក្នុងភូមិយកបាត្រថាមានករណីក៏កើតជំងឺគ្រុនឈាម លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី បានចាត់អោយ ក្រុមការងាររដ្ឋបាលសង្កាត់ នឹងមណ្ឌលសុខភាពក្បាលកោះ ចុះបាញ់ថ្នាំមូសភ្លាមៗដើម្បីទប់ស្កាត់នឹងបង្កាកុំអោយឆ្លងរាលដាលគ្នា បន្ថែមទៀត ។

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានចូលរួមក្នុងពីធីប្រកាសនឹងតែងតាំងអាចារ្យ គណះក...
28/08/2026

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានចូលរួមក្នុងពីធីប្រកាសនឹងតែងតាំងអាចារ្យ គណះកម្មការវត្តមុនីសាគរ ស្ថិតនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក ទេព គង្គា ប្រធានមន្ទីរធម្មការ នឹងសាសនារាជធានីភ្នំពេញ នឹងមានការអញ្ជើញចូលរួមដោយ ឧបាសក ឧបាសិកា នឹងពុទ្ធបរិស័ទ ផងដែរ។

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី នឹងភូមិបានចូលរួមក្នុងកម្មពិធីផ្សព្វផ្សាយរបៀបប្...
27/08/2026

នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី នឹងភូមិបានចូលរួមក្នុងកម្មពិធីផ្សព្វផ្សាយរបៀបប្រើប្រាស់ នឹងផ្តល់បំពង់ពន្លត់អគ្គីភ័យ របស់អង្គការ world vision Cambodia ជូនដល់បងប្អូនប្រជាពលរដ្ឋសហគមន៍ក្នុងភូមិព្រែកធំ១ ។

នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានដឹកនាំកិច្ចប្រជុំជាមួយប្រជាការពារសង្កាត់ នឹ...
26/08/2026

នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានដឹកនាំកិច្ចប្រជុំជាមួយប្រជាការពារសង្កាត់ នឹងភូមិ ប្រចាំខែសីហា ដើម្បីពង្រឹងតួនាទីភារះកិច្ចក្នុងការអនុវត្តន៍ការងារ ហើយក៏បានឧបត្ថម្ភថវិកា សម្រាប់ជាការលើកទឹកចឹត្តផងដែរ ។

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី ក្រុមប្រឹក្សាសង្កាត់ នឹងភូមិ បានយកសំបុត្រមរណះភ...
26/08/2026

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី ក្រុមប្រឹក្សាសង្កាត់ នឹងភូមិ បានយកសំបុត្រមរណះភាពទៅជូនគ្រួសារសព លោក សុក ឌឿន ដែលជាប្រជាការពារភូមិ ស្ថិតនៅភូមិព្រែកធំ១ ក្នុងនោះដែរបាននាំយកនូវ ថវិការមួយចំនួនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានចាត់អោយ លោក ម៉ុន ម...
15/08/2026

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ លោក គង់ សុខឧត្តម ចៅសង្កាត់ក្បាលកោះស្តីទី បានចាត់អោយ លោក ម៉ុន មុត សមាជិកក្រុមប្រឹក្សាសង្កាត់ ដឹកនាំប្រជាការពារ នឹងភូមិ ចុះដូរអំពូលភ្លើងផ្លូវសាធារណះដែលបានដាច់ចំនួន ១០អំពូល នៅចំណុចផ្លូវផ្សារវត្តមុនី ភូមិយកបាត្រ សង្កាត់ក្បាលកោះ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី នឹងក្រុមប្រឹក្សាសង្កាត់បានយកសំបុត្រមរណះភាពទៅជូនគ្រួសារសពនៅភ...
12/08/2026

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គង់ សុខឧត្តម ចៅសង្កាត់ស្តីទី នឹងក្រុមប្រឹក្សាសង្កាត់បានយកសំបុត្រមរណះភាពទៅជូនគ្រួសារសពនៅភូមិព្រែកធំ១ ដែលស្លាប់ដោយសារធ្វើអត្តឃាត នឹងបានយកថវិការមួយចំនួនជាការចូលរួមរំលែកទុក្ខផងដែរ។

នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦​ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ បានធ្វើវេទិការសាធារណៈ​ ស្តីពីភូមិ​ ស...
11/08/2026

នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦​ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ បានធ្វើវេទិការសាធារណៈ​ ស្តីពីភូមិ​ សង្កាត់មានសុវត្ថិភាព​ ទាំង៧ចំណុច ក្រោមអធិបតីភាព លោក​ លោក​ គង់​ សុខឧត្តម​ ចៅសង្កាត់ស្តីទី​ សង្កាត់ក្បាលកោះ​ និងមានការអញ្ជេីញចូលរួមពី​ សមាជិកក្រុមប្រឹក្សា​ ខណ្ឌច្បារអំពៅ​ តំណាងអធិការដ្ឋានខណ្ឌច្បារអំពៅ​ ក្រុមប្រឹក្សាសង្កាត់​ កម្លាំងនគរបាលប៉ុស្តិ៏ និង​ លោក​-លោក​ស្រី​​ គណ:ភូមិជ្រោយអំពិល​ និង​ប្រជាពលរដ្ឋ​​ ចូលរួមចំនួន​១០០នាក់ ស្រីចំនួន ៦៥នាក់ ។
-និងបានផ្សព្វផ្សាយជូន៖
១-/រួមគ្នាអនុវត្តពីគោលនយោបាយ ភូមិ-សង្កាត់មានសុវត្តិភាព លក្ខខណះសម្បត្តិ ទាំង ៧ យ៉ាង
២/ផលប៉ះពាល់ និង គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន
៣/គ្មានអំពើហឹង្សាលើ ស្ត្រី និងកុមារ
៤/រួមគ្នាគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព​
៥/ បានពន្យល់ណែនាំប្រជាពលរដ្ឋ ដែលមាន បងប្អូន កូនចៅដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន ឲ្យទៅរកសេវាព្យាបាល នៅមន្ទីពេទ្យរដ្ឋ ឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នក ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន ។
៦​ /​ ផ្សព្វផ្សាយ​ ​ លេីក​យោបល់​អំពី​ បញ្ហា​ធ្វើ​លូ​រំដោះ​ទឹក​​ តាម​ផ្លូវ​
៧​/ ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ និង​ ការ​ផាកពិន័យ​សំរាម​។

Address

ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Phnom Penh
121207

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ក្បាលកោះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share