ក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២

ក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២ ដើម្បីមាតុភូមិកម្ពុជាបន្តមាន សន្តិភាព និង ការអភិវឌ្ឍ

30/05/2026
កិច្ចប្រជុំប្រចាំខែ…………………លោកជំទាវ ស៊ីន កូលែរ អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ចាន់ វិចិត្រ និងឯកឧត្តម យ៉ិនទៀង ពុទ្ធិរ...
30/05/2026

កិច្ចប្រជុំប្រចាំខែ
…………………
លោកជំទាវ ស៊ីន កូលែរ អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ចាន់ វិចិត្រ និងឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ផ្សារដេប៉ូទី២ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារចុះមូលដ្ឋានខណ្ឌទួលគោក ខែឧសភា និងលើកទិសដៅបន្តការងារខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ។

ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សមាគមន៍មនុស្សចាស់ និងចលនាយុវជន សង្កាត់ផ្សារដេប៉ូទី២……………………………..ឯកឧត្តម ចាន់ វិចិត្រ សហប...
23/05/2026

ជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សមាគមន៍មនុស្សចាស់ និងចលនាយុវជន សង្កាត់ផ្សារដេប៉ូទី២
……………………………..
ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី២ រូមជាមួយ ឯកឧត្តម ជា សំអាត ឯកឧត្តម ស្រ៊ុន លឹមសុង លោក សែន មង្គល លោក សោម សម្បត្តិ អនុប្រធានក្រុមការងារ លោកស្រី ឆេង ចាន់ថន ចៅសង្កាត់ លោក ឆាង សារុន ចៅសង្កាត់រងផ្សារដេប៉ូទី២ សមាជិកសមាជិកាក្រុមការងារមូលដ្ឋាន និងក្រុមការងារចុះជួយមូលដ្ឋាន បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីគោនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ស្ថានការណ៍ក្នុងប្រទេសនាពេលបច្ចុប្បន្ន ស្ថានការណ៍អន្តជាតិ និងបញ្ហាថៃឈ្លៀនពាន ជូនដល់សមាជិកសមាជិកាសមាគមន៍មនុស្សចាស់ និង ចលនាយុវជន ចំនួនជាង ៨០ រូប នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះលេខ១៣០ ផ្លូវលេខ១៤៦ ភូមិ១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2026 ក្រុមការងារភូមិ8 រួមជាមួយក្រុមការងារមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី2 បាននាំយកថវិកា របស់ឯកឧត្តម ច...
16/05/2026

នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2026 ក្រុមការងារភូមិ8 រួមជាមួយក្រុមការងារមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី2 បាននាំយកថវិកា របស់ឯកឧត្តម ចាន់ វិចិត្រ និង ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី2 និងក្រុមការងារ ដើម្បីចុះសួរសុខទុក្ខ លោក គិម សុខឡេង អាយុ 26ឆ្នាំ ជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្នាក់នៅផ្ទះលេខ26CE1 ផ្លូវ134 ភូមិ8 ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

សមាសភាពចូលរួមមាន៖
1. លោកស្រី ជួន ចាន់ណាក់ (សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី2)
2. លោក ហួត សុខន (មេភូមិ8)
3. លោក ហ៊ូ បញ្ញា (ក្រុមការងារចុះជួយភូមិ8)

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ក្រុមការងារមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ទទួលបន្ទុក...
11/05/2026

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ក្រុមការងារមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ទទួលបន្ទុកភូមិ៤ បាននាំយកបច្ច័យរបស់ឯកឧត្តម ចាន់ វិចិត្រ និងឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សហប្រធាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ចូលរួមក្នុងកម្មវិធីបុណ្យខួបគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកោសលជូនវិញ្ញាណក្ខន្ធ ឧបាសក​ ស្រី​ ឈឿនដារ៉ា​ ជាប្រជាពលរដ្ឋនៅភូមិ៤ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមាសភាពចូលរួម
- លោក​ សៅ​ ហុឹង​ ប្រធានភូមិ៤
- លោក​ ព្រំ​ សុខរិទ្ធី​ ប្រធានក្រុមការងារភូមិ៤
-​ ​លោក​ កញ្ញា​ ជួន​ សារឹទ្ធ​ អនុប្រធានក្រុមការងារភូមិ៤
-លោក សោម​ ខេមរិទ្ធិ​ សមាជិកក្រុមការងារភូមិ៤​។

ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិ១០…………………………………………………………………………..នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ...
09/05/2026

ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋភូមិ១០
…………………………………………………………………………..
នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២ បានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២០ នាក់ នៅភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កិច្ចប្រជុំជីវភាពគណបក្សសង្កាត់ផ្សារដេប៉ូទី២ …………………………………………………….ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងាររចុះជួយមូលដ្ឋាន...
09/05/2026

កិច្ចប្រជុំជីវភាពគណបក្សសង្កាត់ផ្សារដេប៉ូទី២
…………………………………………………….
ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងាររចុះជួយមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំជីវភាពគណបក្សសង្កាត់ផ្សារដេប៉ូទី២ ប្រចាំខែឧសភា និងទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកស្រី ឆេង ចាន់ថន ចៅសង្កាត់ផ្សារដេប៉ទី២ លោកស្រី សាត់ រ៉ាន់ណា សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក លោក តន់ រ៉ាវី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី២ សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងសមាជិកសមាជិកាក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២ សរុបចំនួន ២៩នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដេប៉ូទី២ នារសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦។

កិច្ចប្រជុំ ជីវភាពគណបក្សខណ្ឌប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្មាំ២០២៦ របស់ក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក……………………………………...
09/05/2026

កិច្ចប្រជុំ ជីវភាពគណបក្សខណ្ឌប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្មាំ២០២៦ របស់ក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក
………………………………………………….
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៩ ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ផ្សារដេប៉ូទី២ បានអញ្ជើញចូលរួមលក្នុងកិច្ចប្រជុំ ជីវភាពគណបក្សខណ្ឌប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក តំណាង កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។

វេទិការសាធារណៈ ប្រចាំខែឧសភា ពីភូមិ១ ដល់ភូមិ៦..................................នៅរសៀលថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត...
04/05/2026

វេទិការសាធារណៈ ប្រចាំខែឧសភា ពីភូមិ១ ដល់ភូមិ៦..................................
នៅរសៀលថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ វិចិត្រ សហប្រធានក្រុមការងារ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី វេទិកាសាធារណៈប្រចាំខែឧសភា (ភូមិ១ ដល់ភូមិ៦) និងដោយមានការអញ្ជើញចូលរួមពី លោកស្រី ឆេង ចាន់ថន ចៅសង្កាត់ផ្សារដេប៉ូទី២ លោក ឆាង សារុន ចៅសង្កាត់រង សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ មន្រ្តីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ ក្រុមការងាចុះមូលដ្ឋានទទួលបន្ទុកពីភូមិ១ ដល់ភូមិ៦ និងប្រជាពលរដ្ឋមកពីភូមិ ១ដល់ភូមិ៦ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៥នាក់ ស្រី១៥នាក់ នៅសាលាសង្កាត់ផ្សារដេប៉ូទី២។

អង្គវេទិការបានធ្វើការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមជូនប្រជាពលរដ្ឋអំពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន។

ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជូនអង្គវេទិការ ដើម្បីពិនិត្យ និងដោះស្រាយផងដែរ មានដូចជាបញ្ហានៃការទុកដាក់សំរាម និងការបង្កសំឡេងរំខានដោយសត្វចិញ្ចឹម។

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះជួយភូមិ១១ បាននាំយកបច្ច័យបុណ្យរបស់ឯកឧត្តម ចាន់ វិចិត្រ និងឯកឧត្តម យ៉ិនទៀង ព...
28/04/2026

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះជួយភូមិ១១ បាននាំយកបច្ច័យបុណ្យរបស់ឯកឧត្តម ចាន់ វិចិត្រ និងឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ សហប្រធាន រួមជាមួយក្រុមការងារចុះមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ចំនួន ៥០០,០០០រៀល ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យខួបគំរប់ ៧ថ្ងៃ របស់ឧបាសក អ៊ឹម ប៊ុនសុង ជាប្រជាពលរដ្ឋភូមិ១១។

ជាការឆ្លើយតប ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសហប្រធាន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។
#សង្កាត់ផ្សារដេប៉ូទី២

#ក្រុមការងាររាជរដ្ឋាភិបាល

#ក្រុមការងារគ៧៨

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ក្រុមការងារចុះជួយសង្កាត់ផ្សារដេប៉ូទី២ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share