20/03/2026
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ គិតគូអំពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនី ពីសំណាក់ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC).
សហជីពដើម្បីសិទ្ធិការងារប្រចាំរោងចក្រ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាជូនដល់សមាជិក-សមាជិកា ប្រចាំខែចំនួន ២៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៦៣០,០០០ រៀល និង ១៦៥ ដុល្លារ ។
-ករណី: ឈឺ មានចំនួន ០៣ នាក់
-ករណី: រៀបអាពាហ៍ពិពាហ៍ មានចំនួន ០៤ នាក់
-ករណី: សម្រាល មានចំនួន ០៣ នាក់
-ករណ: មរណភាព មានចំនួន ០២ នាក់
-ថ្នាក់ដឹកនាំសហជីព មានចំនួន ១១ នាក់។
#សហភាពពលកម្មជាតិកម្ពុជា
#កម្ពុជា
https://www.facebook.com/share/p/1E1oMmN6vR/