ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន - NYDC

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន - NYDC

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន - NYDC The official page of National Youth Development Council (NYDC).

03/09/2026

«ការផ្តល់ឱកាសដល់យុវជនមានសក្តានុពល នឹងនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើននៅថ្ងៃអនាគត»

ឯកឧត្ដម ចឹក លឹម អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន

Via: ស៊ីស៊ីថាមស៍

ការប្រារព្ធទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP)រាជធានីភ្នំពេញ៖ ...
01/09/2026

ការប្រារព្ធទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចឹក លីម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាយុវជនអន្តរជាតិ និងខួបលើកទី២០ នៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP) ដែលព្រឹត្តិការណ៍នេះមានការគាំទ្រពីសំណាក់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ រួមមានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្ដាញយុវជន សិស្សានុសិស្ស និងយុវជនពីខេត្តរតនគិរី និងសហគមន៍ផ្សេងៗ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទសកល «បរិបទខុសគ្នា ក្តីប្រាថ្នាតែមួយ» និងមូលបទ «២០ឆ្នាំនៃសំឡេងយុវជន៖ ពីសកម្មភាពក្នុងស្រុក ទៅជាផលវិជ្ជមានកម្រិតសកល» ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការបញ្ចេញមតិ ចែករំលែកបទពិសោធន៍ ចូលរួមក្នុងកិច្ចសន្ទនា និងរួមចំណែកក្នុងការកសាងសង្គម និងអនាគតប្រទេសជាតិ ដែលមានគោលបំណងផ្ដោតសំខាន់ទៅលើ៖
- ការអបអរសាទរទិវាយុវជនអន្តរជាតិ
- ការចាក់បញ្ចាំងសាច់រឿងការងារស្ម័គ្ររបស់យុវជន
- ការលើកកម្ពស់ការទទួលស្គាល់សមិទ្ធផលនៃការងារស្ម័គ្រចិត្តរបស់យុវជននៅក្នុងក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ
- វេទិកាពិភាក្សាពីវាគ្មិនជំនាញ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមបានផ្ដល់អនុសាសន៍ល្អៗ និងជំរុញដល់យុវជនកម្ពុជាបន្តអភិវឌ្ឍចំណេះដឹង ជំនាញឌីជីថល ជំនាញទំនាក់ទំនង ការគិតវិភាគ ភាពជាអ្នកដឹកនាំ និងស្មារតីស្រឡាញ់ជាតិ ដើម្បីរួមចំណែកកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ហើយការផ្លាស់ប្តូរដ៏ធំក្នុងសង្គមជាតិ អាចចាប់ផ្តើមពីគំនិតតូចមួយ សកម្មភាពស្ម័គ្រចិត្តមួយ ឬការចូលរួមរបស់យុវជនម្នាក់នៅក្នុងសហគមន៍។

បន្ថែមពីនោះ ឯកឧត្ដមក៏បានអំពាវនាវឱ្យបន្តកិច្ចសហការល្អរវាងយុវជន ស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ចូលរួមបង្កើតបរិយាកាសមួយដែលយុវជនគ្រប់រូបមានឱកាសបញ្ចេញសំឡេង ទទួលបានឱកាស និងចូលរួមយ៉ាងពេញលេញក្នុងការកសាងអនាគតប្រទេសជាតិ។

៣០ សីហា ២០២៦ | រាជធានីភ្នំពេញ

31/08/2026

វីដេអូ៖ សិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

-ថ្នាលឌីជីថល និងបណ្ដាញសង្គមផ្លូវការ៖
https://linktr.ee/nydc.gov.kh

កម្មវិធី «វេទិកាយុវទិវា» វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦ - ការលើកកម្ពស់គំនិតផ្តួចផ្តើមយុវជននៅក្នុងនវានុវត្តន៍ចក្រា និងឌីជីថល...
31/08/2026

កម្មវិធី «វេទិកាយុវទិវា» វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦ - ការលើកកម្ពស់គំនិតផ្តួចផ្តើមយុវជននៅក្នុងនវានុវត្តន៍ចក្រា និងឌីជីថល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ សមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា (AIESEC in Cambodia) សហការជាមួយ ក្រសួងអបរំ យុវជន និងកីឡា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា UNDP Cambodia បានរៀបចំកម្មវិធី «វេទិកាយុវទិវា ២០២៦» (Youth Day Forum 2026) ក្រោមមូលបទ «ការលើកកម្ពស់គំនិតផ្តួចផ្តើមយុវជននៅក្នុងនវានុវត្តន៍ចក្រា និងឌីជីថល» ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយកយុវជន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងស្ថាប័ន ដៃគូសហការ វាគ្មិន និងយុវជនជាច្រើនរូប។

លោកជំទាវ ស្រូយ សុជាតិ បានផ្តល់អនុសាសន៍គន្លឹះចំនួន ៣ ដល់យុវជន៖
⁃ នវានុវត្តន៍ដែលមានតម្លៃ មិនមែនស្ថិតនៅត្រឹមភាពថ្មី ឬភាពទំនើបនៃផលិតផលនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាពិត និងតម្រូវការពិតរបស់ប្រជាជន សហគមន៍ និងសង្គមជាតិ។ ដូច្នេះ យុវជនគួរចាប់ផ្តើមពីការសង្កេត ឈ្វេងយល់ និងកំណត់បញ្ហាឱ្យបានច្បាស់ មុននឹងស្វែងរកដំណោះស្រាយ។
⁃ យុវជនគួរប្រើប្រាស់ បញ្ញាសប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការរៀនសូត្រ និងពង្រឹងសមត្ថភាព ប្រើបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើតការងារ និងឱកាសថ្មីៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានា និងប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកអ្វីដែលមានប្រយោជន៍ដល់សង្គម។
⁃ ការចាប់ផ្តើមមិនចាំបាច់រង់ចាំរហូតដល់មានធនធាន គ្រប់គ្រាន់ បច្ចេកវិទ្យាល្អឥតខ្ចោះ ឬមានលក្ខខណ្ឌល្អគ្រប់យ៉ាងនោះទេ។ យុវជនអាចចាប់ផ្តើមពីចំណេះដឹង ជំនាញ ឧបករណ៍ និងឱកាសដែលខ្លួនមាននៅពេលនេះ ហើយបន្តរៀន បន្តសាកល្បង បន្តកែលម្អ និងបន្តអភិវឌ្ឍខ្លួនជាប្រចាំ «ចាប់ផ្តើមតូច គិតឱ្យឆ្ងាយ និងធ្វើជាបន្តបន្ទាប់»។

បន្ថែមពីនោះលោកជំទាវបានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗយុវជន សូមកុំត្រឡប់ទៅផ្ទះជាមួយត្រឹមតែរូបថតថ្មីៗ ប៉ុន្តែគួរត្រឡប់ទៅជាមួយ សំណួរថ្មី គំនិតថ្មី ជំនាញថ្មី ទំនាក់ទំនងថ្មី និងការប្តេជ្ញាចិត្តថ្មី ក្នុងការចាប់ផ្តើមធ្វើអ្វីមួយដែលមានន័យ និងមានតម្លៃសម្រាប់ខ្លួនឯង សហគមន៍ និងប្រទេសជាតិ។ ប្រទេសជាតិមិនត្រូវការយុវជនដែលចេះត្រឹមតែមើលឃើញពីបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការយុវជនដែល ហ៊ានសួរ ហ៊ានគិត ហ៊ានសាកល្បង និងហ៊ានបង្កើតដំណោះស្រាយ។

សូមជម្រាបថា កម្មវិធីវេទិកាយុវទិវាផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់តួនាទីដ៏សំខាន់របស់យុវជន តាមរយៈការបណ្តុះបណ្តាល កិច្ចពិភាក្សា និងការប្រកួតជជែកដេញដោល ដើម្បីបង្កើនសមត្ថភាពយុវជនក្នុងការបញ្ចេញមតិ ស្វែងរកដំណោះស្រាយ និងបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងនវានុវត្តន៍ចក្រា និងបរិវត្តកម្មឌីជីថល សំដៅលើកកម្ពស់ការយល់ដឹង ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងការចូលរួមរបស់យុវជនក្នុងការឆ្លើយតបទៅនឹងបញ្ហា និងការផ្លាស់ប្តូរនានានៅក្នុងសង្គមបច្ចុប្បន្ន៕

៣០ សីហា ២០២៦ | រាជធានីភ្នំពេញ

សិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តរតនគិរីរតនគិរី៖ នាព្រឹកថ្ងៃទី...
30/08/2026

សិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តរតនគិរី

រតនគិរី៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ.) និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.យ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានយុវជន តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន បានមានប្រសាសន៍ថា ក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព និងគុណតម្លៃល្អ គឺជាកត្តាសំខាន់សម្រាប់លើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកជំទាវបានគូសបញ្ជាក់ថា យុវជននាពេលបច្ចុប្បន្ន មិនត្រឹមតែត្រូវមានចំណេះដឹងផ្នែកវិជ្ជាជីវៈ និងភាសាបរទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពង្រឹង ជំនាញឌីជីថល បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) STEM ការគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការទំនាក់ទំនង និងសហគ្រិនភាព ដើម្បីអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃទីផ្សារការងារ និងបរិបទនៃបដិវត្តឧស្សាហកម្មទី៤។

ជាមួយគ្នានេះ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនមាន ផែនការសិក្សា និងផែនការអាជីពច្បាស់លាស់ ស្វែងយល់ពីតម្រូវការទីផ្សារការងារ ស្គាល់ពីឱកាសអភិវឌ្ឍខ្លួន និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ សុវត្ថិភាព និងសីលធម៌។ ជាពិសេស ការរៀនសូត្រពេញមួយជីវិត (Lifelong Learning) នឹងជួយឱ្យយុវជនអាចបន្តអភិវឌ្ឍសមត្ថភាព និងឆ្លើយតបទៅនឹងជំនាញថ្មីៗដែលកំពុងកើតមាន។

លោកជំទាវអគ្គនាយក ក៏បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស និងសិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងចូលរួមសួរឆ្លើយជាមួយវាគ្មិន ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានជាក់ស្តែងពាក់ព័ន្ធនឹងការសិក្សា ការជ្រើសរើសជំនាញ ឱកាសការងារ និងការរៀបចំផែនការអនាគត។ ចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះ អាចក្លាយជាមូលដ្ឋានសម្រាប់យុវជនក្នុងការសម្រេចចិត្តបានកាន់តែត្រឹមត្រូវ និងមានទំនុកចិត្តលើដំណើរអប់រំ និងអាជីពរបស់ខ្លួន។

ជាចុងក្រោយ លោកជំទាវអគ្គនាយក បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ អគ្គលេខាធិការដ្ឋាន ក.ជ.យ. មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ៕

២៨ សីហា ២០២៦ | ខេត្តរតនគិរី

សិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តមណ្ឌលគិរីមណ្ឌលគិរី៖ នាព្រឹកថ្...
29/08/2026

សិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ.) បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន» នៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់យុវជនអំពីការសិក្សា ការជ្រើសរើសអាជីព និងឱកាសការងារ ក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.យ. ដោយមានការចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន និងយុវជន ព្រមទាំងភាគីពាក់ព័ន្ធ។

សិក្ខាសាលានេះបានផ្តោតលើការផ្តល់ព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងដែលអាចជួយឱ្យយុវជនយល់កាន់តែច្បាស់អំពីសមត្ថភាពរបស់ខ្លួន ចំណង់ចំណូលចិត្ត និងជម្រើសសិក្សា ព្រមទាំងទំនាក់ទំនងរវាងជំនាញដែលខ្លួនមាន ជាមួយនឹងតម្រូវការនៃទីផ្សារការងារ។ ក្នុងបរិបទឆ្នាំ២០២៦ ដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតកំពុងមានឥទ្ធិពលកាន់តែខ្លាំងលើការសិក្សា និងពិភពការងារ យុវជនត្រូវការមិនត្រឹមតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពរៀនសូត្រជាបន្តបន្ទាប់ ចេះប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ មានការគិតវិភាគ ការដោះស្រាយបញ្ហា ការទំនាក់ទំនង និងការសម្របខ្លួនទៅនឹងបរិយាកាសការងារដែលកំពុងផ្លាស់ប្តូរ។

ជាមួយគ្នានេះ ការប្រឹក្សាអាជីព និងការទទួលបានព័ត៌មានត្រឹមត្រូវ គឺជាមូលដ្ឋានសំខាន់សម្រាប់ជួយយុវជនធ្វើសេចក្តីសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។ តាមរយៈការចែករំលែកក្នុងសិក្ខាសាលា យុវជនអាចស្វែងយល់ពីផ្លូវសិក្សា ឱកាសអភិវឌ្ឍជំនាញ ការត្រៀមខ្លួនសម្រាប់ការងារ និងលទ្ធភាពបង្កើតឱកាសសម្រាប់ខ្លួនឯងនាពេលអនាគត។

លើសពីនេះ សិក្ខាសាលាក៏ជាវេទិកាមួយសម្រាប់ជំរុញឱ្យយុវជនចូលរួមស្វែងរកព័ត៌មានដោយខ្លួនឯង ប្រើប្រាស់ប្រភពព័ត៌មានដែលមានភាពជឿទុកចិត្ត និងទទួលបានការណែនាំពីអ្នកជំនាញ ដើម្បីកាត់បន្ថយការសម្រេចចិត្តខុសក្នុងការជ្រើសរើសមុខជំនាញ និងអាជីព។

លោកជំទាវអគ្គលេខាធិការ ក.ជ.យ. បានបន្តលើកទឹកចិត្តឱ្យយុវជនយកចំណេះដឹង និងព័ត៌មានដែលទទួលបានពីសិក្ខាសាលាទៅអនុវត្តក្នុងការរៀបចំផែនការសិក្សា ផែនការអាជីព និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ ជាពិសេស យុវជនគួរតែបន្តស្វែងយល់ពីជំនាញថ្មីៗ និងឱកាសការងារដែលកំពុងកើតមានក្នុងសេដ្ឋកិច្ចឌីជីថល។

សកម្មភាពនេះក៏ជាផ្នែកមួយនៃការចូលរួមបង្កើតបរិយាកាសគាំទ្រដល់យុវជន ឱ្យអាចទទួលបានព័ត៌មានដែលមានគុណភាព និងសេវាប្រឹក្សាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

២៧ សីហា ២០២៦ | ខេត្តមណ្ឌលគិរី

https://linktr.ee/dgy.moeys.gov.kh

លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នឹងអញ្ជើញជាអធិបតីក្ន...
25/08/2026

លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិកាយុវទិវា ២០២៦ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅ FACTORY Phnom Penh។

នៅក្នុងឱកាសនេះផងដែរ លោកជំទាវនឹងអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្រោមប្រធានបទ «ការលើកកម្ពស់គំនិតផ្តួចផ្តើមយុវជននៅក្នុងនវានុវត្តន៍ចក្រា និងឌីជីថល» ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា។

🗓️ កាលបរិច្ឆេទ: ៣០ សីហា ២០២៦
⏰ ចាប់ពីម៉ោង: ៨:០០ព្រឹក – ៦:០០ល្ងាច
🏛️ ទីតាំង: Factory Phnom Penh

Register now: 📌 https://forms.gle/q9KpsA3qc4UkYiBaA

អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី២៧ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥) «ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម...
29/12/2025

អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» លើកទី២៧ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥)

«ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

«ទិវាសន្តិភាពនៅកម្ពុជា» ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ។

«ទិវាសន្តិភាពនៅកម្ពុជា» ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព៕

ប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា- ថ្នាលឌីជីថល និងបណ្ដ...
17/12/2025

ប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

- ថ្នាលឌីជីថល និងបណ្ដាញ​សង្គម​ផ្លូវការ​យុវជន​៖
https://lnk.bio/dgy.moeys.gov.kh

13/12/2025

សារពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន សូមគោរពផ្ញើរជូនចំពោះ បងៗ ពូ​ៗ វីរៈ​កងទ័ព​ដ៏អង់អាចក្លាហាន🙏

Address

Administration Building (5 Floor), Ministry Of Education, Youth And Sport, Street 380 BKK1
Phnom Penh
121301

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

+85512960023

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន - NYDC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន - NYDC:

Shortcuts

Share