Fire Police Cambo

Fire Police Cambo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fire Police Cambo, Government Organization, Phnom Penh.

បងប្អូនដែលមានបំណងចង់ចូលបម្រេីការងារជាក្រុមស្ម័គ្រចិត្តផ្នែកសង្គ្រោះ​ និងផ្នែកពន្លត់អគ្គិភ័យ​ នៅការិយាល័យនគរបាលបង្ការពន្ល...
03/04/2026

បងប្អូនដែលមានបំណងចង់ចូលបម្រេីការងារជាក្រុមស្ម័គ្រចិត្តផ្នែកសង្គ្រោះ​ និងផ្នែកពន្លត់អគ្គិភ័យ​ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​។

ព័ត៌មានលម្អិតសូមទាក់ទងតាមប្រអប់សារ🚒🧑‍🚒

រោងចក្រទឹកកក​ លី​ ឆង​ មួយកន្លែង​ ត្រូវបានលេចធ្លាុយហ្គាស់អាម៉ូញាក់ទឹកកកអនាម័យ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ន...
23/03/2026

រោងចក្រទឹកកក​ លី​ ឆង​ មួយកន្លែង​ ត្រូវបានលេចធ្លាុយហ្គាស់អាម៉ូញាក់ទឹកកកអនាម័យ​ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់​ ថ្ងៃទី២​២​ខែមីនា​ ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូតិ៍លេខ៤១៩ ផ្លូវ៩០៧​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រេីប្រាស់ទឹក​អស់០៦ឡាន​ ស្មេីរនឹង៣៦ម៉ែត្រគូប​​ និងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកគីឡូម៉ែត្រលេខ៦​ សម្តេចឪសម្តេចម៉ែ។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ ជាប្រភេទ​ អគារថ្មបេតុងប្រក់ស័ង្កសី​ ទំហំ​ (៥០ម៉ែត្រ​ x ៥០ម៉ែត្រ) លេចធ្លាយហ្គាស់បណ្តាលឲ្យប៉ះពាល់ប្រជាពលរដ្ឋមួយចំនួន​ ហេីយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១០និង១៥នាទីយប់នាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការស្រាវជ្រាវរកឃេីញថា​ បណ្តាលមកពីការលេចធ្លាុយហ្គាស់អាម៉ូញ៉ាកទឹកកកអនាម័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡេីយ។

ដើម្បីចូលក្នុងគ្រុប Telegram ផ្លូវការរបស់ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តាមរយៈ https://t.me/policefirephnompenh

23/02/2026

នេះជាសកម្មភាពសង្គ្រោះមនុស្សចេញពីក្នុងផ្ទះដែលកំពុងឆាបឆេះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយក្រុមការងារពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ក្នុងការសង្រ្គោះមនុស្សជាប់គាំងក្នុងផ្ទះដែលកំពុងឆាបឆេះនេះ។

ដោយក្នុងនោះ​ យើងខ្ញុំ​ និងក្រុមការងារទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ​ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព ដែលបានជួបឧបទ្ទវហេតុអគ្គិភ័យឆេះផ្ទះ ពួកយើងបានខិតខំជួយសង្រ្គោះអស់ពីសមត្ថភាពហើយ🙏🙏🙏

ករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

Admin សុំបង្ហាញមុខថ្នាក់ដឹកនាំការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពួកគាត...
26/10/2025

Admin សុំបង្ហាញមុខថ្នាក់ដឹកនាំការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពួកគាត់នេះហើយ ដែលតែងតែសង្គ្រោះប្រជាពលរដ្ឋទូរទាំងរាជធានីភ្នំពេញ សូមគោរពនឹងថ្លែងអំណអរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់គ្នា🙏🙏🙏

អរគុណសម្រាប់ការលះបង់ជីវិតចូលទៅសង្គ្រោះមនុស្សចេញពីភ្លើងយប់មិញដែលកំពុងតែឆាបឆេះ🔥🕊️ ហើយក៏ចូលរួមសោកស្តាយដល់ម្ចាស់ផ្ទះ 😔😭 អរគុ...
26/10/2025

អរគុណសម្រាប់ការលះបង់ជីវិតចូលទៅសង្គ្រោះមនុស្សចេញពីភ្លើងយប់មិញដែលកំពុងតែឆាបឆេះ🔥🕊️ ហើយក៏ចូលរួមសោកស្តាយដល់ម្ចាស់ផ្ទះ 😔😭 អរគុណដល់មន្ត្រីអគ្គិភ័យ របស់ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ❤️♥️🙏
អរគុណសម្រាប់ការលះបង់ដ៏ធំធេងមួយនេះ♥️🚒

12/08/2025

វិរៈនារីក្លាហានរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះ គ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០

23/06/2025

🔥ពិតជាគួរឲ្យខ្លាច! ធ្វេសប្រហែសមួយភ្លែត ឧស្ម័នអាចឆក់យកជីវិតអ្នកបាន ត្រឹមរយៈពេល2នាទីប៉ុណ្ណោះ! ពួកគេសំណាងណាស់ដែលទ្វារ និងបង្អួចទាំងអស់បានបើកចំហរ ដែលអាចឲ្យឧស្ម័នជាច្រើនបានហូរចេញទៅខាងក្រៅ មិនដូចនេះទេ​! មិនហ៊ានស្រមៃសោះឡើយថានឹងមានអ្វីកើតឡើង🔥 សូមទស្សនាVideo អោយដល់ចប់។
សូមស្រ្តីមេផ្ទះទាំងអស់បង្កើនការប្រុងប្រយត្ន័🙏

នាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរ...
11/06/2025

នាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។ 👍👍👍🇰🇭🇰🇭🇰🇭

11/05/2025

ក្រុមពន្លត់អគ្គីភ័យត្រូវបានអគាររលំសង្កត់ពីលើ

នៅសល់ពេលតែ​ 62ថ្ងៃទៀត​ ជួបគ្នានៅសង្រ្កាន្ត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​នៅ​រាជធានី​ភ្នំពេញ
11/02/2025

នៅសល់ពេលតែ​ 62ថ្ងៃទៀត​ ជួបគ្នានៅសង្រ្កាន្ត​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​នៅ​រាជធានី​ភ្នំពេញ

Address

Phnom Penh

Telephone

+85568211535

Website

Alerts

Be the first to know and let us send you an email when Fire Police Cambo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share