14/08/2026
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉េាង ២២និង២០នាទី
កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព បានទទួលជនសង្ស័យចំនួន ០១នាក់
➡️ ករណី ៖ អំពើលួច ( ម៉ូតូ ០១គ្រឿង ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
➡️ នៅចំណុចសួនច្បារមិត្តភាព ផ្លូវ១៦៩ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
១. ជនសង្ស័យឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១៥ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
➡️ ធ្លាប់ជាប់ពន្ធនាគារចំនួន ០១លើក នៅពន្ធនាគារម១ រយះពេល ២ឆ្នាំ៦ខែ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីឆ្នាំ២០១៩ ចេញមកវិញ ឆ្នាំ២០២១ ។
➡️ ធ្លាប់ជាប់មណ្ឌលបន្សាប់គ្រឿងញៀនកណ្តាលស្ទឹង រយះពេល ៦ខែ កាលពីឆ្នាំ២០២៣
➡️ ក្រោយឃាត់ខ្លួនតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល(វិជ្ជមាន) និងគ្រូពេទ្យបានធ្វើតេស្តជំងឺកូវិត១៩ លទ្ធផល(អវិជ្ជមាន)
➡️ វត្ថុតាងនិងសំភារះចាប់យកពីជនសង្ស័យមានដូចជា៖
១. ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1P-9782 (ជារបស់ជនរងគ្រោះ)
២. ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅលាយស្វាយលាយខៀវ ស៊ីមលេខ
៣. កាំបិតឡាម ពណ៌ទឹកក្រូច ចំនួន០១
៤. ដង្កាប់ចុងស្រួច ដងពណ៌លឿងលាយខ្មៅ ចំនួន ០១
៥. សោរលេខ៦ ចំនួន ០១
៦. សោរលេខ១០ ចំនួន ០១
៧. សោរខ្សៀរលេខ៨ ចំនួន ០១
៨. ដែកសំប៉ែតចុងស្រួច ចំនួន ០១
៩. ស្លាកលេខម៉ូតូ ភ្នំពេញ 1FZ-0584
១០. មួកពណ៌ខ្មៅចំនួន ០១ (ជារបស់ជនសង្ស័យ)
១១ . អត្តសញ្ញាណបណ្ណ័សញ្ជាតិ ០១សន្លឹក
➡️ ចំពោះសម្ភារះរបស់ជនរងគ្រោះសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
➡️ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ទ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាក់ ការតាមនីតិវិធីច្បាប់។