FMIS Cambodia

FMIS Cambodia FMIS = Financial Management Information System
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប្រព័ន្ធ FMIS គឺជាប្រព័ន្ធមួយដែលធ្វើទំនើបកម្ម និងសមាហរណកម្មស្វ័យប្រវត្តិកម្មនូវដំណើរការការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលនឹងផ្ដល់សារប្រយោជន៍ចំពោះភាគីពាក់ព័ន្ធរួមមានក្រសួង-ស្ថាប័នក្រោមរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីហិរញ្ញវត្ថុ និងថវិកា ព្រមទាំងប្រជាជាតិកម្ពុជាទាំងមូល។

ប្រព័ន្ធនឹងធានាតាមដាន និងត្រួតពិនិត្យសមតុល្យ និងចលនាថវិកា ដើម្បីឱ្យក្រសួង-ស្ថាប័ន ដឹងអំពីរាល់ចំណូល-ច

ំណាយរបស់ខ្លួន មិនឱ្យមានការចំណាយលើសពិដានថវិកា ក៏ដូចជាពន្លឿនរាល់ប្រតិបត្តិការហិរញ្ញវត្ថុនានាទាំងផ្នែកនីតិវិធី និងបច្ចេកទេស ក្នុងសាមីក្រសួង ក៏ដូចជាអន្តរក្រសួង។

លើសពីនេះមន្ត្រីប្រើប្រាស់ប្រព័ន្ធនឹងទទួលបាននូវបទពិសោធន៍ការងារថ្មី ដែលផ្ដល់ភាពងាយស្រួល និងទំនើបជាងមុន ដោយសាររាល់ប្រតិបត្តិការណ៍ហិរញ្ញវត្ថុនានា នឹងត្រូវធ្វើឡើងជាកញ្ចប់ក្នុងប្រព័ន្ធតែមួយប៉ុណ្ណោះ ដោយកាត់បន្ថយការធ្វើការងារបញ្ចូលទិន្នន័យ និងការផ្ទៀងផ្ទាត់មិនចាំបាច់ ដែលចំណាយពេលវេលា និងកម្លាំងពលកម្មច្រើន។

ដោយឡែក សម្រាប់សាធារណជន ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល នឹងទទួលផលប្រយោជន៍ដោយប្រយោល ដោយហេតុថាប្រព័ន្ធនឹងធ្វើឱ្យមានតម្លាភាពហិរញ្ញវត្ថុ ដែលសម្រួលដល់ការអនុវត្តសវនកម្មផ្ទៃក្នុង ទប់ស្កាត់អំពើពុករលួយ ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី២ និង កំណត់ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៣————-លោក ង៉ែត គឹមស្រាង ប្រធាននា...
04/06/2026

កិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី២ និង កំណត់ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៣
————-
លោក ង៉ែត គឹមស្រាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីក្រោមឱវាទ ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការអនុវត្តគម្រោង FMIS ក្នុងត្រីមាសទី២ ពិភាក្សាបញ្ហាប្រឈម និង កំណត់ទិសដៅការងារសម្រាប់ត្រីមាសទី៣ ។

កិច្ចប្រជុំបានផ្តោតលើការបន្តពង្រឹងប្រព័ន្ធ FMIS ការគាំទ្របច្ចេកទេស ការពង្រឹងសុវត្ថិភាពទិន្នន័យ និង ការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និង គាំទ្រដល់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/meeting-to-review-second-quarter-performance-and-set-directions-for-the-third-quarter-of-the-information-technology-research-and-development-department



—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS
📲 Website: fmis.gov.kh
📲 YouTube: youtube.com/
📲 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

ឱកាសការងារ !📇លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវការជ្រើសរើស អ្នកបើកបររថយន្ដ ចំនួន ១រូប ដើម្បីបើកបររថយន្ដ...
04/06/2026

ឱកាសការងារ !

📇លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវការជ្រើសរើស អ្នកបើកបររថយន្ដ ចំនួន ១រូប ដើម្បីបើកបររថយន្ដជូនក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

✍️បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និង ឯកសារភ្ជាប់នានា ទៅកាន់តេលេក្រាម 088 555 6975 ឬ ស្គែន QR code ដែលភ្ជាប់ជូន ឬ ដាក់ពាក្យផ្ទាល់នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគារ គ ជាន់ទី ៦ អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរៀងរាល់ម៉ោងធ្វើការ ។

⏱ឈប់ទទួលពាក្យត្រឹមថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦ ។

📣សូមចូលរួមអាន និង ឆ្លើយសំណួរងាយៗ ដើម្បីមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគ...
01/06/2026

📣សូមចូលរួមអាន និង ឆ្លើយសំណួរងាយៗ ដើម្បីមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមទាំងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅប្រទេសកម្ពុជា ។

🖥អានព្រឹត្តិបត្រព័ត៌មាន នៅទីនេះ៖ https://t.me/FMIS_CAMBODIANEWS/3577?single

🗓សូមផ្ញើចម្លើយរបស់លោកអ្នកដោយភ្ជាប់មកជាមួយ ឈ្មោះ លេខទូរសព្ទទំនាក់ទំនង និង អង្គភាពបំពេញការងារ មកកាន់អាសយដ្ឋានអ៊ីម៉ែល ៖ [email protected] ឱ្យបានមុនថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ។

សូមជម្រាបជូនថា ឈ្មោះលោកអ្នកដែលឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើព្រឹត្តិបត្រព័ត៌មានគម្រោង FMIS លេខ ០៤៧ ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមអរគុណសម្រាប់ការចូលរួម !

អបអរសាទរទិវាខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ  ១ មិថុនាក្រោមប្រធានបទ “សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការគោរព និង កិច្ចគាំពារសិ...
01/06/2026

អបអរសាទរទិវាខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា

ក្រោមប្រធានបទ “សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការគោរព និង កិច្ចគាំពារសិទ្ធិកុមារ ”

១ មិថុនា ១៩៤៩ - ១ មិថុនា ២០២៦

អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២៤
31/05/2026

អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់
៣១ ឧសភា ២០២៤

🎉🎉 សូមចូលរួមអបអរសាទរអ្នកដែលឆ្លើយសំណួរបានត្រឹមត្រូវ និង ទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតពីលេខាធិការដ្ឋានក្រុមការងារគ្...
30/05/2026

🎉🎉 សូមចូលរួមអបអរសាទរអ្នកដែលឆ្លើយសំណួរបានត្រឹមត្រូវ និង ទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការចូលរួមឆ្លើយសំណួរនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ ០៤៥ ។

➡️សម្រាប់អ្នកឈ្នះ សូមចែករំលែកផុសនេះ និង សូមទាក់ទងមកកាន់ក្រុមការងារ FMIS តាមរយៈលេខទូរសព្ទ ០៩៣ ៣៨ ០០ ៦៨ ឬ តាមរយៈអ៊ីម៉ែល [email protected] ដើម្បីទទួលបានព័ត៌មានលម្អិតពីការទទួលរង្វាន់ !

✍️ កុំភ្លេចចូលរួមអាន និង ឆ្លើយសំណួរនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខបន្ទាប់, អ្នកឈ្នះបន្ទាប់អាចជារូបអ្នក !

—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS
📲 Website: fmis.gov.kh
📲 YouTube: youtube.com/
📲 Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

29/05/2026

ការអនុវត្ត FMIS នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព

🚨កម្មវិធី ៣ ដែលអាចបំផ្លាញទូរសព្ទ Android របស់អ្នក1️⃣ កម្មវិធីសម្អាតទូរសព្ទ (Phone Cleaner Apps) ជាកម្មវិធីដែលអះអាងថានឹងជ...
29/05/2026

🚨កម្មវិធី ៣ ដែលអាចបំផ្លាញទូរសព្ទ Android របស់អ្នក

1️⃣ កម្មវិធីសម្អាតទូរសព្ទ (Phone Cleaner Apps) ជាកម្មវិធីដែលអះអាងថានឹងជួយសម្អាតឯកសារឥតប្រយោជន៍ និង បង្កើនល្បឿនទូរសព្ទ ប៉ុន្តែផ្ទុយទៅវិញបែរជាបង្កហានិភ័យ ដូចជា៖
❗️ការបង្ហាញការផ្សាយពាណិជ្ជកម្ម (Spam Ads) ដែលមិនស្របតាមស្តង់ដា
❗️អស់ថាមពលថ្មលឿន (Battery Drain)
❗️ការលួចព័ត៌មានឯកជនភាព

2️⃣ កម្មវិធីបង្កើន RAM (RAM Booster Apps)
ការធ្វើឱ្យទូរស័ព្ទអ្នកដំណើរការលឿនជាងមុន ប៉ុន្តែមានហានិភ័យ៖
❗️​ឆាប់អស់ថ្ម និង ទិន្នន័យ (Battery and Data Consumption)

3️⃣ កម្មវិធីសម្រាប់ទាញយកវីដេអូពី YouTube ឬ បណ្តាញសង្គមផ្សេងទៀត (YouTube/Social Media Video Downloader)
❗️ការគ្មានសុវត្ថិភាព
❗️ការបំពានច្បាប់រក្សាសិទ្ធិ
❗️ការឆ្លងមេរោគ

⚙️ដើម្បីការពារសុវត្ថិភាពទូរសព្ទរបស់អ្នក សូម អ្នកដំឡើងតែកម្មវិធីដែលត្រូវបានផ្ទៀងផ្ទាត់ដោយ Google Play Store 📱និង ពិនិត្យមើលការវាយតម្លៃ និង ចំនួនអ្នកប្រើប្រាស់មុននឹងធ្វើការដំឡើង ។

📖ព្រឹត្តិបត្រព័ត៌មានលេខ ០៤៦ !—————FMIS បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើតម្លាភាព ប្រសិទ្ធភា...
26/05/2026

📖ព្រឹត្តិបត្រព័ត៌មានលេខ ០៤៦ !
—————
FMIS បន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតលើតម្លាភាព ប្រសិទ្ធភាព និង ការផ្តល់សេវាសាធារណៈឱ្យកាន់តែលឿន និង មានគុណភាពខ្ពស់ ។

📑សូមអានព័ត៌មានលម្អិតក្នុង ព្រឹត្តិបត្រព័ត៌មាន លេខថ្មីនេះ 👇
https://fmis.gov.kh/services/newsletter-no-046



—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
🖥 Website: fmis.gov.kh
📱YouTube: youtube.com/
📱Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

ក្រុមការងារ FMIS បន្តពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្ថិរភាព សុវត្ថិភាព និង ប្រសិទ្ធភាពក...
26/05/2026

ក្រុមការងារ FMIS បន្តពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ស្ថិរភាព សុវត្ថិភាព និង ប្រសិទ្ធភាពការងារឌីជីថល
----
ក្រុមការងារ FMIS បានបន្តបេសកកម្មចុះត្រួតពិនិត្យ ថែទាំ និង ពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត និង រដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៦ ។

បេសកកម្មនេះ បានផ្តោតលើការពង្រឹងសេវាអ៊ីនធឺណិត ការធ្វើបច្ចុប្បន្នភាព FMIS-Email និង កម្មវិធីសុវត្ថិភាព ព្រមទាំងការកែលម្អប្រព័ន្ធបច្ចេកទេស ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។

តាមរយៈសកម្មភាពនេះ FMIS ត្រូវបានពង្រឹងឱ្យកាន់តែមានភាពជឿជាក់ កាត់បន្ថយហានិភ័យបច្ចេកវិទ្យា និង គាំទ្រការអនុវត្តការងារឌីជីថលនៅគ្រប់ការដ្ឋាន ។ ជាមួយគ្នានេះ ក៏បានជួយបង្កើនសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធ និង ដោះស្រាយបញ្ហាបច្ចេកទេសបានកាន់តែប្រសើរ ។

អត្ថបទទាំងស្រុង៖ https://fmis.gov.kh/fmis-team-continues-strengthening-information-technology-systems-nationwide-to-enhance-stability-security-and-digital-work-efficiency

👉 ពង្រឹងប្រព័ន្ធ • ការពារទិន្នន័យ • លើកកម្ពស់ប្រសិទ្ធភាព


—————
🔔 ទទួលព័ត៌មានថ្មីៗពី FMIS:
📱 Facebook: FMIS Cambodia
🖥 Website: fmis.gov.kh
📱YouTube: youtube.com/
📱Telegram: t.me/FMIS_CAMBODIANEWS
🆘 ជំនួយគាំទ្រ: t.me/PKTheHelper

Address

Phnom Penh

Alerts

Be the first to know and let us send you an email when FMIS Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FMIS Cambodia:

Share