ECCD Cambodia

ECCD Cambodia This page create to share NEWS from ECCD Cambodia only.

កម្មវិធីពិធីបើកវគ្គបំប៉ន់ស្ដីពី កម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សា=======ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី ...
02/09/2026

កម្មវិធីពិធីបើកវគ្គបំប៉ន់ស្ដីពី កម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សា
=======
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋាអប់រំកុមារតូច និងលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកុមារតូច បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន់ស្ដីពីកម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២-៦ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានសមាសភាពចូលរួមសរុបចំនួន ១៩៣នាក់ ស្រី ១១៦នាក់។ វគ្គបំប៉ននេះ ប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP)។

ក្រុមការងារជំនាញនៃនាយកដ្ឋានអប់រំកុមារតូច សហការរៀបចំកញ្ចប់សម្ភារៈបណ្តុះបណ្តាលកម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១នៃសាលាបឋមសិ...
31/08/2026

ក្រុមការងារជំនាញនៃនាយកដ្ឋានអប់រំកុមារតូច សហការរៀបចំកញ្ចប់សម្ភារៈបណ្តុះបណ្តាលកម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១នៃសាលាបឋមសិក្សា(៨សប្តាហ៏) នៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី ពីថ្ងៃទី០២-០៦ ខែញ្ញា ឆ្នាំ២០២៦។

សិក្ខាសាលាតម្រង់ទិសគណៈគ្រប់គ្រងសាលារៀន ស្ដីពី កម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សា=======ក្រចេះ៖ ថ្ងៃព្រហស្...
27/08/2026

សិក្ខាសាលាតម្រង់ទិសគណៈគ្រប់គ្រងសាលារៀន ស្ដីពី កម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សា
=======
ក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋាអប់រំកុមារតូច បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសគណៈគ្រប់គ្រងសាលារៀន ស្ដីពីកម្មវិធីត្រៀមកុមារចូលរៀនថ្នាក់ទី១ នៃសាលាបឋមសិក្សា ដែលបានប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដែលមានសសមាសភាពចូលរួមជាគណៈជាថ្នាក់ដឹកនាំមន្ទីរ អ្នកទទួលបន្ទុកការងារអប់រំកុមារតូចនៃមន្ទីរ និងស្រុក គណៈគ្រប់គ្រងសាលារៀន និងក្រុមប្រឹក្សាឃុំសង្កាត់ ពាក់ព័ន្ធ នៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ សរុបរួមចំនួន ១៥៣នាក់។
សិក្ខាសាលានេះ ប្រើប្រាស់ថវិកាគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP).

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦  លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រ...
25/08/2026

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោក Jaekun Rho នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការឈរុអ៊ូសានសម្រាប់កុមារ ( ChorogUsan for children) លោកបណ្ឌិត Jin Ho LIM ប្រធានមជ្ឍមណ្ឌលភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE Center) និងសហការីនៃសាធារណៈរដ្ឋកូរ៉េ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកបណ្ឌិត Jin Ho LIM បានថ្លែងអំណរគុណលោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតឱ្យប្រតិភូមានឱកាសបានជួបពិភាក្សាការងារ និងសម្តែងការកោតសរសើរចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃសេវាអប់រំកុមារតូចក្រោមភាពជាអ្នកដឹកនាំរបស់លោកជំទាវបណ្ឌិត លើសពីនេះកម្ពុជាក៏បាននាំយកបទពិសោធការអប់រំកុមារតូចចែករំលែកក្នុងកម្រិតតំបន់និងពិភពលោកផងដែរ។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណលោកបណ្ឌិតប្រធានលេខាធិការដ្ឋាន GPE និងលោកប្រធានអង្គការ ChorogUsan ដែលបានរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងអនុវត្តគម្រោងនានាកន្លង និងបន្តប្តេជ្ញាចិត្តសិក្សាឱកាសគាំទ្រការលើកកម្ពស់ការអប់រំកុមារតូចនៅកម្ពុជា។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន លើកឡើងពីផលជៈដែលមិនអាចខ្វះបានពីការអប់រំកុមារតូចចំពោះលទ្ធផលវាយតម្លៃសមត្ថភាពកុមារបឋមសិក្សាកម្រិតតំបន់(SEA-PLM)នៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ចំពោះពិន្ទុកុមារទទួលបានការរៀនសូត្រពីកម្រិតមត្តេយ្យសិក្សា ទទួលបានពិន្ទុខ្ពស់ជាងកុមារដែលមិនបានរៀនសូត្រពីកម្រិតមត្តេយ្យសិក្សា។ លោកជំទាវបណ្ឌិត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះមជ្ឍមណ្ឌលភាពជាដៃគូសកលសម្រាប់ការអប់រំ(GPE Center) និងអង្គការ ChorogUsan បានបន្តរៀបចំគម្រោងដើម្បីលើកកម្ពស់ការអប់រំកុមារតូច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពជា ឆ្លើយតបនៃកាបង្កើនលទ្ធភាពកុមារតូចទទួលបានសេវាអប់រំ និងតម្រូវការគុណភាពរបស់កុមារបន្តការសិក្សាប្រកបដោយគុណភាពនៅកម្រិតបឋមសិក្សា។

សេចក្តីជូនដំណឹង ស្តីអំពីក្រសួងអប់រំ យុវជន និងកីឡាសូមអាន​ព័ត៌មាន​លម្អិត​ និងតាមតំណរលីងសម្រាប់ចូលរួមខាងក្រោមនេះ 👉 https://...
25/08/2026

សេចក្តីជូនដំណឹង ស្តីអំពីក្រសួងអប់រំ យុវជន និងកីឡា

សូមអាន​ព័ត៌មាន​លម្អិត​ និងតាមតំណរលីងសម្រាប់ចូលរួមខាងក្រោមនេះ
👉 https://nokorthomdaily.com.kh/archives/288157

សេចក្តីជូនដំណឹង ស្តីអំពីក្រសួងអប់រំ យុវជន និងកីឡាសូមអាន​ព័ត៌មាន​លម្អិត​ និងតាមតំណរលីងសម្រាប់ចូលរួមខាងក្រោមនេះ 👉https://n...
25/08/2026

សេចក្តីជូនដំណឹង ស្តីអំពីក្រសួងអប់រំ យុវជន និងកីឡា

សូមអាន​ព័ត៌មាន​លម្អិត​ និងតាមតំណរលីងសម្រាប់ចូលរួមខាងក្រោមនេះ
👉https://nokorthomdaily.com.kh/archives/287383

នាំយកអំណោយសម្លៀកបំពាក់ ពីសម្បុរសជន មកជូនកុមារនៅសាលាបឋមសិក្សាទាំង ៦ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម========ព្...
22/08/2026

នាំយកអំណោយសម្លៀកបំពាក់ ពីសម្បុរសជន មកជូនកុមារនៅសាលាបឋមសិក្សាទាំង ៦ ក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម
========
ព្រែកក្របៅ៖ ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ​ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ឯកឧត្តម ឈូន ប៊ុនឈឿន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច និងសហការី បាននាំយកអំណោយជាសម្លៀកបំពាក់ ដែលទទួលបានពី អង្គការ CHOROGUSAN FOR CHILDREN ទៅជូនសាលាបឋមសិក្សាទាំង ៦ ក្នុងឃុំព្រែកក្របៅ រួមមាន៖
១.សាលាបឋមសិក្សាអណ្ដូងតាអុង
២.សាលាបឋមសិក្សាអណ្ដូងដៃ
៣.សាលាបឋមសិក្សាពាមក្នុង
៤.សាលាបឋមសិក្សាពោធិ៍សាលា
៥.សាលាបឋមសិក្សាព្រែកក្របៅ
៦.សាលាបឋមសិក្សាចំការឪឡឹក
ដោយក្នុងមួយសាលាទទួលបាន ខោ ២កេះ ស្មើនឹង ៣៣០ខោ និងអាវ ១កេះ ស្មើនិង ៨០អាវ
សរុបរួម ខោចំនួន ២ ០០០ខោ និងអាវ ចំនួន ៥០០អាវ។

ពិធី​ក្រុងពាលីបេីកការដ្ឋានសាងសង់អគារទារកដ្ឋានចំនួន​ ២៣​កន្លែង និង​ អាគារមត្តេយ្យសិក្សាចំនួន​ ១៣​កន្លែង តាមរយៈគម្រោងកែលម្...
19/08/2026

ពិធី​ក្រុងពាលីបេីកការដ្ឋានសាងសង់អគារទារកដ្ឋានចំនួន​ ២៣​កន្លែង និង​ អាគារមត្តេយ្យសិក្សាចំនួន​ ១៣​កន្លែង តាមរយៈគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន(BEIP) ផ្តោតសំខាន់ និងមានគោលបំណង៖
- ផ្តល់សេវាថែទាំ គាំពារ និងអប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារតូចគ្រប់រូប សំដៅរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស។
- ផ្តល់ឱកាស និងលើកកម្ពស់កុមារដែលមានអាយុចាប់ពី ០ឆ្នាំ ដល់ក្រោម ៦ឆ្នាំ ទទួលបានសេវាគាំពារ និងអភិវឌ្ឍសមត្ថភាពពេញលេញ ជា​ពិសេស​កុមារ​តូច​ងាយ​រងគ្រោះ​ និង​ក្រខ្សត់​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដើម្បីចូលរៀនឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។

19/08/2026

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85517414678

Alerts

Be the first to know and let us send you an email when ECCD Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ECCD Cambodia:

Shortcuts

Share