05/12/2025
បើអ្នកព្យាយាមឱបក្រសោបគ្រប់យ៉ាង អ្នកនឹង៖
-គ្មានកម្លាំងគ្រប់គ្រាន់
-មានតែសម្ពាធមកជាមួយ
-មានតែបញ្ហាស្មុគស្មាញកើតឡើង ហើយអ្នកនឹង «ហត់»។
មិនបាច់ព្យាយាមឱបគ្រប់យ៉ាងពេកទេ មានរឿងខ្លះត្រូវ៖
-ដោះលែងរឿងណា ដែលមិនអាចយកទៅជាមួយបាន
-ទម្លាក់ចោលរបស់ណា ដែលធ្ងន់ខ្លាំង
-បោះចោលរបស់ណា ដែលគ្មានប្រយោជន៍
-ចាកចេញពីកន្លែងណា ដែលធ្វើឱ្យអ្នកឈឺ
អ្នកមិនមែនទេវតា ឬជាម៉ាស៊ីនទេ អ្នកជាមនុស្សធម្មតា ដូចនេះរស់ជាមនុស្សធម្មតាទៅ មិនបាច់ទូលរែកគ្រប់បែបយ៉ាងម្នាក់ឯងបែបហ្នឹងឡើយ។