រដ្ឋបាលសង្កាត់បាក់ខែង

រដ្ឋបាលសង្កាត់បាក់ខែង - ចៅសង្កាត់ 069 544 003
- ស្មៀនសង្កាត់ 015 555 363
- មេប៉ុស្តិ៍ 012 478 795

ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលសង្កាត់បាក់ខែង ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកបច្ច័យ និងទេ...
03/06/2026

ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលសង្កាត់បាក់ខែង ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកបច្ច័យ និងទេយ្យទាន ចូលរួមបុណ្យសពលោកយាយ ទេព ចាន់ អាយុ ៨២ឆ្នាំ ទទួលមរណភាពដោយជរាពាធ នៅភូមិបាក់ខែងលើ រួមមាន ៖
+អង្ករសម្តេចអធិបតី ២៥គីឡូក្រាម
+ទឹកពិសារបរិសុទ្ធ Vital ០១កេស,ទឹកត្រី ០១យួរ,ទឹកស៊ីអុីវ ០១យួរ ជាការឧបត្ថម្ភរបស់លោកចៅសង្កាត់
+បច្ច័យចំនួន ២៤ម៉ឺនរៀល ជាការរួមចំណែកពី ៖
-លោកស្រី ខាត់ សំអូន សមាជិកក្រុមប្រឹក្សាសង្កាត់ ៣ម៉ឺនរៀល
-លោក សន សុផា នាយនគរបាលប៉ុស្តិ៍
៥ម៉ឺនរៀល
-លោក នួន រស់ មេភូមិបាក់ខែងលើ
៤ម៉ឺនរៀល
-លោក ស្រៀង វណ្ណៈ អនុភូមិបាក់ខែងលើ ៤ម៉ឺនរៀល
-បច្ច័យ គ.ក.ន.ក សង្កាត់ ៨ម៉ឺនរៀល។

03/06/2026
ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាសង្កាត់បាក់ខែង បានរៀបចំកិច្ចប្រជុំ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ...
28/05/2026

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាសង្កាត់បាក់ខែង បានរៀបចំកិច្ចប្រជុំ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ ប្រចាំខែឧសភា ក្រោមអធិបតីភាពលោក គង់ ប៊ុនលី ប្រធាន គ.ក.ន.ក សង្កាត់ និងជាចៅសង្កាត់ ដោយមានការអញ្ជើញចូលរួម ៖ លោក-លោកស្រី សមាជិក សមាជិកា គ.ក.ន.ក សង្កាត់ សរុបចំនួន ១៨នាក់ ស្រី ០៩នាក់។
របៀបវារៈនៃកិច្ចប្រជុំ ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំលើកទី៤៤
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ គ.ក.ន.ក សង្កាត់ ប្រចាំខែឧសភា
៣-ពិនិត្យ និងអនុម័តលើផែនការសកម្មភាពសម្រាប់ខែមិថុនា
៤-ការងារផ្សេងៗ។

កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលសង្កាត់ ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកអំណោយ និងបច្ច័...
26/05/2026

កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលសង្កាត់ ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកអំណោយ និងបច្ច័យ ចូលរូមរំលែកទុក្ខគ្រួសារសពឈ្មោះ ឆេង តូនី ភេទស្រី អាយុ៣៩ឆ្នាំ ស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយសាររោគាពាធ នៅភូមិចំបក់មាសរួមមាន ៖
១-អង្ករសម្តេចធិបតី តាមរយៈរដ្ឋបាលខណ្ឌជ្រោយចង្វារ ចំនួន ២៥គក្រ
២-ទឹកសុទ្ធ ១កេស,ទឹកស៊ីអ៉ីវ ១យួរ,ទឹកត្រី ១យួរ ជាអំណោយលោកចៅសង្កាត់
៣-បច្ច័យចំនួន ១៥ម៉ឺនរៀល ដែលជាការចូលរួមពី៖
+លោក គង់ ប៊ុនលី ចៅសង្កាត់ ៥ម៉ឺនរៀល
+លោក ម៉ន លីម មេភូមិចំបក់មាស ៥ម៉ឺនរៀល
+បច្ច័យ គ.ក.ន.កសង្កាត់ ៥ម៉ឺនរៀល។

កាលព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលសង្កាត់ ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកអង្ករ គ្រឿងឧបភោគ...
21/05/2026

កាលព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលសង្កាត់ ដឹកនាំដោយលោក គង់ ប៊ុនលី ចៅសង្កាត់ បាននាំយកអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ចូលរួមរំលែកនូវមរណទុក្ខគ្រួសារសពឈ្មោះ មួន ចាន់សុផារិន ភេទស្រី អាយុ ៣១ឆ្នាំ ស្លាប់ដោយសាររោគាពាធ នៅភូមិក្តីចាស់ រួមមាន ៖
១-អង្ករសម្តេចធិបតី តាមរយៈរដ្ឋបាលខណ្ឌ
ជ្រោយចង្វារ ចំនួន ២៥គក្រ
២-ទឹកសុទ្ធ ១កេស,ទឹកស៊ីអ៉ីវ ១យួរ,ទឹកត្រី ១យួរ(ឧបត្ថម្ភដោយលោកចៅសង្កាត់)
៣-បច្ច័យចំនួន ២០ម៉ឺនរៀល ដែលជាការចូលរួមពី៖
+លោកស្រី ខាត់ សំអូន សមាជិកក្រុមប្រឹក្សា ២ម៉ឺនរៀល
+លោក ប៉ាត់ គង់ មេភូមិក្តីចាស់ ២ម៉ឺនរៀល
+លោក ដឹក ភឿន អនុភូមិក្តីចាស់ ២ម៉ឺនរៀល
+លោកស្រី កុល សុជាតិ ជំនួយការភូមិ ២ម៉ឺនរៀល
+លោក ហ៊ី គៀនី បុគ្គលិកសង្កាត់ ១ម៉ឺនរៀល
+លោក វុទ្ធី ផាន់និត បុគ្គលិកសង្កាត់ ១ម៉ឺនរៀល
+ថវិកា គ ក ន ក 10ម៉ឺនរៀល។

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង និងក្រុមប្រឹក្សាសង្កាត់ រួមជាមួយមន្ត្រីភូមិ បាននាំយកអំណោយ...
21/05/2026

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង និងក្រុមប្រឹក្សាសង្កាត់ រួមជាមួយមន្ត្រីភូមិ បាននាំយកអំណោយរបស់លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែង និងបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនដល់គ្រួសាររងគ្រោះផងដែរ។

20/05/2026
ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក រដ្ឋបាលសង្កាត់បាក់ខែង បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋក្នុងម...
15/05/2026

ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨៖៣០នាទីព្រឹក រដ្ឋបាលសង្កាត់បាក់ខែង បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បាក់ខែង នៅភូមិក្តីចាស់ ក្រោមអធិបតីភាពឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បាក់ខែង,លោក ហែម សុីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ,លោក ឃន សុជាតិ អភិបាលរងខណ្ឌជ្រោយចង្វារ តំណាងលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ , លោក លោកស្រី ជាអនុប្រធាន-សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បាក់ខែង និងមានការអញ្ជើញចូលរួម ៖ លោក អុិន កុសល ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌជ្រោយចង្វារ , លោកមេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ,លោកនាយករងរដ្ឋបាលខណ្ឌ, លោក លោកស្រី ជាប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ, លោក នួន សុខសុី ចៅសង្កាត់រងទី១ តំណាងលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង , សមាជិក-សមាជិកក្រុមប្រឹក្សាសង្កាត់, មន្ត្រីសង្កាត់ មន្ត្រីភូមិទាំងបី , តំណាងក្រុមហ៊ុន ៨០០ស៊ុបពែរ, តំណាងសហគ្រាសគ្រប់គ្រងកាកសំណល់រាជធានីភ្នំពេញ , តំណាងរដ្ឋាករទឹក , តំណាងអគ្គិសនី និងប្រជាពលរដ្ឋសរុបចំនួន ១២០នាក់ ស្រី ៦៥នាក់។
+សំណើ សំណូមពរ ដែលលេីកឡេីងក្នុងវេទិកាមានចំនួន ០៤ករណី រួមមាន៖
១-ផ្ទាល់មាត់៖ ០១ករណី
២-លាយលក្ខណ៍អក្សរ៖ ០៣ករណី។

14/05/2026

🇰🇭🙏 អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ Norodom Sihamoni ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា 🙏🏻💐

សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរជានិច្ចនិរន្តរ៍ 🇰🇭❤️

១៤ ឧសភា ២០២៦
#ព្រះមហាក្សត្រកម្ពុជា #កម្ពុជា 🇰🇭

ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី ទឹម សុខុន ប្រធាន គ.ក.ស.ក ខណ្ឌជ្រោយច...
12/05/2026

ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី ទឹម សុខុន ប្រធាន គ.ក.ស.ក ខណ្ឌជ្រោយចង្វារ បាននាំយកអំណោយរបស់លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងមានការចូលរួមពីលោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង រួមជាមួយនិងសមាជិក សមាជិកា នៃរដ្ឋបាលសង្កាត់បាក់ខែង បានចុះសួរសុខទុក្ខគ្រួសារ មានវ័យចាស់ជរា ចំនួន ០៣គ្រួសារ ស្ថិតនៅភូមិបាក់ខែងលើ ដែលក្នុងមួយគ្រួសារទទួលបាន ៖
អង្ករសម្ដេចធិបតី ១បេ ស្មើនិង ២៥គក្រ
ទឹកត្រី ០១យួរ
ទឹកស៊ីអ៉ីវ ០១យួរ
មី ០១កេស
ទឹកសុទ្ធ ០១កេស
ថវិកា ១០ម៉ឺនរៀល
=>ក្នុងនោះលោក លីម សុភា អភិបាលខណ្ឌបានឧបត្ថម្ភថវិកា ១៥ម៉ឺនរៀល និងថវិកា គ.ក.ន.ក សង្កាត់ ១៥ម៉ឺនរៀល សរុប ៣០ម៉ឺនរៀល។

Address

ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
Phnom Penh
121005

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់បាក់ខែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share