Sang Eap

Sang Eap Hello,
Welcome for you to visit in my page.

ពួតដៃគ្នាធ្វើការងារ 🌿☘️ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដែងការស...
28/05/2026

ពួតដៃគ្នាធ្វើការងារ 🌿☘️
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដែងការស្វាគមន៍ និងពិភាក្សាការងារជាមួយ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ពិភាក្សាសហការគាំទ្រលើ ៣ចំណុចសំខាន់ៗរួមមាន៖
១. កំណត់និងថែរក្សាដំណើរសេដ្ឋកិច្ចលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)
២. អភិវឌ្ឍន៍ជំនាញនិងសមត្ថភាពសម្រាប់បងប្អូនដែលបម្រើការលើវិស័យដ.ន.ស.
៣. ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យ ដ.ន.ស.
កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់


#យុវជនសេដ្ឋកិច្ចកម្ពុជា
#សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា

23/05/2026

ទីផ្សារ​នាំ​ចេញ​​គ្រាប់ស្វាយចន្ទីឆៅកម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​បន្ត​ភាពវិជ្ជមាន​ ដោយ​ក្នុង​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​២០២៦ សម្រេច​បាន​ជាង ៨៣ ម៉ឺនតោន កើន​ឡើង​ជិត ១/៤ដងបើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៥។

កំណើន​បរិមាណនាំ​ចេញ​​នេះ គឺ​ខុស​ពីក្តី​បារម្ភកាលពីដើមឆ្នាំដែល​ថា ផលិតកម្មស្វាយចន្ទី​នឹង​ទទួល​​ផល​អវិជ្ជមាន​ច្រើន​ពី​កត្តា​អាកាសធាតុ។

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ...
21/05/2026

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ...........
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ នេះ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានី-ខេត្ត, ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន PSK2005 Cambodia បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារទីស្នាក់ការកណ្តាលដ៏ប្រណីត» របស់អគ្គនាយកដ្ឋានពន្ធដារ។
​ពិធីដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញចូលរួមរបស់លោកឧកញ៉ាប្រធាន ឆ្លុះបញ្ចាំងពីការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន ក៏ដូចជាវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
#ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាងអ៊ាប

#កសិកម្មខ្មែរ

#ថ្នាក់ដឹកនាំជាន់ខ្ពស់

18/05/2026
ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ……………………….................នៅរសៀលថ្ងៃចន្ទ ២កើត...
18/05/2026

ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ
……………………….................
នៅរសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅ បន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ ក្នុងគោលបំណងបន្តពិភាក្សាលម្អិតបន្ថែមលើការងារសំខាន់ចំនួន០២រួមមាន ទី១៖ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និត ដើម្បីឈានទៅចុះអនុស្សារណៈយោគយល់គ្នារវាងគ.ប.ផ.ក. និងសមាគមទាំង០៣ និងទី២៖ ពិភាក្សាលើការងារត្រៀមសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ៕

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តតាកែវ ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ...
16/05/2026

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តតាកែវ ក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន” ក្រោមអធិបតីភាព ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដោយមានការចូលរួមពី ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប ប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ឋរាជធានី-ខេត្ត និងជានាយកប្រតិបត្តិសមាគមសម្ពន័្ធភាព អង្គការ -សមាគម និងវិស័យឯកជននៅកម្ពុជា លោក ម៉ៅ ចិន្តា នាយកប្រត្តិបត្តិសមាគមសហពន័្ធអាជីវករកម្ពុជា និង ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ចេង ខេង ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ដីធ្លី និងសំណង់ថ្នាក់កណ្តាល នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕

ការវិនិយោគភាពធន នៃសេដ្ឋកិច្ចគ្រូសារនំាអោយសង្គមជាតិរីកចំរើន៕
16/05/2026

ការវិនិយោគភាពធន នៃសេដ្ឋកិច្ចគ្រូសារនំាអោយសង្គមជាតិរីកចំរើន៕

13/05/2026

មហាព្រឹត្តិការណ៍ខួប ៧ឆ្នាំ នៃម៉ាកយីហោ AseanPower គឺជាការបង្ហាញនូវភាពខ្លាំងនៃនវានុវត្តន៍ និងមោទកភាពមហាគ្រួសារ PSK Cambodia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត សាង អ៊ាប និងលោកជំទាវ។
#កសិកម្មកម្ពុជា








#ខួប៧ឆ្នាំ

12/05/2026

✨សូមគោរពអញ្ជើញ លោក លោកស្រី
តាមដានទស្សនាទិដ្ឋភាព ខ្លះៗនៃព្រឹត្តិការណ៍
ខួប៧ឆ្នាំនៃ AseanPower
កាលពីថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ
នៅលើទឹកដីនៃខេត្តសៀមរាបដូចតទៅ៖









#កសិកម្មកម្ពុជា

11/05/2026

នឹងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ នូវទិដ្ឋភាពដ៏អស្ចារ្យ នៃខួប៧ឆ្នាំ Asean Power.
សូមរងចាំទស្សនាទាំំងអស់គ្នា!




#ខួប៧ឆ្នាំ

Address

St. 6A, Near Chroy ChongVa Bride
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Sang Eap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sang Eap:

Share