បណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

  • Home
  • Cambodia
  • Phnom Penh
  • បណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

បណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត Samdech Akka Moha Sena Padei Techo HUN SEN and Samdech Kittipritbandit Bun Rany Hun Sen is a central Library of Ministry of Education Youth and Sports.

✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ...
13/05/2026

✨អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ព្រះវស្សា។ សូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ🙏៕

13/05/2026

#សេចក្ដីជូនដំណឹងស្ដីពី ការឈប់សម្រាក
បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា បណ្ណាល័យនឹងឈប់សម្រាក១ថ្ងៃ គឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលបម្រើការងារធម្មតាវិញនៅថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦។
——————————
សូមអរគុណ🙏

🙏សូមអនុមោទនាបុណ្យ វិសាខបូជា!ការប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗបីរបស់...
30/04/2026

🙏សូមអនុមោទនាបុណ្យ វិសាខបូជា!

ការប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗបីរបស់ព្រះសម្មាសម្ពុទ្ធ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
សូមប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវសេចក្តីសុខ សុភមង្គល និងសទ្ធាជ្រះថ្លាគ្រប់ៗរូប!

សួស្ដី ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ❤️ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នា...
14/04/2026

សួស្ដី ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ❤️

ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ 🙏

សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្រៀន បុគ្គលិកអប់រំ សិស្សានុសិស្ស និងមាតាបិតាទាំងអស់
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមឲ្យទទួលបានសុខភាពល្អ បរិបូរណ៍ដោយសុភមង្គល ជោគជ័យក្នុងកិច្ចការងារ និង ការសិក្សា ព្រមទាំងជួបប្រទះតែសំណាងល្អ វិបុលភាពគ្រប់ប្រការ ៕

ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅករិយាល័យ បណ្ណាល័យសម្ដេចអគ្គម...
08/04/2026

ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅករិយាល័យ បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការរៀបចំពិធីសូតមន្តលើករាសីសូមសេក្ដីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ 🙏

📚បណ្ណាល័យ គឺជាឃ្លាំងចំណេះដឹងដែលមិនចេះរីងស្ងួត.ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ សកម្មភាពសិស្សចូលសិក្សាអានសៀវភៅ ស្រាវជ្រាវក្...
28/03/2026

📚បណ្ណាល័យ គឺជាឃ្លាំងចំណេះដឹងដែលមិនចេះរីងស្ងួត.
ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ សកម្មភាពសិស្សចូលសិក្សាអានសៀវភៅ ស្រាវជ្រាវក្នុងបណ្ណាល័យ៕

#សៀវភៅមួយក្បាលអាចប្ដូរជោគវាសនាមនុស្សម្នាក់បាន

19/03/2026
19/03/2026
កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៃនាយកដ្ឋានអភិវឌ្ឍក...
05/03/2026

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ម.ក ចុះជួយរៀបចំបណ្ណាល័យសាលាបឋមសិក្សាត្រពាំងរពៅ និងបានប្រគល់ទទួលដោយតំណាងធនាគារ ខេប៊ីប្រាសាក់ ម.ក សាខាខេត្តកំពត និងលោកនាយកសាលា ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានសហការជាមួយធនា...
05/03/2026

បណ្ណាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បានសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ម.ក រៀបចំវគ្គបំប៉ន ស្ដីពី «កញ្ចប់ឯកសារប្រតិបត្តិបណ្ណាល័យបឋមសិក្សា» និងវគ្គគ្រប់គ្រងបណ្ណាល័យតាមប្រព័ន្ធកុំព្យូទ័រ ជូនគណៈគ្រប់គ្រង បណ្ណារក្ស និងលោកគ្រូ អ្នកគ្រូ ចំនួន២៣នាក់ នៃសាលាបឋមសិក្សាត្រពាំងរពៅស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

Address

Compound Of Boeung Trabek High School
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85512928691

Alerts

Be the first to know and let us send you an email when បណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category