គណបក្សឯកភាពជាតិខ្មែរ

គណបក្សឯកភាពជាតិខ្មែរ This page settled to Cambodian people to learn and know what politics are and show out how to join,

សូមអបអរសាទរលោក សាន់ កុប ត្រូវបានតែងងតាំងឡើងជាអនុប្រធានគណបក្សឯកភាពជាតិខ្មែរប្រចាំខេត្តព្រះសីហនុ។ ពីមុនលោកជាថ្នាក់ដឹកនាំគណ...
03/09/2026

សូមអបអរសាទរលោក សាន់ កុប ត្រូវបានតែងងតាំងឡើងជាអនុប្រធានគណបក្សឯកភាពជាតិខ្មែរប្រចាំខេត្តព្រះសីហនុ។ ពីមុនលោកជាថ្នាក់ដឹកនាំគណបក្ស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជូនពរលោក និងក្រុមគ្រួសារមានសុភមង្គល និង ទទួលបានជោគជ័យគ្រប់ភារកិច្ច។

ញត្តិគាំទ្រសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការបង្កើតក្រុមអង្កេតការណ៍ អន្តរសភា ស...
01/09/2026

ញត្តិគាំទ្រសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការបង្កើតក្រុមអង្កេតការណ៍ អន្តរសភា សម្រាប់តាមដាន និងអង្កេតការណ៍នូវបទឈប់បាញ់ និងការឈ្លានពានមកលើប្រទេសកម្ពុជា ពីភាគីថៃ។

លោក ឃីន ចំរើន ត្រូវបានថ្នាក់ដឹកនាំគណៈបក្ស និងសមាជិកប្រតិបត្តិខេត្តនៃគណបក្សឯកភាពជាតិខ្មែរ បានបោះឆ្នោតជាប់ជាប្រធានប្រតិបត្...
13/08/2026

លោក ឃីន ចំរើន ត្រូវបានថ្នាក់ដឹកនាំគណៈបក្ស និងសមាជិកប្រតិបត្តិខេត្តនៃគណបក្សឯកភាពជាតិខ្មែរ បានបោះឆ្នោតជាប់ជាប្រធានប្រតិបត្តិខេត្តតាកែវ រយៈពេល៤ឆ្នាំហើយ។

លោកឃីន ចំរើនមានចរិកលក្ខណៈថ្លៃថ្នូរ សុភាពរាបសារ ស្ងៀមស្ងាត់ តែច្បាស់លាស់ការងារ គួរឲ្យគោរព និងកោតសរសើរបំផុត។ ក្រោមការដឹកនាំរបស់គាត់ លោកតែងសហការជាមួយក្រុមការងារយ៉ាងស្អិតរមួត និងស្និតស្នាលបំផុត។ លោកបានដឹកនាំក្រុមការងារថ្នាក់ខេត្តតាកែវ ជាមួយលោកសាន ឡៃ លោកជិន ចាវ បង សុឹម សារិន លោកសុះ ហ៊ូន និងថ្នាក់ស្រុកដឹកនាំស្រុកត្រាំកក់ មានលោកណុប សាន លោក រីន សុង ជួយសង្គមនៅស្រុកត្រាំកក់បានច្រើនគួរកត់សម្គាល់ ដូចជា
១ សាងសង់ផ្លូវក្រាលគ្រួសមួយខ្សែ នៅឃុំញ៉ែងញ៉ង
២ ជួសជុលផ្លូវគ្រួសក្រហមមួយខ្សែ នៅភូមិពងទឹក
៣ កសាងផ្លូវចាក់គ្រួស ចូលព្រៃធាតុពងទឹក
៤ កសាងផ្លូវចាក់គ្រួសនៅភូមិប៉ែន
៥ ជួសជុលផ្លូវ ទៅវត្តអង្គសីមាចាស់
៦ ជួសជុលផ្លូវគ្រួសក្រហម នៅភូមិប្រសូតថ្មី
៧ ជួសជុលផ្លូវគ្រួសក្រហម ផ្លូវថ្មកែវ ក្នុងឃុំត្រាំកក់
៨ កសាងផ្លូវមួយខ្សែនៅឃុំតាភេម ខាងលិចវត្តចំប៉ា។ល។ លើសពីនេះ លោកបានដឹកនាំក្រុមការងារខេត្តតាកែវ ជួយការងារមនុស្សធម៌ជាច្រើន នៅឃុំទាំង១៥ នៃស្រុកត្រាំកក់ ខេត្តតាកែវ។

វិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្រ្តី :  ឯកឧត្តម អ៊ុន ជឹម ប្រធានប្រតិភូនៃគណបក្សឯកភាពជាតិខ្មែរ និងជាទីប្រឹក្សារាជរដ្ឋាភ...
11/08/2026

វិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្រ្តី : ឯកឧត្តម អ៊ុន ជឹម ប្រធានប្រតិភូនៃគណបក្សឯកភាពជាតិខ្មែរ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសទី ៥ នៃក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

គណបក្សឯកភាពជាតិខ្មែរបានសម្រេចតែងតាំងលោកស្រី តួច សូនីតា ជាសមាជិកគណៈកម្មការនាយកនិងជាប្រធានប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។...
06/08/2026

គណបក្សឯកភាពជាតិខ្មែរបានសម្រេចតែងតាំងលោកស្រី តួច សូនីតា ជាសមាជិកគណៈកម្មការនាយកនិងជាប្រធានប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំគណៈបក្សឯកភាពជាតិខ្មែរទាំងអស់គ្នាសូមជូនពរលោកស្រីមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ចាប់ពីពេលនេះតទៅ។

05/08/2026
គណបក្សឯកភាពជាតិខ្មែរមានកិត្តិយសបានតែងតាំងលោក នូ និស្ស័យជា ហិរញ្ញឹកគណបក្ស ជាជំនួយការផ្ទាល់របស់ឯកឧត្តមប្រធាន ហើយជាក្រុមកាង...
05/08/2026

គណបក្សឯកភាពជាតិខ្មែរមានកិត្តិយសបានតែងតាំងលោក នូ និស្ស័យជា ហិរញ្ញឹកគណបក្ស ជាជំនួយការផ្ទាល់របស់ឯកឧត្តមប្រធាន ហើយជាក្រុមកាងាររាជធានីភ្នំពេញ។

គណបក្សឯកភាពជាតិខ្មែរសូមស្វាគមន៍លោក គឹម នុច ក្លាយជាសមាជិកគណៈកម្មការនាយក និងជាប្រធានសាខាបក្ស ប្រចាំរដ្ឋកាលីហ្វូនញ៉ា សហរដ្ឋ...
03/08/2026

គណបក្សឯកភាពជាតិខ្មែរសូមស្វាគមន៍លោក គឹម នុច ក្លាយជាសមាជិកគណៈកម្មការនាយក និងជាប្រធានសាខាបក្ស ប្រចាំរដ្ឋកាលីហ្វូនញ៉ា សហរដ្ឋអាមេរិក។

លោកដុកឌ័រ ចៅ ពិសិដ្ឋ ជាសមាជិកគណកម្មការអចិន្រ្តៃយ៍ និងជាប្រធានសាខា ប្រចាំរដ្ឋវ៉ាសុីនតោន នៃសហរដ្ឋអាមេរិក។
02/08/2026

លោកដុកឌ័រ ចៅ ពិសិដ្ឋ ជាសមាជិកគណកម្មការអចិន្រ្តៃយ៍ និងជាប្រធានសាខា ប្រចាំរដ្ឋវ៉ាសុីនតោន នៃសហរដ្ឋអាមេរិក។

ញត្តិគាំទ្រ :  គណបក្សឯកភាពជាតិខ្មែរ សូមថ្លែងអរគុណដ៏ជ្រាលជ្រៅបំផុតនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចចិត្តរបស់សភាប្រើ...
15/07/2026

ញត្តិគាំទ្រ : គណបក្សឯកភាពជាតិខ្មែរ សូមថ្លែងអរគុណដ៏ជ្រាលជ្រៅបំផុតនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចចិត្តរបស់សភាប្រើប្រាស់ភាសាបារាំងក្នុងអង្គមហាសន្និបាត កាលពីថ្ងៃ ទី ១០-១១ ខែកក្កដា ឆ្នាំ ២០២៦ ដែលមានវត្តមានសមាជិកចូលរួមប្រជុំចំនួន ៩៩ ប្រទេសទូទាំងសាកលលោក ។ ហើយបានឯកភាពគ្នាជាឯកច្ឆ័ន្ទចេញញត្តិ ព្រមានយ៉ាងធ្ងន់ធ្ងរបង្ខំឱ្យភាគីសៀមត្រូវតែដកទ័ពចេញ និងឈប់ឈ្លានពានទឹកដីកម្ពុជាជាបន្ទាន់ និងត្រឡប់ទៅគោរពបទឈប់បាញ់ដែលបានចុះហត្ថលេខានៅទីក្រុង កូឡាឡាំពូ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ដែលមានវត្តមានជាអធិបតីនិងសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល ត្រាំ និង លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៊ីម ។

Address

បុរីពិភពថ្មីឈូកវ៉ាពីរ ផ្ទះA២៤ ផ្លូវ១៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh
12200

Telephone

+85587784199

Website

Alerts

Be the first to know and let us send you an email when គណបក្សឯកភាពជាតិខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណបក្សឯកភាពជាតិខ្មែរ:

Shortcuts

Share