អាំង សុវណ្ណរ័ត្ន-Aing Sovannroath

អាំង សុវណ្ណរ័ត្ន-Aing Sovannroath -Government Official, Office of the Council of Ministers
-Executive Director, Cambodia 4.0 Center
(1)

សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការង...
03/09/2026

សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ វេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សា...
02/09/2026

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ វេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័នរដ្ឋ, វិស័យឯកជន, អង្គការ សមាគម, គ្រឹះស្ថានអប់រំ និងសិស្សនិស្សិត សរុបប្រមាណ ៣០០នាក់។

វេទិកានេះ ត្រូវបានរៀបចំក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត លើទីផ្សារការងារ ក្នុងបរិបទសកល និងកម្ពុជា។

ការជួបជុំនាពេលនេះ គឺជាឱកាសចែករំលែកវឌ្ឍនភាពនៃការចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យា AI ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការកសាងមូលដ្ឋានគ្រឹះ និងពង្រឹងសមត្ថភាព ជាពិសេសការត្រៀមខ្លួនរបស់ប្អូនៗយុវជន សិស្ស-និស្សិត ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងយុគសម័យឌីជីថល។
————————
រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង "វ...
02/09/2026

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាង "វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ ឆ្នាំ២០២៦-២០២៨"។
សៀមរាប-អង្គរ នៅតែជាគោលដៅទេសចរណ៍ចម្បងបំផុត ដែលជួយទ្រទ្រង់ និងកំណត់ជោគវាសនាវិស័យទេសចរណ៍កម្ពុជា។

មជ្ឈមណ្ឌលកម្ពុជា ៤.០ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមា...
31/08/2026

មជ្ឈមណ្ឌលកម្ពុជា ៤.០ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

📅 កាលបរិច្ឆេទ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីកន្លែង៖ អគារ The Kampus

សេចក្ដីជូនដំណឹង ស្តីពី ការរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ក្រោមប្រធានបទ «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្...
31/08/2026

សេចក្ដីជូនដំណឹង ស្តីពី ការរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ក្រោមប្រធានបទ «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងការរីកចម្រើន និងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនសម្រាប់អនាគតនៃការងារ។

📅 កាលបរិច្ឆេទ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីកន្លែង៖ អគារ The Kampus

សូមគោរពអបអរសាទរបងប្រធាន បងស្រី និងក្រុមគ្រួសារ 🙏🏻🙏🏻🙏🏻
22/08/2026

សូមគោរពអបអរសាទរបងប្រធាន បងស្រី និងក្រុមគ្រួសារ 🙏🏻🙏🏻🙏🏻

22/08/2026
ព្រឹកនេះ មាន ៣ ចំណុច រៀនពីប្រសាសន៍សម្តេចធិបតី៖១.សីលធម៌ គុណធម៌ បង្កើតការទទួលខុសត្រូវ និងភាពស្មោះត្រង់។សីលធម៌ គុណធម៌ បង្កើ...
19/08/2026

ព្រឹកនេះ មាន ៣ ចំណុច រៀនពីប្រសាសន៍សម្តេចធិបតី៖
១.សីលធម៌ គុណធម៌ បង្កើតការទទួលខុសត្រូវ និងភាពស្មោះត្រង់។
សីលធម៌ គុណធម៌ បង្កើតតម្លៃឱ្យខ្លួនឯង និងអ្នកដទៃ។
២. ដើម្បីកែផ្នត់គំនិត ត្រូវកែទម្លាប់។
ដើម្បីកែទម្លាប់ ត្រូវបង្កើត និងអនុវត្តច្បាប់ បទដ្ឋាន បទបញ្ជាផ្ទៃក្នុង វិន័យ។
៣.គុណធម៌នយោបាយ គឺការទទួលមតិផ្សេងគ្នា ក្នុងបុព្វហេតុជាតិ។ បើជួប កុំជេរ ជជែកគ្នាបាន។
នេះគឺជា វប្បធម៌សន្ទនា និងការបង្រួបបង្រួមជាតិ។

Address

Street 169, Sangkat Veal Vong, Khan 7 Makara
Phnom Penh
12250

Alerts

Be the first to know and let us send you an email when អាំង សុវណ្ណរ័ត្ន-Aing Sovannroath posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អាំង សុវណ្ណរ័ត្ន-Aing Sovannroath:

Shortcuts

Share