28/05/2026
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្ដម អ៉ឹម សុផាន អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជេីញដឹកនាំប្រតិភូចុះអធិការកិច្ច នៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងអង្គភាពអនុវត្តច្បាប់ រួមមាន ស្នងការនគរបាល កងរាជអាវុធហត្ថ និងពន្ធនាគារខេត្តកំពង់ស្ពឺ។
———🌿———🌿———
ឯកឧត្តម អ៉ឹម សុផាន អគ្គព្រះរាជអាជ្ញារង ជាប្រធានក្រុមការងារចុះអធិការកិច្ច បានដឹកនាំប្រតិភូ អមដំណេីរដោយ ៖
-កញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញា
-កញ្ញា យិន សុគន្ធារី ព្រះរាជអាជ្ញា
-លោកស្រី សា កញ្ញារិទ្ធ ព្រះរាជអាជ្ញា
-លោក អេង សុគន្ធា អគ្គលេខាធិការរង
-លោក សេង សុវណ្ណរិទ្ធ ប្រធាននាយកដ្ឋានកិច្ចការមហាអយ្យការ
-លោក រឿង រិទ្ធី អនុប្រធាននាយកដ្ឋាន
-លោក ជា ឆៃវីរៈ អនុប្រធាននាយកដ្ឋាន
-លោក ភឹម សាមុឺឌី មន្ត្រីរដ្ឋបាល
-លោក លៀម វឌ្ឍនា មន្ត្រីរដ្ឋបាល
អញ្ជើញចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងអង្គភាពអនុវត្តច្បាប់ រួមមាន៖ ស្នងការនគរបាល កងរាជអាវុធហត្ថ និងពន្ធនាគារខេត្ត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រចាំឆមាសទី១ឆ្នាំ២០២៦ ដោយបានត្រួតពិនិត្យលើ ៖
- របាយការណ៍ទូទៅ
- សំណុំរឿង និងសៀវភៅផ្សេងៗរបស់អយ្យការ
-សៀវភៅទទួលបណ្តឹង
-សៀវភៅឃាត់ខ្លួន
-សៀវភៅចុះឈ្មោះ និងដោះលែង សម្រាប់គ្រប់គ្រងជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត ប្រចាំពន្ធនាគារ
-ពិនិត្យស្ថានភាពជនជាប់ឃុំ រួមទាំងសន្តិសុខ នៅក្នុងពន្ធនាគារ និងសំណួរ ចម្លើយ បញ្ហាប្រឈមផ្សេងៗ។
ការចុះអធិការកិច្ចនេះ មានសមាសភាពចូលរួម និងសម្របសម្រួលពី ឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, លោក ពៅ សម្បូណ៍ ព្រះរាជអាជ្ញារង តំណាងឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
លោក/លោកស្រី ព្រះរាជអាជ្ញារង
លោក ស្នងការរង តំណាងលោកស្នងការនគរបាលខេត្ត
លោក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត
លោក ទិន សុវណ្ណនី ប្រធានពន្ធនាគារខេត្ត
លោក ផេង សុីភ័ណ ប្រធានលេខាធិការ នៃលេខាធិការដ្ឋានសាលាដំបូងខេត្ត
ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ជាទីបញ្ចប់ ឯកឧត្ដមប្រធានក្រុមការងារ បានកោតសរសើរដល់កងកំលាំងអនុវត្តច្បាប់ទាំងអស់ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីច្បាប់ពី ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដែលបានខិតខំបំពេញកិច្ចសហការល្អ ទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងផ្តល់ជាអនុសាសន៍ និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកេីតមានអំឡុងពេលអនុវត្តការងារ ក៏ដូចជាណែនាំឲ្យយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តច្បាប់ និងពង្រឹង សាមគ្គីភាពរវាងស្ថាប័នអយ្យការ និងអង្គភាពអនុវត្តច្បាប់ទាំងអស់ដែលពាក់ព័ន្ធ ឲ្យកាន់តែល្អបន្ថែមទៀត ។