02/06/2026
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សមាជិក សមាជិកាសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាគ្រឹះស្ថានឧត្តមសិក្សា បានចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។