សុខ ពុទ្ធិវុធ - SOK Puthyvuth

សុខ ពុទ្ធិវុធ - SOK Puthyvuth គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម!

03/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្...
03/09/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ​ដើម្បីពិភាក្សា​និងផ្លាស់ប្តូរទស្សនៈស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យតុលាការកម្ពុជា នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះ លោកជំទាវ មហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារទ្រាំង៖ ថ្ងៃទី២ ខែ...
03/09/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះ លោកជំទាវ មហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ

ទ្រាំង៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះ លោកជំទាវ មហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ។

សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១០ និងសំណេះសំណាលជាមួយសា...
31/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១០ និងសំណេះសំណាលជាមួយសាខាបក្ស និងក្រុមបក្ស ក្នុងឃុំសំបួរ

ស្រុកទ្រាំង៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១០ និងសំណេះសំណាលជាមួយសាខាបក្ស និងក្រុមបក្ស ក្នុងឃុំសំបួរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា ច័ន្ទតារ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំបួរ ឯកឧត្តម ង៉ាន់ ភិរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធានស្ដីទី និងអនុប្រធានគណៈកម្មាធិការគណបក្សស្រុកទ្រាំង ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំបួរ គណៈកម្មាធិការគណបក្សឃុំសំបួរ ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១០ សាខាបក្ស ក្រុមបក្ស និងភ្នាក់ងារគណបក្ស នៅស្នាក់ការគណបក្សឃុំសំបួរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំ សាខាបក្ស ក្រុមបក្ស នូវទិសដៅដូចខាងក្រោម៖
- ពង្រឹងរបៀបរបបធ្វើការ និងស្មារតីទទួលខុសត្រូវ៖ រក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការគណបក្សឃុំ សាខាបក្ស និងក្រុមបក្ស ឱ្យក្លាយជាធ្លុងមួយរឹងមាំក្នុងការដឹកនាំ និងអនុវត្តភារកិច្ចដែលគណបក្ស គ្រប់ថ្នាក់ប្រគល់ជូន។
- ចុះជិតស្និទ្ធដល់ខ្នងផ្ទះ៖ ចុះសាកសួរសុខទុក្ខ និងក្តាប់ឱ្យបានច្បាស់លាស់ពីស្ថានភាព ជីវភាព សំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងរបស់សមាជិកបក្សនៅតាមភូមិនីមួយៗ និងជួយសម្របសម្រួលដល់សមាជិកបក្សឱ្យទៅពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
- ផ្តល់សេវាសាធារណៈឱ្យបានរហ័ស និងប្រសិទ្ធភាព៖ សហការ សម្របសម្រួល និងគាំទ្រការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
- ផ្សព្វផ្សាយសមិទ្ធផលគណបក្ស៖ បន្តផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានាដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធាន គណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឆ្លើយតប និង បំភ្លឺឱ្យទាន់ពេលវេលាចំពោះព័ត៌មានមិនពិត ឬការឃោសនាអកុសលនានា។

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវតាកែវ៖ ព្រឹកថ្ងៃទី៣០...
30/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកគណៈកម្មាធិការ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ។

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលរាជធានីភ្នំពេញ៖ ព្រឹក...
29/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅ វិមាន ៧ មករា។

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រ...
29/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និង ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង EBC នៅ EBC។

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៃក្នុងប្រមូលធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ សម្រាប់ក្រុ...
28/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៃក្នុងប្រមូលធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ សម្រាប់ក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍២០២៦-២០២៨

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទៃក្នុងប្រមូលធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ សម្រាប់ក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍២០២៦-២០២៨ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមទស្សនវិជ្ជានយោបាយនិងនវានុវត្តន៍ នៅវិមាន ៧មករា។

ឯកឧត្តម សុខ ពុទ្ធិវុធ និង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ២០...
28/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ និង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ២០២៥-២០២៦ និងលើកទិសដៅបន្តរបស់គម្រោងពង្រីកការអប់រំឌីជីថលកម្ពុជា (CDEE)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ២០២៥-២០២៦ និងលើកទិសដៅបន្តរបស់គម្រោងពង្រីកការអប់រំឌីជីថលកម្ពុជា (CDEE) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកគ្រូ អ្នកគ្រូ ដៃគូស ហការ នៅសាលប្រជុំវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធ LMS_EBC មិនត្រឹមតែជាឧបករណ៍បង្រៀន និងរៀនប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងនៃបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំផងដែរ។ ការរៀន និងបង្រៀនតាមរយៈ LMS_EBC បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពង្រឹង អក្ខរកម្មឌីជីថល (Digital Literacy) របស់ខ្លួនដោយផ្ទាល់ តាមរយៈការចាប់យកបំណិនសតវត្សទី២១ ការប្រើប្រាស់ឧបករណ៍ឌីជីថល ការស្រាវជ្រាវ និងការរៀនសូត្រពេញមួយជីវិត។

ក្នុងនោះដែរ លោកជំទាវបណ្ឌិត សូមអំពាវនាវ និងលើកទឹកចិត្តលើចំណុចសំខាន់ៗដូចខាងក្រោម៖
- បង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិត៖ ជំរុញការប្រើប្រាស់ LMS_EBC ឱ្យបានទៀងទាត់ ដោយបញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ ច្នៃប្រឌិត និងមានភាពបត់បែនខ្ពស់។
- បង្កើតវប្បធម៌ចែករំលែក៖ បន្តពង្រឹងការបណ្តុះបណ្តាលជំនាញឌីជីថលជូនលោកគ្រូ អ្នកគ្រូ ដើម្បីបង្កើនភាពស្ទាត់ជំនាញក្នុងការបង្កើតមាតិកាមេរៀន និងការវាយតម្លៃ។
- ការជំរុញការចូលរួមពីមាតាបិតា និងសហគមន៍៖ បង្កើនការផ្សព្វផ្សាយ និងរៀបចំយន្តការជំរុញឱ្យ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស បានយល់ដឹងពីប្រព័ន្ធ LMS_EBC នេះ ដើម្បីឱ្យពួកគាត់អាចចូលរួមតាមដាន គាំទ្រ និងលើកទឹកចិត្តកូនៗក្នុងការរៀនសូត្របន្ថែមនៅផ្ទះតាមប្រព័ន្ធឌីជីថល។
- ការប្រើប្រាស់ទិន្នន័យដើម្បីកែលម្អ៖ ប្រើប្រាស់របាយការណ៍ទិន្នន័យពីប្រព័ន្ធ LMS_EBC ដើម្បីវិភាគ និងកែលម្អគុណភាពនៃការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។
- ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតវប្បធម៌ចែករំលែក៖ បង្កើតវេទិកាចែករំលែកបទពិសោធន៍ និងគំរូ ជោគជ័យរវាងសាលារៀនគោលដៅទាំងអស់។
- ពង្រឹងកិច្ចសហប្រតិបត្តិការ និងចីរភាព៖ បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នារវាង EBC អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) សាលារៀន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទ្រទ្រង់ចីរភាពនៃប្រព័ន្ធនេះតទៅមុខ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា គម្រោងពង្រីកការអប់រំឌីជីថលកម្ពុជា (CDEE) ជាមួយអង្គការ KAPE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយសាលារៀនគោលដៅ ឱ្យមានបរិស្ថាន សិក្សាទំនើប បំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធឌីជីថលសមស្រប ដោយបានប្រែក្លាយការសិក្សាបែប ប្រពៃណី ទៅជាការរៀននិងបង្រៀនតាមបែបឌីជីថល ដែលបើកទូលាយឱ្យគ្រូ និងសិស្សអាចធ្វើស្វ័យសិក្សា ស្រាវជ្រាវ និងក្រេបយក ចំណេះដឹងថ្មីៗប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអបអរសាទរ និងកោតសរសើរបំផុត ទៅលើការផ្លាស់ប្តូរឥរិយាបថនិងវប្បធម៌សិក្សាស៊ីជម្រៅ ដោយប្រែក្លាយលោកគ្រូ អ្នកគ្រូ ពីអ្នកបង្រៀនបែបប្រពៃណីទៅជា «អ្នកសម្របសម្រួលការសិក្សា» ដែលជួយបណ្តុះស្មារតីម្ចាស់ការដល់សិស្សានុសិស្ស ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគម្លាត យេនឌ័រ និងគម្លាតនៃការសិក្សារវាងតំបន់ទីប្រជុំជននិងជនបទឱ្យទទួលបានឱកាសស្មើៗគ្នា។

មុននឹងបញ្ចប់ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងនេះនាពេលកន្លងមក។ ឯកឧត្តម ក៏បានកោតសរសើរប្រកបដោយមោទនភាព ចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងក្រុមការងារ EBC និងអង្គការ KAPE ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការអនុវត្តគម្រោងនេះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។ ជាទីបញ្ចប់ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ថ្នាល EBC នឹងក្លាយជា «ចលករយុទ្ធសាស្ត្រ» ក្នុងការរុញច្រានល្បឿននៃបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា សំដៅកសាងមូលធនមនុស្សប្រកបដោយសមត្ថភាពនិងគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យជាតិ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាពិភាក្សា​ “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប...
27/08/2026

ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាពិភាក្សា​ “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)”

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងសិក្ខាសាលាពិភាក្សា​ “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃ ក.ប.ទ. តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា វិស័យឯកជន និងគ្រឹះស្ថានអប់រំ ប្រមាណ ១៥០រូប។

Address

Monivong Boulevard
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សុខ ពុទ្ធិវុធ - SOK Puthyvuth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share