រដ្ឋបាលសង្កាត់ព្រែកឯង

រដ្ឋបាលសង្កាត់ព្រែកឯង ចៅសង្កាត់ 092 997 727
ស្មៀនសង្កាត់ 092 288 280
មេប៉ុស្តិ៍ 011 444 392

15/09/2026
ល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ រួមជាមួយរដ្ឋបាលសង្កាត់ព្រែកឯង ចុះបាញ់ថ...
09/09/2026

ល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ រួមជាមួយរដ្ឋបាលសង្កាត់ព្រែកឯង ចុះបាញ់ថ្នាំសម្លាប់ម៉ូសការពារជំងឺគ្រុនឈាម ក្នុងភូមិតាព្រហ្ម ភូមិទួលតាចាន់ និងភូមិចុងព្រែក។

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិ...
06/09/2026

លិខិតអបអរសាទរ គោរពជូន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានទទួលពានរង្វាន់ «ការដឹកជញ្ជូនដែលមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធ្វើដំណើរក្នុងទីក្រុង» ក្នុងសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង ដែលជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

31/08/2026

សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខណ្ឌច្បារអំពៅ។

រសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៦  លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកអភិបាលខណ្ឌ បានដឹកនាំកិច្ចប្រជុំស្តីពី...
28/08/2026

រសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៦

លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកអភិបាលខណ្ឌ បានដឹកនាំកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិទីតាំងផ្ទះជួល បន្ទប់ជួលស្នាក់នៅ និង ផ្ទះសំណាក់ និងបូកសរុបលទ្ធផលការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងមូលដ្ឋានសង្កាត់ព្រែកឯង ។

រសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ លោក សំ សុធារី ចៅសង្កាត់ព្រែកឯងបានចូលរួមចុះប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជាលក្ខណ:ប្រព័ន្ធដែលបា...
27/08/2026

រសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ លោក សំ សុធារី ចៅសង្កាត់ព្រែកឯងបានចូលរួមចុះប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជាលក្ខណ:ប្រព័ន្ធដែលបានស្នើសុំកែតម្រូវដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិក្បាលជ្រោយ ភូមិតាព្រហ្ម និងភូមិមិត្តភាព ក្រោមអធិបតីភាព លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និង លោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ ។

25/08/2026
ព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦​ ——————————————————-រដ្ឋបាលសង្កាត់ព្រែកឯង បានរៀបចំវេទិការសាធារណៈ ស្តីពី គោលនយោបាយភូមិ សង...
25/08/2026

ព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦​
——————————————————-
រដ្ឋបាលសង្កាត់ព្រែកឯង បានរៀបចំវេទិការសាធារណៈ ស្តីពី គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព​ និង​ដោះស្រាយ​សំណេីរ​ សំណូម​ពរ​ បញ្ហា​ប្រឈម​ និង​ភូមិមិត្តភាព ភូមិមិត្តភាព១ ភូមិទួលតាចាន់និងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ​ ក្រោមអធិបតីភាព លោក ឡាយ ស្ទីវិន អភិបាលរងខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកឯង ព្រមទាំងក្រុមការងារថ្នាក់ខណ្ឌចុះជួយសង្កាត់ព្រែកឯង។

ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦រដ្ឋបាលសង្កាត់ព្រែកឯង បានរៀបចំពិធី ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ ក្រោមអធិ...
14/08/2026

ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលសង្កាត់ព្រែកឯង បានរៀបចំពិធី ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ុក ពុទ្ធា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងលោក លោកស្រី តំណាងនាយកទីចាត់ការវិនិយោគរាជធានីភ្នំពេញ ។

សូម​គោរពជូនព​រ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​និងជាប្រធានក្រុមឧត្តមប្រឹក...
05/08/2026

សូម​គោរពជូនព​រ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ​ ។

Address

ដីឡូតិ៍ ផ្លូវជាតិលេខ១ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
Phnom Penh
121206

Telephone

+85592997727

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ព្រែកឯង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share