07/10/2025
ប្រាសាទក្រវ៉ាន់ កសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។
រូបភាព៖ ប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា-លី សុវណ្ណា
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សង្ក្រាន្ត, Nature Preserve, #472, Monyvong Blv, Kbal Thol, Phnom Penh.
#472, Monyvong Blv, Kbal Thol
Phnom Penh
12000
Be the first to know and let us send you an email when សង្ក្រាន្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជន ចាប់ផ្តើមចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ដូចជា ការដើរកម្សាន្តតាមព្រៃ ឡើងភ្នំ ឬទៅគេងបោះតង់តាមមាត់ទឹក ក្នុងព្រៃ ឬនៅលើភ្នំជាដើម។ ក្នុងដំណើរកម្សាន្តបែបផ្សងព្រេងបែបនេះ អ្នកដំណើរ តែងតែនាំយកទៅជាមួយនូវសម្ភារចាំបាច់មួយចំនួន ជាពិសេសអាហារ។ ជាមួយនឹងការធ្វើដំណើរកម្សាន្តនេះ លោកអ្នកអាចរៀនអំពីវិធីធ្វើម្ហូបពីកម្មវិធី «ធ្វើម្ហូបងាយៗ» «Easy Cooking» របស់យើងខ្ញុំបាន។
ធ្វើម្ហូបងាយៗ នឹងបង្ហាញលោកអ្នកអំពីវិធីធ្វើម្ហូបងាយៗ ដែលលោកអ្នកអាចធ្វើបរិភោគបានក្នុងដំណើរកម្សាន្តបែបផ្សងព្រេង ឬដំណើរកម្សាន្តធម្មតាជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ដោយមិនចំណាយពេលវេលាយូរឡើយ។ មុខម្ហូបដែលយើងខ្ញុំនឹងបង្ហាញលោកអ្នកនៅពេលនេះ គឺ សាច់គោទឹកជ្រលក់ផ្សិត « Steak with mushroom sauce»។ ចំពោះគ្រឿងផ្សំសម្រាប់មុខម្ហូបនេះ មានដូចជា៖ ប្រេងអូលីវ (Olive oil) អំបិលគ្រួស (Rock salt) ម្រេចខ្មៅ (Black pepper) ប៊រ (Butter) ក្រីមធម្មតា (Normal Cream )ខ្ទឹមស (Garlic) និងផ្សិត (Mushroom)។ តោះ! មកមើលអំពីវិធីងាយៗក្នុងការចម្អិន «សាច់គោទឹកជ្រលក់ផ្សិត» ដូចខាងក្រោម៖ ដំបូង យើងត្រូវខ្ទះឲ្យរាងក្តៅបន្តិច ហើយចាក់ប្រេងអូលីវចូល និងដាក់ប៊រ។ បន្ទាប់មក យើងយកខ្ទឹមស ដែលយើងពុះជាពីរចូល ឲ្យរាងឆ្អិនស្រពាប់បន្តិច សឹមដាក់សាច់គោចូល ហើយចម្អិនប្រហែលរយៈពេល៣ ទៅ៥នាទី ដែលអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់លោកដែល ដែលចូលចិត្តឆ្អិន ឬស្ទើរឆ្អិន។ បន្ទាប់ពីសាច់គោ ក៏ដូចជាខ្ទឹមឆ្អិនហើយ លោកអ្នកអាចស្រង់យកមកដល់លើចាន ហើយចាប់ផ្តើមធ្វើទឹកជ្រលក់ផ្សិតតែម្តង។ ដំបូង អ្នកអាចយើងផ្សិតមកហាន់ជាចំណិតៗ ឬចិញ្ច្រាំង ទៅតាមការចូលចិត្តរបស់អ្នក។ បន្ទាប់មក លោកអ្នកបើកភ្លើងទៅលើខ្ទះដែលមានប្រេង olive និងប័រ (សល់ពីការចៀនសាច់គោ) ឲរាងក្តៅបន្តិច សឹមដាក់ផ្សិតចូល ហើយចាក់ ក្រីម (Cream)ចូល តែប្រសិនបើលោកអ្នកពិបាកជ្រើសរើសប្រភេទ cream ឬ ម៉ាករបស់វា លោកអ្នកក៏អាចប្រើទឹកដោះគោឆៅមកជំនួសក៏បាន។ កូរវាបន្តិច សឹមដាក់អំបិល និងគ្រាប់ម្រេចខ្មៅ ឬម្រេចម៉ត់ ចូលបន្ថែម រួចភ្លក់យករស់ជាតិទៅតាមចំនង់ចំណូលចិត្ត ជាការស្រេច។ ដើម្បីឲ្យកាន់តែច្បាស់ថា របៀបងាយៗក្នុងការធ្វើម្ហូប «សាច់គោ ទឹកជ្រលក់ផ្សិត» នេះយ៉ាងណានោះ សូមមកទស្សនាវីដេអូ អំពីរបៀបធ្វើម្ហូបនេះ ទាំងអស់គ្នា!!!