26/08/2026
ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ស្នងការរង ទទួលផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ទោ ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ វណ្ណ ខេមរ៉ា នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំណែនាំការងារ និងជួបសំណះសំណាលជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំនួន ១៤រូប ដើម្បីចុះកម្មសិក្សា នៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។