31/10/2024
-និទ្ទេសA, B,C, D,E ពិតជាសំខាន់ពេលប្រលងបាក់ឌុប ប៉ុន្តែនិទ្ទេសទាំងនេះ នឹងត្រូវបានបំភ្លេចចោល នៅពេលអ្នកចូលរៀននៅសាកលវិទ្យាល័យ។
-GPA ក្លាយជាតួអង្គសំខាន់វិញម្តង នៅពេលអ្នកបន្តការសិក្សានៅសាកលវិទ្យាល័យ ។
-GPA ក៏ត្រូវបានគេបំភ្លេចចោល នៅពេលអ្នកចូលធ្វេីការ។ ព្រោះនៅពេលចូលធ្វេីការ ថៅកែនឹងមិនសួរអំពីGPA របស់អ្នកនោះទេ។ អ្វីដែលគេចង់ដឹងនោះ គឺ សមត្ថភាពអាចធ្វេីការបាន។
-នៅពេលដាក់ពាក្យធ្វេីការ គេតម្រូវអោយអ្នកដាក់CV រៀបរាប់អំពីប្រវត្តិរូប និងកម្រិតសញ្ញាបត្រ រួមនឹងជំនាញ។ បន្ទាប់មកគេចង់ដឹងអំពីបទពិសោធន៍ការងារ។
ចុងក្រោយគេសួររកអ្នកធានាអំពីអ្នក ដេីម្បីបញ្ជាក់ថា តេីអ្នកជាមនុស្សប្រភេទណា? តេីអ្នកជាមនុស្សអាចទុកចិត្តបាន មានសីលធម៌អាចធ្វេីការងារអោយគេបានដែរទេ?
ដូច្នេះទោះបីជាអ្នកប្រលងជាប់និទ្ទេសអ្វីក៏ដោយ រៀនដល់ថ្នាក់ណាក៏ដោយ មានបទពិសោធន៍រាប់សិបឆ្នាំក៏ដោយ ប្រសិនបេីអ្នកគ្មានសីលធម៌ គ្មានការទទួលខុសត្រូវ និទ្ទេស និងសញ្ញាបត្រទាំងនោះមិនអាចជួយអ្នកបានឡេីយ។
ប្រភព: Facebook