នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA, Public & Government Service, Phnom Penh.

This is the official page of the Department of Examination for the purpose of disseminating, sharing and providing various information related to the lower secondary and upper secondary exams.

29/03/2026

ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលក្នុងក្របខ័ណ្ឌរួម នៃការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានអនុវត្តយ៉ាងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅក្នុងការពង្រឹងអភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ «វេទិកាកែទម្រង់ស្ដីពី ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ព្រមទាំងសាធារណជន​ផងដែរ។ សម្រាប់សាធារណជន ដែលមានបំណងចូលរួមដោយផ្ទាល់ អាចដាក់ពាក្យតាមរយៈ QR Code ឬតំណភ្ជាប់ https://forms.gle/jNGkcQmrZcaBJiFp6 ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ត្រឹមម៉ោង១២:០០ថ្ងៃត្រង់។

👉 សូមបញ្ជាក់៖ សាធារណជនដាក់ពាក្យចំនួន ៥០រូបដំបូង ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើស ដើម្បីចូលរួមវេទិកាខាងលើដោយផ្ទាល់៕

សូមអបអរសាទរដល់យុវជន និងយុវតីកម្ពុជា ចំនួន៧រូប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS និងចំណាត់ថ្នាក់...
11/05/2025

សូមអបអរសាទរដល់យុវជន និងយុវតីកម្ពុជា ចំនួន៧រូប ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការតេស្តភាសាអង់គ្លេស IELTS និងចំណាត់ថ្នាក់កិត្តិយសក្នុងការប្រកួតធ្វើបទបង្ហាញទ្រឹស្តីអំពីកីឡា ក្នុងការប្រកួតប្រជែងភាសាអង់គ្លេសអូឡាំព្យាដអន្តរជាតិលើកទី៩ រៀបចំដោយក្រសួងអប់រំ និងយុវជន នៃព្រះរាជាណាចក្រហ្សកដានី។ ព្រឹត្តការណ៍ខាងលើនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអាម៉ាន់ ប្រទេសហ្សកដានី មានប្រទេសចូលរួមចំនួន ១៤ ប្រទេស និងសាលាមធ្យមសិក្សាចំនួន ១៤០ សរុបបេក្ខជនចូលរួមចំនួន ១២០០រូប ចូលរួមក្នុងការប្រកួតប្រជែង។

ភ្នំពេញ l ១០ ឧសភា ២០២៥

ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស លើកទី២៨ ឆ្នាំ២០២៤ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ក្រោមអធិបតីភ...
12/05/2024

ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស លើកទី២៨ ឆ្នាំ២០២៤ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

សិក្ខាសាលាស្តីពីបំប៉នសមត្ថភាពការប្រើប្រាស់កម្មវិធីចុះឈ្មោះបេក្ខជន និងគណៈមេប្រយោគដោយកុំព្យូទ័រសម្រាប់ការប្រឡងសញ្ញាបត្រមធ្...
11/03/2024

សិក្ខាសាលាស្តីពីបំប៉នសមត្ថភាពការប្រើប្រាស់កម្មវិធីចុះឈ្មោះបេក្ខជន និងគណៈមេប្រយោគដោយកុំព្យូទ័រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤។

ចាប់ថ្ងៃទី១១-១៤ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបង មានរៀបចំសិក្ខាសាលាស្តីពីបំប៉នសមត្ថភាពការប្រើប្រាស់កម្មវិធីចុះឈ្មោះបេក្ខជន និងគណៈមេប្រយោគដោយកុំព្យូទ័រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់លោក លោកស្រីជាមន្ត្រីទទួលបន្ទុកការងារចុះឈ្មោះបេក្ខជន និងគណៈមេប្រយោគ នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីវិទ្យាល័យសរុបចំនួន៥៦៣ នៅទូទាំងប្រទេស។

សិក្ខាសាលានេះប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង និងមានរយៈពេល ៣ថ្ងៃ ដោយចែកចែញជាពីសាលមានអ្នកចូលរួមសរុបចំនួន ៦៣១នាក់។

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការប្រឡងបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងាររបស់ក្រសួងប្រៃ...
01/12/2023

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការប្រឡងបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីរៀបចំដាក់ QR Code ស្ដង់ដា លើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាល់ verify.gov.kh” ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការរង និងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង និងឯកឧត្តម ជាង វុត្ថា ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ និងជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីអ្នកពាក់ពន្ធផ្សេងៗទៀត។

សេចក្តីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា។
04/09/2023

សេចក្តីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា។

សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងឱកាសដែល ឧត្តមបណ្ឌិតសភាចារ...
22/08/2023

សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្នុងឱកាសដែល ឧត្តមបណ្ឌិតសភាចារ្យ ត្រូវបានតែងតាំងជាសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា យើងខ្ញុំសូមសំដែងនូវសេចក្ដីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមជូនពរបវរមហាប្រសើរ ជូន ឧត្តមបណ្ឌិតសភាចារ្យ សូមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសូមឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

#នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

 #ព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់ដំឡេីងថ្នាក់​ និងឋានន្តរស័ក្តិប្រចាំឆ្នាំ២០២៣​ ក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្ដមដេី...
14/08/2023

#ព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់ដំឡេីងថ្នាក់​ និងឋានន្តរស័ក្តិប្រចាំឆ្នាំ២០២៣​ ក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្ដមដេីមខ្សែពិសេសនៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្ដមនៅក្រសួងអប់រំ​ យុវជន​ និងកីឡា​ ដល់មន្ត្រីរាជការ១១៣រូប
Cr- MoEYS Cambodia.

ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណ:គ្រប់គ្រង និងគ្រូបង្រៀន(គម្រោង GEIP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិ...
13/08/2023

ពិធីបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណ:គ្រប់គ្រង និងគ្រូបង្រៀន(គម្រោង GEIP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
#នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

 #អនុក្រឹត្យ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៤ ។ #នាយកដ្ឋានកិច្ចការប្រឡង Dep...
12/08/2023

#អនុក្រឹត្យ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៤ ។
#នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

អបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ១២ សីហា ២០០០ - ១២ សីហា ២០២៣Via: Dr. Hun Manet, Prime Minister of Cambodia
11/08/2023

អបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ
១២ សីហា ២០០០ - ១២ សីហា ២០២៣

Via: Dr. Hun Manet, Prime Minister of Cambodia

 #សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ   #នាយកដ្ឋានកិច្ចការប្រឡង Department of ...
11/08/2023

#សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

#នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA

Address

Phnom Penh
855

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85523726469

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកិច្ចការប្រឡង Department of Examination Affairs - DEA:

Share