31/12/2025
“ប្អូនប្រុសនៅជួរមុខ បងស្រីនៅជួរក្រោយរៀបចំស្បៀងជូនជនភាសសឹក និងវីរៈកងទ័ពកម្ពុជានៅតាមតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងព្រះវិហារ”
មួយរយៈពេលនេះ សូមអរគុណទៅដល់បងប្អូន និងមិត្តភក្តិ ដែលបានជួយជាកម្លាំងក្នុងការរៀបចំ និងបរិច្ចាកជាស្បៀងអាហារ សម្ភារៈប្រេីប្រាស់ផ្សេងៗជូនទៅដល់បងប្អូនជនភាសសឹកនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (សរុបជាង1100 គ្រួសារ) និងវីរៈកងទ័ពកម្ពុជានៅតាមច្រកសំខាន់ៗក្នុងខេត្តបន្ទាយមានជ័យ ព្រះវិហារ និងបន្តដល់បងៗកងទ័ពនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងនោះផងដែរនាងខ្ញុំក៏បានចូលរួមចំណែកបរិច្ចាកទាំងថវិការ ស្បៀង និងសម្ភារៈមួយចំនួន ទៅតាមមូលនិធិផ្សេងៗដែលបានបង្ហោះតាមហ្វេសបុក និងមិត្តភក្តិដែលមានក្រុមគ្រួសារនៅជួរមុខ ទៅតាមលទ្ធភាពផ្ទាល់ខ្លួន ក្រោមស្មារតី “ ខ្មែរស្រឡាញ់ខ្មែរ” 🇰🇭💕
លេីសពីនេះ នាងខ្ញុំសូមគោរពអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ជាមួយនឹង «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ នាងខ្ញុំសូមគោរពដឹងគុណ គាំទ្រ ការពារនិងជឿជាក់ឥតងាករេលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។
នាងខ្ញុំសូម អបអរសាទរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំចរចារក្នុងការដោះលែង យុទ្ធជនទាំង១៨រូប មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព។
ខ្ញុំសូមបួងសួងឲ្យយុត្តិធម៌មានសម្រាប់កម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងអស់ពីចិត្តចំពោះ សាមគ្គីភាពរបស់ប្រជាជនខ្មែរទាំងអស់ ដែលបានឈររួបរួមគ្នាជាកម្លាំងស្មារតី។
“While my Brother stand bravely on the frontline, Sister stay behind the lines, prepare and deliver essential supplies to displaced families and Cambodian armed forces across several areas in Banteay Meanchey and Preah Vihear provinces.”
Over this period, I would like to express my gratitude to all relatives and friends who have generously contributed their time, effort, and resources to help prepare and donate food supplies and essential items to displaced families in Phnom Srok District, Banteay Meanchey Province (reaching more than 1,100 families), as well as to our Cambodian armed forces stationed at key checkpoints in Banteay Meanchey and Preah Vihear provinces, and further to frontline units in Samlout District, Battambang Province.
During this time, I have also contributed, within my own capacity to various fundraising initiatives shared on social media, as well as to friends whose family members are serving on the frontline. All of this has been done in the spirit of “Khmer Love Khmer” 🇰🇭💕
Furthermore, I would like to express my deepest respect and appreciation to the Royal Government of Cambodia for its consistent commitment to resolving challenges through peaceful means, and for its continued efforts to pursue dialogue through all possible channels to prevent armed confrontation, in accordance with established technical mechanisms and legal frameworks.
With the implementation of the “immediate ceasefire in place”, effective from 12:00 noon on 27 December 2025, I would like to convey my profound respect, support, protection, and unwavering trust in the leadership of Samdech Techo Hun Sen and Samdech Thipadei Hun Manet. Their steadfast dedication to the path of peace, and to placing the lives, safety, and well-being of the people as the highest priority, even in the face of pressure and hardship, deserves the utmost recognition.
I also wish to warmly commend the leadership for their tireless diplomatic efforts that led to the safe return of all 18 detained soldiers to the motherland.
I pray that justice will return to our land, and I am endlessly grateful for the solidarity of our nation, standing together, caring for one another, and refusing to look away.
Khmer love Khmer.
Together, as always🇰🇭