29/05/2026
[English below]
នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព នៃការចុះត្រួតពិនិត្យទីតាំងកាស៊ីណូនាពេលកន្លងមក និងពិភាក្សាអំពីការរៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពកាស៊ីណូឡើងវិញ ដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។
កិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងមានការចូលរួមពី លោក លោកស្រីប្រធាននាយកដ្ឋាន និង មន្ត្រី នៃ គ.ល.ក.។
----------------------------------
On Friday Morning, 29 May 2026, the General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) convened a meeting to review the progress of previous inspections of casino premises and to discuss the preparation of action plan for the renewed inspection and reassessment of casino conditions, in order to strengthen the effectiveness, quality, safety, and public order in the management of the commercial gambling sector in Cambodia.
The meeting was chaired by H.E. Dr. YETH Vinel, Secretary General of the CGMC, and was attended by directors of departments and officials of the CGMC.