និយ័តករសន្តិសុខសង្គម - Social Security Regulator

  • Home
  • Cambodia
  • Phnom Penh
  • និយ័តករសន្តិសុខសង្គម - Social Security Regulator

និយ័តករសន្តិសុខសង្គម - Social Security Regulator ទំព័រហ្វេសប៊ុកផ្លូវការរបស់ "និយ័តករសន្តិសុខសង្គម" នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០...
28/08/2026

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០»

លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គនាយក ន.ស.ស. បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.ស.ហ. នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិមួយនេះកាន់តែមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។ នៅក្នុងឱកាសនោះផងដែរ, មន្ត្រីជំនាញនៃ ន.ស.ស. ក៏បានធ្វើការចែករំលែកពីវឌ្ឍនភាព និងទិសដៅនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងក្របខណ្ឌ ន.ស.ស. សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ ន.ស.ស. ផងដែរ។


28/08/2026
បន្តិចទៀតនេះ លោក ឡេង សុខឡុង ប្រធាននាយកដ្ឋានត្រួតពិនិត្យ នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) នឹងចូលរួមជាវាគ្មិនក្នុងការផ្សាយផ...
28/08/2026

បន្តិចទៀតនេះ លោក ឡេង សុខឡុង ប្រធាននាយកដ្ឋានត្រួតពិនិត្យ នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) នឹងចូលរួមជាវាគ្មិនក្នុងការផ្សាយផ្ទាល់របស់ វិទ្យុស្ត្រី Women's Radio ក្នុងកម្មវិធី «សំឡេងគាំពារសង្គម» ក្រោមប្រធានបទ៖ «ការពង្រឹងគណនេយ្យភាព តម្លាភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា» ដែលចាប់ផ្តើមពីម៉ោង ១០:៣០ ព្រឹក តទៅ។ សូមអរគុណ។

តើធ្វើម៉េចទើបអាចពង្រឹងគណនេយ្យភាព តម្លាភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាបាន?
ផ្សាយផ្ទាល់កម្មវិធី « សំឡេងគាំពារសង្គម »
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ ២០២៦
ម៉ោង ១០:៣០ព្រឹក ដល់ម៉ោង ១១:៥០នាទីព្រឹក

ប្រធានបទ៖ «ការពង្រឹងគណនេយ្យភាព តម្លាភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា»
វាគិ្មន ៖ ១-លោក ឡេង សុខឡុង ប្រធាននាយកដ្ឋានត្រួតពិនិត្យ នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.)
២-លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ប.ស.ស.)
៣-លោកក ហុក វិចិត្រ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវានិងរបបឧបត្ថម្ភតាវកាលិកនៃមូលនិធិជាតិជំនួយសង្គម
( ម.ជ.ជ.)

#វិទ្យុស្រ្តី #ប្រព័ន្ធគំាពារសង្គម #សំឡេងគំាពារសង្គម #ន.ស.ស. #ប.ស.ស. #ម.ជ.ជ. #ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា

កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ នៅទីស្ដីការ អ.ស.ហ. នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស...
17/08/2026

កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ នៅទីស្ដីការ អ.ស.ហ.

នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកទី១ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣។

ទន្ទឹមនេះ ក្រុមប្រឹក្សា អ.ស.ហ. ក៏បានពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តសំខាន់ៗ របស់និយ័តករសន្តិសុខសង្គម ចំនួន២ រួមមាន៖

១. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌវិនិច្ឆ័យភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃមូលនិធិសន្តិសុខសង្គម
២. សេចក្តីព្រាងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យក្នុងប្រតិបត្តិការរបបសន្តិសុខសង្គម

បទដ្ឋានគតិយុត្តទាំង២ នេះ រៀបចំឡើងក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចីរភាពហិរញ្ញវត្ថុនៃមូលនិធិសន្តិសង្គម។


ការផ្សះផ្សាត្រូវបានបញ្ចប់ ក្នុងករណីដូចខាងក្រោម៖១. ភាគីវិវាទសះជានឹងគ្នា២. ភាគីវិវាទបានព្រមព្រៀងគ្នាដកខ្លួនចេញពីការផ្សះផ្ស...
11/08/2026

ការផ្សះផ្សាត្រូវបានបញ្ចប់ ក្នុងករណីដូចខាងក្រោម៖
១. ភាគីវិវាទសះជានឹងគ្នា
២. ភាគីវិវាទបានព្រមព្រៀងគ្នាដកខ្លួនចេញពីការផ្សះផ្សា
៣. ភាគីម្ចាស់បណ្តឹងបានដកពាក្យបណ្តឹងវិញ
៤. ភាគីវិវាទបានទទួលមរណភាពហើយគ្មានអ្នកទទួលបន្តនូវសិទ្ធិ ឬកាតព្វកិច្ចដែលជាកម្មវត្ថុនៃវិវាទ
៥. ភាគីវិវាទខកខានមិនបានចូលរួមកិច្ចប្រជុំផ្សះផ្សាតាមការអញ្ជើញ
របស់អ្នកផ្សះផ្សាចំនួន ២ លើកជាប់គ្នាដោយគ្មានមូលហេតុសមរម្យ។

#នសស




🔈 បណ្តាញសង្គមរបស់ ន​.ស.ស.
👤 ទំព័រហ្វេសប៊ុកផ្លូវការ ន.ស.ស. (https://www.facebook.com/SSRCambodia.gov)
🚀 Telegram ផ្លូវការរបស់ ន.ស.ស (https://t.me/socialsecurityregulator).
🌐 គេហទំព័រផ្លូវការ របស់ ន.ស.ស (https://ssr.gov.kh/).

07/08/2026

តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓
———-
និយ័តករសន្តិសុខសង្គម (ន.ស.ស.) ត្រូវបានបង្កើតឡើងជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានតួនាទី៖

⚖️ តាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្តិការនៃការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។

# និយ័តករសន្តិសុខសង្គម #នសស # ប្រព័ន្ធគាំពារសង្គមកម្ពុជា # អភិបាលកិច្ច # កម្ពុជា

រាជធានីភ្នំពេញថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦”ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិ...
06/08/2026

រាជធានីភ្នំពេញ
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦”

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានអញ្ជើញចូលរួមវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

# និយ័តករសន្តិសុខសង្គម

រាជធានីភ្នំពេញថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦=======នៅព្រឹកថ្ងៃពុ...
30/07/2026

រាជធានីភ្នំពេញ
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
=======

នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ និយ័តករសន្តិសុខសង្គម (ន.ស.ស.) និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចូលរួមបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី «ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ» ។ សិក្ខាសាលានេះសហការរៀបចំឡើងដោយ ន.ស.ស. ជាមួយ អ.ដ.ក.​ដោយមានការគាំទ្រពី Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH ដែលមានគោលបំណងពង្រឹងសមត្ថភាពលើជំនាញគន្លឹះចាំបាច់ក្នុងការដោះស្រាយវិវាទរួមមាន៖ ការយល់ដឹងពីវិវាទ ជំនាញចរចា ជំនាញវិភាគលើសំណុំរឿង និងជំនាញទំនាក់ទំនងនិងស្តាប់សកម្ម ជាដើម ជូនដល់មន្ត្រីជំនាញមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម (ប.ស.ស. ម.ជ.ជ. ទ.ជ.ប.) អគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ដែលជាស្ថាប័នមានតួនាទីក្នុងការដោះស្រាយវិវាទ។ សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៦។




🔈 បណ្តាញសង្គមរបស់ ន​.ស.ស.
👤 ទំព័រហ្វេសប៊ុកផ្លូវការ ន.ស.ស. (https://www.facebook.com/SSRCambodia.gov)
🚀 Telegram ផ្លូវការរបស់ ន.ស.ស (https://t.me/socialsecurityregulator).
🌐 គេហទំព័រផ្លូវការ របស់ ន.ស.ស (https://ssr.gov.kh/).

រាជធានីភ្នំពេញថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលបានសេវាសុខា...
29/07/2026

រាជធានីភ្នំពេញ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា"
——————————————————
និយ័តករសន្តិសុខសង្គម (ន.ស.ស.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.),តំណាងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.),តំណាងដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, តំណាងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. និងក្រសួង-ស្ថាប័ននានា ប្រមាណជាង ២០០ នាក់។

ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងតួអង្គពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយអំពីការអនុវត្តកិច្ចព្រមព្រៀង និងប្រើប្រាស់សេវាសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ដែលរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ សមធម៌ និងគ្មានការរើសអើង ជូនសមាជិក ប.ស.ស.។

# និយ័តករសន្តិសុខសង្គម

21/07/2026

🔍 តើអ្នកដឹងទេថា ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរចនាសម្ព័ន្ធអភិបាលកិច្ចដូចម្ដេច?

រចនាសម្ព័ន្ធអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកជា ៣ កម្រិត រួមមាន៖

🏛 ១. កម្រិតគោលនយោបាយ៖ មានក្រុមប្រឹក្សាជាតិគាំពារសង្គមជាអ្នកដឹកនាំ សម្របសម្រួល និងតម្រង់ទិសជាយុទ្ធសាស្រ្ដរួមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូល។

⚖️ ២. កម្រិតនិយ័តករ៖ មាននិយ័តករសន្តិសុខសង្គមជាអ្នកតាមដាន និងត្រួតពិនិត្យប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្ដិការគ្រប់គ្រង និងចាត់ចែងរបបសន្ដិសុខសង្គម ប្រព្រឹត្ដទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

⚙️ ៣. កម្រិតប្រតិបត្តិករ៖ មាន (១) បេឡាជាតិសន្តិសុខសង្គម ជាស្ថាប័នគ្រប់គ្រង និងចាត់ចែងដំណើរការនៃរបបសន្តិសុខសង្គម, (២) មូលនិធិជាតិជំនួយសង្គមជាស្ថាប័នទទួលបន្ទុកចាត់ចែង និងគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គម និងជាស្ថាប័នបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋគោលដៅ, (៣) មានទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាស្ថាប័នទទួលបន្ទុកបញ្ជាក់ភាពត្រឹមត្រូវលើរាល់ការស្នើសុំចំណាយរបស់មូលនិធិសមធម៌សុខាភិបាល, របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ, (៤) ក្រសួង-ស្ថាប័នផ្សេងទៀតដែលចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គម និង (៥) រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករអនុវត្តការងារផ្ទាល់នៅមូលដ្ឋាន។

💡 ការបែងចែកភារកិច្ចទាំង ៣កម្រិតនេះ មានគោលបំណងធានាបាននូវ «ប្រតិតុល្យការ» រវាងអ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យ និងអ្នកអនុវត្តជាក់ស្ដែង ឆ្ពោះទៅបម្រើឧត្ដមប្រយោជន៍ពលរដ្ឋគោលដៅប្រកបដោយប្រសិទ្ធភាព និងតម្លាភាព!

#ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច #គាំពារសង្គម **c

Address

Khan Daun Penh
Phnom Penh
120201

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when និយ័តករសន្តិសុខសង្គម - Social Security Regulator posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share