19/05/2022
* English Below
Whiteboard for Better Learning គឺជាគម្រោងមួយដែលត្រូវបានផ្តួចផ្តើមបង្កើត និងរៀបចំដោយនិស្សិតឆ្នាំទី៤មួយក្រុមមកពីដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស(IFL)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកយើងបង្កើតគម្រោងមួយនេះឡើងគឺក្នុងគោលបំណងធ្វើការបរិច្ចាកនូវក្តារខៀនសរសេរហ្វឺត ព្រមទាំងសៀវភៅអានជាភាសាខ្មែរមួយចំនួនទៅកាន់សាលាបឋមសិក្សាវិហារសួគ៌ ដែលមានទីតាំងស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពួកយើងក៏បានចុះទៅធ្វើការពិនិត្យមើលទីតាំងសាលាផ្ទាល់ដើម្បីសិក្សាស្វែងយល់បន្ថែមពីតម្រូវការជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងប្អូនសិស្សានុសិស្សមួយចំនួន ហើយពួកយើងបានទទួលមតិយោបល់ពេញចិត្តពីពួកគាត់ចំពោះគម្រោងរបស់ពួកយើង ដោយពួកគាត់បានលើកឡើងពីផលវិបាកមួយចំនួននៃការប្រើប្រាស់ក្តារខៀនដីស និងចំណាប់អារម្មណ៍ចំពោះការងាកមកប្រើប្រាស់ក្តារខៀនសរសេរហ្វឺតវិញ។ មួយវិញទៀតអ្នកគ្រូបណ្ណារក្សនៅទីនោះក៏បានសំណូមពរឱ្យពួកយើងជួយបរិច្ចាកនូវសៀវភៅអានជាភាសាខ្មែរមួយចំនួនផងដែរ ដោយសារមានចំនួនប្អូនៗសិស្សានុសិស្សកាន់តែច្រើនចូលមកអានសៀវភៅនៅរាល់ម៉ោងចេញលេង។
ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានសៀវភៅអំណានចាស់ៗ ឬសៀវភៅរឿងនិទានផ្សេងៗ អាចធ្វើការចូលរួមបរិច្ចាកជាមួយពួកយើងបាន ដោយអ្នកទាំងអស់គ្នាអាចយកសៀវភៅទាំងនោះទៅទុកនៅក្នុងប្រអប់ក្រដាស(ដូចក្នុងរូបខាងក្រោម)ដែលដាក់នៅលើតុបណ្ណាល័យជាន់ទីមួយនៃអគារEរបស់វិទ្យាស្ថានភាសាបរទេស(IFL)។
ដើម្បីឱ្យគម្រោងមួយនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ ពួកយើងជាសមាជិកគម្រោង Whiteboard for Better Learning សូមស្នើសុំនូវការជួយឧបត្ថម្ភជាថវិការទៅតាមទឹកចិត្តរបស់អ្នកទាំងអស់គ្នា ដោយអ្នកទាំងអស់គ្នាអាចធ្វើការបរិច្ចាកទៅតាមគណនីធនាគារABAខាងក្រោម៖
- គណនីប្រាក់រៀល៖ 001 864 827 UM BUNDITHDAVID
- គណនីប្រាក់ដុល្លារ៖ 001 864 774 UM BUNDITHDAVID
- សូមដាក់ remark: WB
ពួកយើងសូមថ្លែងអំណរគុណទុកជាមុន ចំពោះទឹកចិត្តដ៏មានតម្លៃរបស់អ្នកទាំងគ្នាដែលបានធ្វើការបរិច្ចាកមកកាន់គម្រោងមួយនេះ ដែលការផ្តល់ជំនួយពីអ្នកទាំងអស់គ្នាគឺជាការរួមចំណែកក្នុងការគាំទ្រឱ្យមានការលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជាយើង។
Whiteboard for Better Learning is a project initiated and organized by a group of fourth-year students from the Department of English of the Institute of Foreign Languages (IFL), Royal University of Phnom Penh. This project aims to donate some study materials including whiteboards and reading books to Vihearsour Primary School, located in Ksach Kandal district of Kandal Province.
Our project team took a visit to Vihearsour Primary School with the purpose to learn more about the real demand of teachers and young students there. We received a lot of impression feedback from them about our project. Some teachers stated several difficulties in using the traditional chalkboards and they also expressed their impression on switching from chalkboards to whiteboards since they found that whiteboard is much better to use.
In addition, a librarian working there also requested our help in donating some Khmer reading books because she noticed that there have been more and more students coming to read books in the library every break time.
So, to make this project progresses successfully, our project team would like to request your help through a financial contribution to the ABA bank accounts below:
- Khmer Riel account: 001 864 827 UM BUNDITHDAVID
- US Dollar account: 001 864 774 UM BUNDITHDAVID
- Please put in remark: WB
We are thankful in advance for your valued donation to this project. Your donation is the contribution to enhancing the education field in Cambodia.